ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​ប្រយ័ត្ន​ ! ចាប់ពី​ថ្ងៃ​ទី​៨​ដល់​១៤​មិថុនា​នឹង​មាន​ភ្លៀង​លាយឡំផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ដោយសារ ចាប់ពី​ថ្ងៃ​ទី​៨ ដល់​១៤ ខែមិថុនា ខាង​មុខ​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ដោយសារ ចាប់ពី​ថ្ងៃ​ទី​៨ ដល់​១៤ ខែមិថុនា ខាង​មុខ​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ព្យាករ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២២ របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​អូស​បន្លាយ​នៅ​លើ​ភាគ​ខាងជើង​ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម​ជាមួយនឹង​ខ្យល់មូសុង​និរតី បក់​ក្នុង​ល្បឿន​មធ្យម ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ អង្សា​សេ និង សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦​អង្សា​សេ ។ បណ្តា​រាជធានី​ខេត្ត​នានា​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ក្នុង​នោះ​ក៏​អាច​មាន​ភ្លៀង ធ្លាក់​ច្រើន​ដោយ​អន្លើ​នៅ​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​វាលទំនាប​ភាគ​កណ្តាល និង​ភាគ​ពាយ័ព្យ ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៣-២៥​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣-៣៥​អង្សា​សេ ។ នឹង​អាច​មាន​ភ្លៀង​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៤-២៦ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣-៣៥ អង្សា​សេ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ