ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិត​ទូរស័ព្ទ​មាស Trump និង Putin

7 ឆ្នាំ មុន

Russian បាន​ចេញ​គំរូ Iphone ថ្មី​ដែល​ជា​ម៉ូ​ដែល Supremo ។ ក្រុមហ៊ុន​សង្ឃឹមថា ផលិតផល​ថ្មី​នោះ​នឹង​អាច​ធ្វើ​ឲ្យ​ប្រទេស​អា​មេ​រិ​ក​និង​រុ​ស្ស៊ី​ខិត​ជិត​គ្នា​ឡើង​វិញ ។
មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​ព្យាយាម​បង្កើត​ភាព​

ក្រុមហ៊ុន​Russian បាន​ចេញ​គំរូ Iphone ថ្មី​ដែល​ជា​ម៉ូ​ដែល Supremo ។ ក្រុមហ៊ុន​សង្ឃឹមថា ផលិតផល​ថ្មី​នោះ​នឹង​អាច​ធ្វើ​ឲ្យ​ប្រទេស​អា​មេ​រិ​ក​និង​រុ​ស្ស៊ី​ខិត​ជិត​គ្នា​ឡើង​វិញ ។
មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​ព្យាយាម​បង្កើត​ភាព​ទាន់សម័យ​លើ​ផលិតផល​នានា​ឲ្យ​ត្រូវ​តាម​តម្រូវការ ។ ពេល​នេះ​ក្រុមហ៊ុន​រុ​ស្ស៊ី​មួយ​ឈ្មោះ Caviar បាន​បង្កើត​iphone មាស​ពិសេស​ដែល​ក្នុង​នោះ​មាន​រំលេច​រូប​លោក​Donald Trump ដែល​ជា​ប្រធានាធិបតី​នៅ​ផ្នែក​នៅ​ពី​ខាងក្រោយ ។

ក្រុមហ៊ុន​បាន​បំភ្លឺ​ថា ទូរស័ព្ទ​នេះ​ជា​និមិត្តសញ្ញា​នៃ​សេចក្តី​សង្ឃឹម​នៃ​ការ​ខិត​ជិត​គ្នា​រវាង​សហរដ្ឋអាមេរិក​និង​រុ​ស្ស៊ី ហើយ​ទូរស័ព្ទ​នេះ​ក៏​មាន​សរសេរ​ពាក្យ​ដែល​លោក​Trump​និយាយ​ពី​រុ​ស្ស៊ី ថា ការ​ប្រព្រឹត្ត​ដែល​នឹង​នាំ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ទំនាក់​ទំ​នង់រ​វាង​អំណាច​ដ៏​អស្ចារ្យ​ទាំង​ពីរ ។

កាលពី​ពេល​កន្លង​ទៅ​លោក​Trump ក៏​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា មាន​ទំនាក់ទំនង​ជាមួយ​លោក​Vladimir Putin ដោយ​លើក​ហេតុផល​ថា លោក​Putin មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​គេហទំព័រ​WikiLeaks ដែល​បាន​បង្ហាញ​អុ​ី​ម៉ែ​ល​សម្ងាត់​របស់​លោកស្រី Hillary Clinton ។

សម្រាប់​ទូរស័ព្ទ​ដែល​មាន​រំលេច​រូប​លោក Trump លើ iphone 7 ធ្វើ​ពី​មាស​របស់​ក្រុមហ៊ុន​រុ​ស្ស៊ី​នោះ​មាន​តម្លៃ​ប្រហែល​៣.០០៨​ដុល្លារ​អា​មេ​រិ​ក ។ ក្រៅពី​រូប​លោក Trump ក៏​មាន​ម៉ូ​ដែល​លោក​Putin ផង​ដែរ ។

ក្រុមហ៊ុន​Caviar និយាយ​ថា យើង​នឹង​ផ្ញើ​ទូរស័ព្ទ​នោះ​ទៅ​ឲ្យ​លោក​Trump ៕