ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃក្រោយ​ឲ្យ​រាង ! ផ្ទុះ​ឡើង​ខ្ទេច​ជើង​ម្ខាង

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​បាន​រង​របួស​ខ្ទេច​ជើង​ម្ខាង ខណៈ​កំពុង​លួច​ដោះ​អា​គុយ​ពី​ម៉ាស៊ីន​១​គ្រឿងក្នុង​រណ្ដៅ​ថ្ម របស់​ឧ​ញ៉ា ស្រ៊ុ​ន សំណាង ដែល​ស្ថិត​នៅ​ភូមិ​ស្រែ​សៀម …

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​បាន​រង​របួស​ខ្ទេច​ជើង​ម្ខាង ខណៈ​កំពុង​លួច​ដោះ​អា​គុយ​ពី​ម៉ាស៊ីន​១​គ្រឿងក្នុង​រណ្ដៅ​ថ្ម របស់​ឧ​ញ៉ា ស្រ៊ុ​ន សំណាង ដែល​ស្ថិត​នៅ​ភូមិ​ស្រែ​សៀម ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោង​៦ និង​២៥​នាទី ល្ងាច​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦ តែ​ចៃដន្យ​អាក្រក់​ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​ផ្ទុះ​តែ​ម្តង ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយសារ​នៅ​កន្លែង​ខាងលើ​ស្ងាត់ មិនឃើញ​មាន​មនុស្ស ជនសង្ស័យ​ឈ្មោះ កន ចាន់​ទី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​ភូមិ​អន្លង់​ទៀន ឃុំ​អន្លង់​ខ្ពស់ ស្រុក​បុរី​ជលសា ខេត្តតាកែវ បាន​ជិះ​ម៉ូតូ​កញ្ចាស់​១​គ្រឿង​មក​ឈប់​ចត រួច​ដើរ​តម្រង់​ទៅ​ម៉ាស៊ីនភ្លើង រួច​ធ្វើ​សកម្មភាព​លួច​ដោះ​យក​អា​គុយ​២​គ្រឿង ប៉ុន្តែ​ចៃដន្យ​ដោយ​មានការ​ធ្វេសប្រហែស​ជា​ហេតុ​បណ្តាល​ឲ្យ​ផ្ទុះ​អា​គុយ​របួស​ចំ​កំភួនជើង​ឆ្វេង​ហូរ​ឈាម​កក្លាក់ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន បន្ត​ថា ខណៈ​ពេល​ឮ​សំឡេង​ផ្ទុះ​នោះ​ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ការដ្ឋាន​ជីក​ថ្ម​របស់​លោក​ឧកញ៉ា ស្រ៊ុ​ន សំណាង និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ជី​រោទ៍​ទី​២ ព្រមទាំង​ជំនាញ​ស្រុក ដោយ​បាន​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដេរ​អស់​៧​ថ្នេរ ។ លោក​ថា ម៉ូតូ​ដែល​ជិះ​ធ្វើ​មធ្យោបាយ​ដើម្បី​លួច​អា​គុយ​នេះ គឺជា​ម៉ូតូ​ដែល​លួច​ពី​ឃ្លាំង​មួយ​កន្លែង​នៅ​ពាម​ជាំ​ង ស្រុក​អូរ​រាំង​ឪ លុះ​ពេល​ដែល​ជិះ​មក​ដល់​ត្រង់​រណ្តៅ​ជីក​ថ្ម​ក្នុងភូមិ​ស្រែ​សៀម​ដើម្បី​លួច​អា​គុយ តែ​ស៊យ​ធំ​ក៏​ផ្ទុះ​រង​របួស​ធ្ងន់ធ្ងរ​ទៅ​វិញ ។

លោក​អធិការរង​ស្រុក​ត្បូងឃ្មុំ បញ្ជាក់​ថា គ្រាន់តែ​នៅ​ពាម​ជាំ​ង ស្រុក​អូរ​រាំង​ឪ ពលរដ្ឋ​បាន​បាត់​អា​គុយ​រហូត​ដល់​ទៅ​៣៩​អា​គុយ ឯ​អ្នក​នៅ​ភូមិ​ស្រែ​សៀម​វិញ​ក៏​បាន​បាត់​អស់​១២​អា​គុយ​ដែរ ដែល​ក្នុង​នោះ​អា​គុយ​១​តម្លៃ​ចាប់ពី​៦០​ដុល្លារ​ដល់​ជាង​១០០​ដុល្លារ តែ​ពេល​ដែល​លួច​បាន​យក​ទៅ​លក់​នៅផ្ទះ​ទិញ​អេ​ត​ចាយ​វិញ គេ​ទិញ​តម្លៃ​១​គីឡូក្រាម​តែ​៣០០០​រៀល​តែ​ប៉ុណ្ណោះ ។ ហើយ​ជន​នេះ​ដោយសារ​តែ​មិន​ស្តាប់​ដំបូន្មាន​ឪពុក​ម្តាយ ក៏​ត្រូវ​បាន​កាត់កាល​ចោល​លែង​ទទួលស្គាល់​ជា​កូនប្រុស​ទៀត​ផង ។ លោក​បញ្ជាក់​ថា ជនសង្ស័យ​នេះ​ទើបតែ​ចេញពី​ពន្ធនាគារ​ខេត្តកំពង់ចាម​បាន​ជាង​២​ខែ​ប៉ុណ្ណោះ ដោយ​ជាប់​ពី​បទ​លួច នឹក​ស្មាន​តែ​ចេញ​មក​ចេះ​កសាង​ខ្លួន​ទៅ​ជា​ពលរដ្ឋ​ល្អ ក្នុង​សង្គម តែ​បែរជា​ដើរ​លួច​លើស​ដើម គឺ​លួច​មិន​រើសមុខ​នោះ​ទេ តែ​មិន​មាន​មាន​ទ្រង់ទ្រាយ​ធំ​ឡើយ ៕