ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យ​បំផុត ! នៅ​មុខ​ផ្ទះ​សុខ​ៗ​បោល​ទៅ​បុក​ទាំង​កម្រោល

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ចាត់ទុកជា​រឿង​ស៊យ​បំផុត ដែល​បុរស​ម្នាក់​កំពុង​ជម្រះ​ស្មៅ​នៅ​ខាង​មុខ​ផ្ទះ​សុខ​ៗ ស្រាប់តែ​គោ​យន្ត​ច្នៃ​បាន​ដាច់​កង់​បោល​ចូល​ទៅ​បុក​ទាំង​កម្រោល …

ខេត្តបាត់ដំបង ៖ ចាត់ទុកជា​រឿង​ស៊យ​បំផុត ដែល​បុរស​ម្នាក់​កំពុង​ជម្រះ​ស្មៅ​នៅ​ខាង​មុខ​ផ្ទះ​សុខ​ៗ ស្រាប់តែ​គោ​យន្ត​ច្នៃ​បាន​ដាច់​កង់​បោល​ចូល​ទៅ​បុក​ទាំង​កម្រោល​បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ភូមិ​ឈើទាល ឃុំ​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ហឹ​ម សន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​កំពុង​ឈរ​ជម្រះ​ស្មៅ​នៅ​ខាង​មុខ​ផ្ទះ ស្រាប់តែ​គោ​យន្ត​ច្នៃ​១​គ្រឿង​កំពុង​បើក​លើ​ថ្នល់​ក្នុង​ល្បឿន​លឿន​គួរសម​បាន​របូត​កង់​មុខ​ខាងស្ដាំ​រួច​រេច​ង្កូ​ក​ធ្លាក់​ពីលើ​ថ្នល់​ទៅ​បុក​ជន​រង​គ្រោះ​ទាំង​កម្រោល និង​រុញ​ចូល​ដល់​ក្នុងផ្ទះ​តែ​ម្ដង ខណៈនោះ​អ្នក​ភូមិ និង​ប្រជាពលរដ្ឋ​បានរ​ត់ទៅ​ជួយ​អន្តរាគមន៍​ដែរ តែ​ជន​រង​គ្រោះ​មាន​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ប​ញ្ជួ​ន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ ខណៈ​អ្នក​បើក​គោ​យន្ត​បង្ក​ដាក់​មេ​ប្រូច​បាត់​ស្រមោល ។

សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គោ​យន្ត​នោះ​បាន​កែ​ច្នៃ​ដោយ​មិន​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ទេ ហើយ​អ្នកបើកបរ​ហាក់​មានការ​ធ្វេសប្រហែស មិន​បាន​ពិនិត្យ​មុន​ពេល​ចេញដំណើរ ទើប​បានជា​កំពុង​បើកបរ​ស្រាប់តែ​របូត​កង់​គោ​យន្ត​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នែប​នេះ ។

មន្ត្រី​ចរាចរណ៍​បាន​បញ្ជាក់​ថា នេះ​សំណាង​ដែរ​ដែល​កើតឡើង​ចំ​កន្លែង​មិនសូវ​មាន​មនុស្ស ឬ​អ្នកដំណើរ​ច្រើន​ឆ្លងកាត់ តែបើ​ប៉ះ​ចំ​កន្លែង​មាន​ទីប្រជុំជន​ច្រើន​វិញ មិនដឹង​ជា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទេ​ដែល​ស្លាប់ និង​របួស​នោះ ។

ទោះជា​យ៉ាងណា សមត្ថកិច្ច​បាន​នាំ​យក​គោ​យន្ត​ច្នៃ​បង្ក​ហេតុនេះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ហើយ ដើម្បី​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់ ហើយ​ក៏​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​គោ​យន្ត​ឲ្យ​មក​ទ​ទូល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ដែរ ៕