ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​បាត់បង់​ផ្ទះសម្បែង​ដោយសារ​ប្រាក់​កម្ចី​ក្រៅផ្លូវការ

7 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ការ​បញ្ចាំ​ផ្ទះ និង​អា​ផាត​មិន បាន​ក្លាយទៅជា​រឿង​ធម្មតា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ទីផ្សារ​អចលនទ្រព្យ​បាន​ធ្លាក់​ចុះ ហើយ​ម្ចាស់​លំនៅ​ឋាន​ក៏​ចាប់ផ្តើម​សម្លឹង​មើល​ការ​វិនិយោគ​លើ​ផ្នែក​ផ្សេង​ទៀត ។

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ការ​បញ្ចាំ​ផ្ទះ និង​អា​ផាត​មិន បាន​ក្លាយទៅជា​រឿង​ធម្មតា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ទីផ្សារ​អចលនទ្រព្យ​បាន​ធ្លាក់​ចុះ ហើយ​ម្ចាស់​លំនៅ​ឋាន​ក៏​ចាប់ផ្តើម​សម្លឹង​មើល​ការ​វិនិយោគ​លើ​ផ្នែក​ផ្សេង​ទៀត ។

លោក Than Oo និយាយ​ថា ៖ « ពី​ដំបូង អ្នក​វណ្ណៈ​កណ្តាល​ទិញ​អចលនទ្រព្យ​ដើម្បី​វិនិយោគ ដែល​ពួក​គេ​បាន​លក់​ទ្រព្យសកម្ម ឬ​ខ្ចីប្រាក់​ដោយ​មាន​វត្ថុ​បញ្ចាំ​ពី​ម្ចាស់​លុយ ។ ប៉ុន្តែ​ទីផ្សារ​អចលនទ្រព្យ​បាន​ធ្លាក់​ចុះ​អស់​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ។ ចំណែក​អា​ផាត​មិន​ដែល​ពួក​គេ​ទិញ​ដោយ​សង្ឃឹមថា នឹង​ទទួល​បាន​ប្រាក់​ចំណេញ​នោះ គឺ​មិន​កើនឡើង​ទេ ហើយ​ថែម​ទាំង​មាន​តម្លៃ​ធ្លាក់​ចុះ​ថែម​ទៀត » ។

អ្នក​ដែល​ព្យាយាម​លក់​អចលនទ្រព្យ​របស់​ខ្លួន​រក​ឃើញ​ថា គ្មាន​អ្នកទិញ ឬ​បើ​មាន​អ្នកទិញ​ក៏​ឱ្យ​តម្លៃ​ទាប​ជាង​អ្វី​ដែល​ពួក​គេ​បាន​ចំណាយ​ដែរ​។ ដូច្នេះ ចុងបញ្ចប់​ពួក​គេ​គ្មាន​ប្រាក់​សង​ដល់​ម្ចាស់បំណុល​ទេ ។

ការ​ទិញ​ដោយ​ប្រើ​ប្រាក់​កម្ចី​ទិញ​ផ្ទះ ឬ​ប្រាក់​កម្ចី​ពី​ធនាគារ មិនមែន​ជា​ជម្រើស​សម្រាប់​មនុស្ស​ភាគច្រើន​ទេ ដោយសារ​ធនាគារ​តម្រូវ​ឱ្យ​មាន​ភស្តុ​តាង​លម្អិត​ពី​ប្រាក់​ចំណូល និង​ទ្រព្យសម្បត្តិ ខណៈ​ដែល​ពួក​គេ​ខ្វះខាត​នូវ​ទិន្នន័យ​ប្រវត្តិ​ឥណទាន ។

លោក Ko Htein Lin មាន​លំនៅ​ឋាន​នៅ​ភាគ​ខាងកើត​នៃ​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន និយាយ​ថា ៖ « វា​មិន​អាច​ទៅ​រួច​ទេ សម្រាប់​មនុស្ស​សាមញ្ញ​ដូច​ជា​ពួក​យើង ដើម្បី​ទទួល​បាន​ប្រាក់​កម្ចី​ពី​ធនាគារ ព្រោះ​វា​តម្រូវ​ឲ្យ​មាន​ឯកសារ​ច្រើន » ។

« មនុស្ស​ជា​ច្រើន​នៅ​ពេល​ដឹង​ថា គ្មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​សង​ម្ចាស់បំណុល​ដោយ​ការ​លក់​អចលនទ្រព្យ​នោះ ពួក​គេ​បាន​ទៅ​ខ្ចីប្រាក់​ពី​អ្នក​ចងការ​ប្រាក់​ផ្សេង​ទៀត​ជា​លើក​ទី​២ ដោយ​ប្រើប្រាស់​អចលនទ្រព្យ​ដែល​បាន​ទិញ​លើក​ទី​១​ដាក់​ជា​វត្ថុ​បញ្ចាំ » ។ នេះ​បើ​តាម​លោក Than Oo ។

លោក​បន្ត​ថា បន្ទាប់​មក​ប្រាក់​កម្ចី​នេះ​ត្រូវ​យក​ទៅ​បណ្តាក់ទុន​ក្នុង​វិស័យ​ផ្សេង​ទៀត​ដូច​ជា ទីផ្សារ​រថយន្ត ផ្នែក​ផលិតកម្ម និង​ផ្សារ​ហ៊ុន​យ៉ាំ​ង​ហ្គោ​ន​ជាដើម ដោយ​ពួក​គេ​សង្ឃឹមថា នឹង​រក​ចំណូល​បាន​ច្រើន​ជាង​មុន ។ លោក​និយាយ​ថា ៖ « ប៉ុន្តែ​សេដ្ឋកិច្ច​ទាំងមូល​មាន​ភាព​យឺតយ៉ាវ​នៅ​ឆ្នាំ​នេះ ដូច្នេះ ពួក​គេ​គ្មាន​លទ្ធភាព​សង​ប្រាក់​កម្ចី​ឡើយ »។

ប្រាក់​កម្ចី​ដែល​ប្រើប្រាស់​អា​ផាត​មិន​ធ្វើ​ជា​វត្ថុ​បញ្ចាំ ជា​ធម្មតា មាន​រយៈពេល​ពី​៦​ខែ​ដល់​១​ឆ្នាំ និង​មាន​អត្រា​ការ​ប្រាក់​ប្រចាំខែ​៦%​។ ជា​ញឹកញាប់ អ្នក​ខ្ចីប្រាក់​ត្រូវ​ប្រគល់​លំនៅ​ឋាន​របស់​ខ្លួន​ទៅ​ឲ្យ​ម្ចាស់បំណុល បន្ទាប់​មក​ពួក​គេ​គ្មាន​លទ្ធភាព​សង​ប្រាក់ ហើយ​ប្រឈម​មុខ​នឹង​អត្រា​ការ​ប្រាក់​ខ្ពស់ ។

« ទោះបីជា​ពួក​គេ​មាន​សមត្ថភាព​ទូទាត់​ការ​ប្រាក់ ដោយ​មិន​ចាំបាច់​ប្រគល់​ទាំង​លុយ​ដើម​ត្រឡប់​ទៅ​វិញ ខណៈ​ពួក​គេ​យក​អា​ផាត​មិន​ធ្វើ​ជា​វត្ថុ​បញ្ចាំ​នោះ គឺ​ពួក​គេ​មិន​អាច​ជួល​វា​ឲ្យ​អ្នក​ដទៃ​បាន​ទេ » ។ នេះ​បើ​តាម​លោក Than Oo ។

លោកស្រី Daw Nilar Kyaw ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ Aye Yeik San មក​ពី​ភាគ​ខាងជើង​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន និយាយ​ថា ថ្មី​ៗ​នេះ ម្ចាស់បំណុល​មិន​ផ្លូវការ​ភាគច្រើន​ទទួលស្គាល់​តម្លៃ​អចលនទ្រព្យ​ត្រឹមតែ​១​ភាគ​៣​ប៉ុណ្ណោះ​នៃ​តម្លៃ​ទីផ្សារ នៅ​ពេល​ដែល​ទទួលយក​ធ្វើ​ជា​វត្ថុ​បញ្ចាំ ។ លោកស្រី​និយាយ​ថា ៖ « មាន​មនុស្ស​ជា​ច្រើន​លក់​អចលនទ្រព្យ​របស់​ខ្លួន​មិន​ចេញ [​ដើម្បី​បង់ប្រាក់​កម្ចី​ដែល​បាន​ខ្ចី​] ។ ចុង​ក្រោយ ពួក​គេ​នឹង​ត្រូវ​បាត់បង់​ផ្ទះសម្បែង » ៕