ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​នៅ​បរទេស​របស់​វិនិយោគិន​ចិន​បន្ត​រឹង​មាំ

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​នៅ​ក្រៅប្រទេស​ចិន នៅ​តែ​មាន​ភាពរឹងមាំ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ​ជាមួយនឹង​កំណើន​ក្នុង​ទីក្រុង​មួយ​ចំនួន ។ នេះ​បើ​តាម​របាយការណ៍​ចេញផ្សាយ​ដោយ​

ប្រទេស​ចិន ៖ ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​នៅ​ក្រៅប្រទេស​ចិន នៅ​តែ​មាន​ភាពរឹងមាំ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ​ជាមួយនឹង​កំណើន​ក្នុង​ទីក្រុង​មួយ​ចំនួន ។ នេះ​បើ​តាម​របាយការណ៍​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អចលនទ្រព្យ​អន្ដរជាតិ Knight Frank ។

របាយការណ៍​ឱ្យ​ដឹង​ថា ក្នុង​ចន្លោះ​ពី​ខែមករា និង​មិថុនា មូលធនវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ក្រៅប្រទេស​របស់​ជនជាតិ​ចិន សរុប​ចំនួន​១០,៧​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ធ្លាក់​ចុះ​១៣,៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន​។ ការ​វិនិយោគ​ក្រៅ​ស្រុក​កាលពីដើម​ឆ្នាំ​មុន​រួម​មាន ការ​ទិញ​សណ្ឋាគារ Waldorf Astoria នៅ​ទីក្រុង​ញូ​វ​យ៉​ក ក្នុង​តម្លៃ​១,៩​ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។

របាយការណ៍​បញ្ជាក់​ថា ការ​វិនិយោគ​ក្រៅ​ស្រុក​របស់​ចិន​ទាំងមូល​កំពុង​មាន​សន្ទុះ ដោយសារ​ការ​ជំរុញ​ច្រើន​ជាងគេ​ពី​សេដ្ឋកិច្ច​ចិន ។ ទីតាំង​ជាស​កល​ទទួល​បានការ​ចាប់អារម្មណ៍​ពី​វិនិយោគិន​ចិន ដោយសារ​លក្ខខណ្ឌ​ទីផ្សារ​ក្នុងស្រុក​អំណោយផល​ដូច​ជា ការ​រំពឹង​ទុក​កំណើន​នៃ​ការ​ជួល និង​លុយ​ផោន​របស់​អង់គ្លេស​មាន​តម្លៃ​ថោក​ជាដើម។

សហរដ្ឋអាមេរិក​បាន​ទាក់ទាញ​ការ​វិនិយោគ​ពី​ចិន មាន​តម្លៃ​៥,១​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​៦​ខែ កើនឡើង​២១%​ប្រចាំឆ្នាំ ដែល​នេះ​ជា​គោលដៅ​សំខាន់​បំផុត​សម្រាប់​មូលធន​ចិន ។ ទីក្រុង​ញូ​វ​យ៉​កបាន​ទាក់ទាញ​ការ​វិនិយោគ​ពី​ចិន​៨០% ជា​ពិសេស ទៅ​លើ​ការិយាល័យ ។

ចំណែក​ការ​វិនិយោគ​នៅ​ប្រទេស​អង់គ្លេស​វិញ បាន​កើនឡើង​គួរ​ឲ្យ​ចាប់អារម្មណ៍​មាន​អត្រា​៧៥%​ក្នុងអំឡុងពេល​ដូច​គ្នា ។ ធនាគារឯកជន និង​ក្រុម​ពាណិជ្ជករ​បាន​ក្លាយជា​ផ្នែក​មួយ​សំខាន់​ក្នុង​វិស័យ​វិនិយោគ ដែល​ពី​មុន​ត្រូវ​បាន​ត្រួតត្រា​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ធំ​ៗ ។

លោក Bunny Wang នាយក​ជាន់ខ្ពស់ និង​ជា​ប្រធាន​ផ្នែក​ទីផ្សារ​មូលធន​អន្ដរជាតិ ព្រមទាំង​ទីផ្សារ​គម្រោង​អន្តរជាតិ​នៃ​ក្រុមហ៊ុន Knight Frank ប្រទេស​ចិន ជឿជាក់​ថា វិនិយោគិន​ចិន​នឹង​បន្ត​ចាប់អារម្មណ៍​នៅ​ក្នុង​ទីផ្សារ​ប្រពៃណី​។ លោក​ថ្លែង​ថា ៖ « ការ​រីក​ដុះដាល​នៃ​ការ​ទិញ​នេះ​បណ្ដាល​មក​ពី​ការ​ធ្លាក់​ថ្លៃ​យឺត​ៗ​នៃ​ប្រាក់​យន់​ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​សញ្ញា​ល្អ​សម្រាប់​ទីផ្សារ យ៉ាង​ហោច​ណាស់​ក្នុង​រយៈពេល​ខ្លី ។ ម្យ៉ាងទៀត ទីផ្សារ​អចលនទ្រព្យ​ក្នុងស្រុក​មានការ​ប្រកួតប្រជែង​ខ្ពស់ ជា​ហេតុ​ធ្វើ​ឱ្យ​វិនិយោគិន និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ជា​ច្រើន​ចាប់អារម្មណ៍​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​នៅ​បរទេស » ៕