ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កប៉ាល់​ទេសចរណ៍​បុក​ទូកប្រណាំង ២​នាក់​លិច​បាត់​ក្នុង​ទន្លេ ពេល​នេះ​សព​អណ្តែត​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ មនុស្ស​២​នាក់​ដែល​បាន​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​កប៉ាល់​ទេសចរណ៍ …

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ មនុស្ស​២​នាក់​ដែល​បាន​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​កប៉ាល់​ទេសចរណ៍​វៀតណាម​បុក​ជាមួយ​ទូកប្រណាំង​ឈ្មោះ​«​រស្មី​ស្រី​ស្រស់ ដា​ញ់​ទិព្វ​សែន​ជ័យ​» បាន​អណ្តែត​ឡើង​ហើយ ដោយ​សព​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​នៅ​ក្បែរ​កោះ​រះ ស្ថិត​ក្នុងស្រុក​ល្វាឯម និង​សព​ម្នាក់​ទៀត​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​នៅ​ម្តុំ​ឃុំ​សិ​ត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល ។

គួរ​រម្លឹក​ថា នា​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦ ទូកប្រណាំង​១​គ្រឿង​ឈ្មោះ «​រស្មី​ស្រី​ស្រស់ ដា​ញ់​ទិព្វ​សែន​ជ័យ​» របស់​រាជធានី​ភ្នំពេញ ត្រូវ​បាន​ទូក​ទេសចរណ៍​វៀតណាម​១​គ្រឿង​បុក​បណ្តាល​ឱ្យ​ខ្ទេចខ្ទី​ពេញ​ផ្ទៃ​ទឹកទន្លេ ហើយ​មនុស្ស​៩​នាក់​បាន​ធ្លាក់​ចូល​ទឹក ក្នុង​នោះ​២​នាក់​បាន​បាត់​ខ្លួន ឫ​៧​នាក់​ទៀត​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ទាន់ ។