ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេត ភី​ត ចូលរួម​សម្ពោធ​ភាពយន្ដ​ថ្មីសម្ដែង​ជាមួយ​តារា​ស្រី​ល្បី​ធ្វើ​ឱ្យ​បែក​ពី​ជោ​លី

7 ឆ្នាំ មុន

លោក​ប្រេត ភី​ត បាន​ចូលរួម​ក្នុង​ពិធី​បង្ហាញ​ខ្សែភាពយន្ដ​ជា​ស្នាដៃ​សម្ដែង​របស់​ខ្លួន ចាត់​ទុក​ថា ជា​ការ​បង្ហាញខ្លួន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ជា​សាធារណៈ​លើក​ដំបូង​ក្រោយ​ពី​មាន​បណ្ដឹង​លែងលះ​ជាមួយ​នាង​អេ​ន​ចេ​លី​ណា ជោ​លី

លោក​ប្រេត ភី​ត បាន​ចូលរួម​ក្នុង​ពិធី​បង្ហាញ​ខ្សែភាពយន្ដ​ជា​ស្នាដៃ​សម្ដែង​របស់​ខ្លួន ចាត់​ទុក​ថា ជា​ការ​បង្ហាញខ្លួន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ជា​សាធារណៈ​លើក​ដំបូង​ក្រោយ​ពី​មាន​បណ្ដឹង​លែងលះ​ជាមួយ​នាង​អេ​ន​ចេ​លី​ណា ជោ​លី មក ។

តាំងពី​មានរឿង​ក្ដី​លែងលះ​គ្នា​កាលពី​ខែកញ្ញា ឆ្នាំ​២០១៦ មក វា​ជា​ការ​បង្ហាញខ្លួន​លើក​ដំបូង​របស់​លោក​ប្រេត ភី​ត អាយុ​៥២​ឆ្នាំ សម្ពោធ​ខ្សែភាពយន្ដ​រឿង​«Allied» ក្រោម​ការ​ដឹកនាំ​របស់​លោក​រ៉ូ​ប៊ើ​ត សេ​ម៉េ​ឃី​ស ដោយ​រៀបរាប់​ពី​ស្នេហា​របស់​កំពូល​ឃាតករ​ក្នុងអំឡុងពេល​ប្រតិបត្ដិការ​នៅ​អា​ល្លឺ​ម៉​ង់​អំឡុង​ឆ្នាំ​១៩៤២ ។

ក្នុង​ខ្សែភាពយន្ដ​នោះ​ក៏​មាន​នាង​Marion Cotillard ចូលរួម​សម្ដែង​ផង​ដែរ ធ្វើ​ឱ្យ​កើត​ពាក្យ​ចចាមអារ៉ាម​ថា តួអង្គ​ប្រុស​ស្រី​នេះ​លួច​ស្រលាញ់​គ្នា និង​ជា​មូលហេតុ​ធ្វើ​ឱ្យ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ប្រេត ភី​ត និង​អេ​ន​ចី​លី​ណា ជោ​លី ត្រូវ​បញ្ចប់ ។ ទោះជា​យ៉ាងណា​ក្ដី ទាំង​លោក​ប្រ​ត ភី​ត និង​នាង​Cotillard បាន​បដិសេធ ។

ក្រោយ​ពី​បញ្ចប់ជីវិត​ជា​គូស្រករ​រយៈពេល​ប្រហែល​១២​ឆ្នាំ កាលពី​ខែកញ្ញា​កន្លង​មក ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ចុះ​ផ្សាយ​ពី​នាង​អេ​ន​ចេ​លី​ណា​ជោ​លី និង​ប្រេត ភី​ត ជា​ហូរហែ​ទាំង​ការ​ដណ្ដើម​សិទ្ធិ​ចិញ្ចឹម​កូន​ទាំង​៦​នាក់​របស់​លោក​ប្រេត ភី​ត ផង ។ លើក​ពី​នេះ​មាន​ដំណឹង​ច​ចាម​អា​រ៉ាម​ថា លោក​ប្រេត ភី​ត ប្រើ​អំពើ​ហិង្សា​លើ​កូនចិញ្ចឹម​ម៉ា​ដុក ៕