ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ស្បែក​ស ​បង្ខំ​បុរស​ស្បែក​ខ្មៅ​ឱ្យ​ដេក​ក្នុង​មឈូស

7 ឆ្នាំ មុន

Daily Mail របស់​អង់គ្លេស​ផ្សាយ​ថា​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​អាហ្វ្រិក​ខាងត្បូង​កំពុង​រិះគន់​វី​ដេ​អូ​ឃ្លី​ប​មួយ​បង្ហាញ​ពី​ការ​មើលងាយ​ជាតិ​សាសន៍ ដោយ​ខុស​ប្លែក​ពី​ការ​ជាន់ឈ្លី​ជាតិ​សាសន៍​ក្នុង​ប្រទេស​នេះ​រយៈពេល​

Daily Mail  របស់​អង់គ្លេស​ផ្សាយ​ថា​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​អាហ្វ្រិក​ខាងត្បូង​កំពុង​រិះគន់​វី​ដេ​អូ​ឃ្លី​ប​មួយ​បង្ហាញ​ពី​ការ​មើលងាយ​ជាតិ​សាសន៍ ដោយ​ខុស​ប្លែក​ពី​ការ​ជាន់ឈ្លី​ជាតិ​សាសន៍​ក្នុង​ប្រទេស​នេះ​រយៈពេល​យូរ​ជាង​២​ទស្ស​វត្ស​កន្លង​មក ។

វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​រូប​បុរស​ស្បែក​ខ្មៅ​ម្នាក់​ដេក​ក្នុង​មឈូស​ដោយនៅ​ក្បែរ​នោះ​មាន​បុរស​ស្បែក​សម្នាក់​ឈរ​ស្រែក​ជេរ និង​យក​គម្រប​មឈូស​បិទ ខណៈ​ពេល​បុរស​ស្បែក​ខ្មៅ​និយាយ​ថា « ចូល​ហើយ​លោក​ថៅកែ​ព្រោះ​មិន​ចង់ឱ្យ​គេ​បាញ់ » ។ លើ​ល​ពី​នេះ​អ្នក​ថតរូប​ភាព​និយាយ​ថា « បោះ​ពស់​ចូល​ក្នុង​មឈូស​ឱ្យ​ខាំ​ទៅ » ។

នៅ​ពេល​វី​ដេ​អូ​ឃ្លី​ប​ផ្សព្វផ្សាយ​ធ្វើ​ឱ្យ​មានការ​ខឹង​ក្រោធ​ពី​អ្នកលេង​អី​ុ​ន​ធើ​រ​ណេ​ត​ជា​ច្រើន​ពាន់​នាក់ ដោយ​ម្នាក់​ៗ​និយាយ​ថា « មិន​អាច​បង្ខំចិត្ត​ទទួលយក​ការ​ធ្វើ​ទារុណកម្ម និង​ការ​ជាន់ឈ្លី​លើ​ព​ណ័ស​ម្បុ​រ​បែប​នេះ​បាន​ទេ » ។

ចំណែក​លោក​យ៉ូ​ហាន ប៊ើ​ហ្គ័​រ អ្នកវិភាគ​ពី​ស្ថាប័ន​សន្តិសុខ សន្និដ្ឋាន​ថា​វី​ដេ​អូ​ឃ្លី​ប​នោះ​អាច​ជា​ឧបករណ៍​ទាំង​ជន​ស្បែក​ស និង​ស្បែក​ខ្មៅ​ប្រើ​សម្រាប់​វាយប្រហារ ពិសេស​ក្នុង​រយៈពេល​ដែល ភាគី​ទាំង​២​កំពុង​តានតឹង​ដាក់​គ្នា ។ លោក​បញ្ជាក់​ដូច្នេះ​ថា « រឿង​ដែល​កើតឡើង​នេះ​នៅ​ពេល រដ្ឋាភិបាល​បង្ខំ​ឱ្យ​ប្រើ​ច្បាប់​ដើម្បី​ចាត់ការ​លើ បញ្ហា​នេះ ខ្ញុំ​យល់​ថា​មិន​បាន​ផល​ល្អ​គឺ​កាន់តែ អាក្រក់​ថែម​ទៀត » ។

នៅ​ខែមករា ២០១៦ អង្គការ​ការពារ​មនុស្សជាតិ​អាហ្វ្រិក​ខាងត្បូង​បាន​ទទួល​របាយការណ៍​ថា​មាន​អត្រា​ជាន់ឈ្លី​ជាតិ​សាសន៍​កើនឡើង​ខ្ពស់​បំផុត​ក្នុងអំឡុងពេល​២០​ឆ្នាំ​កន្លង​ម​ក្នុង​នោះ​មាន​ទាំង​ជន​ស្បែក​ស និង​ស្បែក​ខ្មៅ​ទទួលផល​ប៉ះពាល់​ដូច​គ្នា ៕