ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាម​ស៊ុ​ង​គ្រោង​ចេញ​គំរូ​ទូរស័ព្ទ​ថ្មី​បត់​បាន

7 ឆ្នាំ មុន

ជំនាន់​ថ្មី​នៃ​ទូរស័ព្ទ​បត់​របស់​ក្រុមហ៊ុន​សាម​ស៊ុ​ង​នឹង​លេច​រូបរាង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។ កាលពី​ពេល​ថ្មី​នេះ​ក្រុមហ៊ុន​សាម​ស៊ុ​ង បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្រុមហ៊ុន​មាន​គម្រោង​ចេញ​ម៉ូ​ដែល​ទូរស័ព្ទ​ថ្មី​

ជំនាន់​ថ្មី​នៃ​ទូរស័ព្ទ​បត់​របស់​ក្រុមហ៊ុន​សាម​ស៊ុ​ង​នឹង​លេច​រូបរាង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។ កាលពី​ពេល​ថ្មី​នេះ​ក្រុមហ៊ុន​សាម​ស៊ុ​ង បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្រុមហ៊ុន​មាន​គម្រោង​ចេញ​ម៉ូ​ដែល​ទូរស័ព្ទ​ថ្មី​ដែល​អាច​បត់​បាន​ពាក់កណ្តាល ។ គ្រោងការ​របស់​ក្រុមហ៊ុន​នឹង លេច​ចេញ​រូបរាង​ឡើង​នៅ​ឆ្នាំ​ក្រោយ ។ គំរូ​ច្នៃ​ម៉ូ​ដ​របស់​ក្រុមហ៊ុន​ត្រូវ​បាន​គេ​ទទួល​ការ​ចាប់ អារម្មណ៍​ជា​ច្រើន​ដោយសារ​ថា វា​នឹង​បង្កើត​ឲ្យ​មានកម្ម​វិធី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​ច្រើន ជាមួយ​វា លើស​ពី​នេះ​ទៅ​ទៀត​វា​ងាយស្រួល​កាន់ និងអាច​បត់បែន​តាម​ប្រភេទ​ចង្កា​ក្នុង​ពេល​និយាយ​ទូរស័ព្ទ ។ 

ក្រុមហ៊ុន​សាម​ស៊ុ​ង​មានបទពិសោធន៍​ជា​ច្រើន​លើ​វិស័យ​បច្ចេកវិទ្យា​អេ​ក្រង់​ដែល​បត់បែន​បាន តួយ៉ាង​ដូច​ជា​ទូរស័ព្ទ​ម៉ូ​ដែល Galaxy Edge ដែល​មាន​អេ​ក្រង់​កោង ហើយ​ផ្នែក​កោង​ក៏​មានកម្ម​វិធី​អាច​ប្រើប្រាស់បាន ។

វា​មិនមែន​ជា​លើក​ទី​មួយ​ទេ​សម្រាប់​ក្រុមហ៊ុន​សាម​ស៊ុ​ង​ដែល​ផលិត​អេ​ក្រង់​បត់​បាន តួយ៉ាង​កាលពី​ឆ្នាំ​មុន ក្រុមហ៊ុន​បាន​ផលិត​ទូរស័ព្ទ​ដែល​អាច​បត់​បាន និង​មូរ​បាន​ដូច​ក្រដាស។ ទោះ​ជាយ៉ាង​ណា ពេល​នេះ​ក្រុមហ៊ុន​សាម​ស៊ុង​នៅ​មិន​ទាន់​បង្ហាញ​ពី​គម្រោង​នោះ​ឲ្យ​ច្បាស់លាស់​នៅឡើយ​ទេ ។