ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត! ម្នាក់ហ្នឹងហើយ ជាមេខ្លោង​ចោរប្លន់​​ចិន

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ សេចក្តីរាយការណ៍​ឱ្យដឹងថា នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌពោធិ៍សែនជ័យ​ កាលពីម៉ោង០៣​រសៀល​ថ្ងៃទី​១២ វិច្ឆិកា នេះ មានរៀបចំបើក​សន្និសីទកាសែត​មួយ​ បង្ហាញមុខ​ក្រុមចោរ​ប្លន់​ជនជាតិចិន២នាក់ ពាក់​​ករណី​ប្លន់​ចិនគ្នាឯង​នៅ​ក្នុងបណ្ណា​គារ​ ស៊ី​នហួរ ។ បន្ទាប់ពី​​​កម្លាំង​ស្រាវជ្រាវ​​​​ចាប់​​បាន​ពួកគេ​ ​នៅក្នុង​ផ្ទះ​លេខ​46H ដែល​មាន​ទីតាំង​​ក្នុង​បុរី​អាកាស​ចរណ៍ ក្នុងភូមិ​ក្បាល​

រាជធានីភ្នំពេញ​៖ សេចក្តីរាយការណ៍​ឱ្យដឹងថា នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌពោធិ៍សែនជ័យ​ កាលពីម៉ោង០៣​រសៀល​ថ្ងៃទី​១២ វិច្ឆិកា នេះ មានរៀបចំបើក​សន្និសីទកាសែត​មួយ​ បង្ហាញមុខ​ក្រុមចោរ​ប្លន់​ជនជាតិចិន២នាក់ ពាក់​​ករណី​ប្លន់​ចិនគ្នាឯង​នៅ​ក្នុងបណ្ណា​គារ​ ស៊ី​នហួរ ។ បន្ទាប់ពី​​​កម្លាំង​ស្រាវជ្រាវ​​​​ចាប់​​បាន​ពួកគេ​ ​នៅក្នុង​ផ្ទះ​លេខ​46H ដែល​មាន​ទីតាំង​​ក្នុង​បុរី​អាកាស​ចរណ៍ ក្នុងភូមិ​ក្បាល​ដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភពឱ្យដឹងទៀតថា ក្រោយ​ចាប់​ខ្លួនទាំង២នាក់​ ត្រូវកម្លាំង​នាំទៅ​សាកសួរចម្លើយ​តាម​ជំនាញ ក៏បាន​បែកធ្លាយឱ្យ​​ដឹង​ថា ការពិត​ជន​សង្ស័យម្នាក់ គឺជា​មេខ្លោងក្នុងការរៀបចំគម្រោងប្លន់​​នោះ​ គឺ​ឈ្មោះចាវ ជីវ៉ី អាយុ​៤០ឆ្នាំ ស្នាក់​នៅផ្ទះលេខ46H (ផ្ទះចាប់ខ្លួន) នោះ មានមុខរបរទំនាក់ទំនង​​ការ​​ទិញ-លក់​ដី​ក្នុង​ស្រុក​ខ្មែរនេះ ។

គួររំលឹកថា រយៈពេល​៣​ថ្ងៃ​កន្លង​មក​ហើយ ដែល​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នង ការដ្ឋាន​នគរបាល​រាជធានី បាន​តាម​ប្រមាញ់​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ជនជាតិ​ចិន ដែល​បាន​ធ្វើ​សកម្មភាព​បាញ់​ប្លន់​យក​កាបូប​លុយ និង​ខ្សែ​.​ក​មាស​ពី​ជនជាតិ​ចិន​ដូច​គ្នា នៅ​ក្នុង​បណ្ណាគារ ស៊ី​ន ហួរ ព្រមទាំង​បាញ់​សម្លាប់​ខ្មែរ​ម្នាក់​ដែល​ជា​យោធា​កងពលតូច​លេខ​៧០ និង​ម្នាក់​ទៀត​របួសស្រាល ។

រហូត​មក​ដល់​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​ទទួល​បាន​ព័ត៌មាន​ពី​ទីតាំង​ដែល​ជនសង្ស័យ​ជា​ក្រុម​ចោរ​កំពុង​លាក់ខ្លួន​នោះ កម្លាំង​ខាងលើ​បាន​បន្ត​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ​ផ្ទះល្វែង​មួយ​កន្លែង​លេខ​៤៦H ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បុរី​អាកាសចរណ៍ ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បន្ទាប់​មក កម្លាំង​បាន​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ដែល​ជា​ជនជាតិ​ចិន​បាន​ចំនួន​២​នាក់ និង​ធ្វើការ​ឆែកឆេរ​ផ្ទះ​នោះ រក​ឃើញ​ប្រអប់​កាំភ្លើងខ្លី​១​ម៉ាក​បេ​រ​តា ដែល​សង្ស័យ​ថា ជា​ប្រអប់​ដាក់​កាំភ្លើង ដែល​ធ្វើ​សកម្មភាព​បាញ់​ប្លន់ និង​បាញ់​សម្លាប់​ជន​រង​គ្រោះ រួច​ហើយ​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ហើយ​កម្លាំង​នគរបាល ក៏​បាន​ដក​ចេញពី​ទីនោះ​នា​វេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​នោះ ។

នគរបាល​មិន​ទាន់​បាន​ប្រាប់​ឱ្យ​ដឹង​ពី​អត្តសញ្ញាណ​ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​ពីរ​នាក់​នោះ​នៅឡើយ​ទេ ដោយ​គ្រាន់តែ​បង្ហើប​ឲ្យ​ដឹង​ខ្លះ​ៗ​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ មាន​ម្នាក់​សង្ស័យ​ថា បាន​កាន់ឆត្រ​ឈរ​ចាំ​មើលផ្លូវ​ខាងក្រៅ ខណៈ​បក្សពួក​កំពុង​ចូល​ធ្វើ​សកម្មភាព​បាញ់​ប្លន់​ក្នុង​បណ្ណាគារ​នោះ ។ ចំណែក​ម្នាក់​ទៀត​នៅ​មិន​ទាន់​ដឹង​ថា យ៉ាងណា​នៅឡើយ​ទេ ប៉ុន្តែ​ទោះបី​បែប​ណា​ពួក​គេ​កំពុង​ស្ថិត​ក្នុង​ការ សង្ស័យ​តែ​ប៉ុណ្ណោះ ។ រីឯ​ជន​ដៃដល់​តែ​ម្ដង​នៅ​តែ​បន្ត​គេចខ្លួន​។

ដោយឡែក​ផ្ទះ​លេខ​៤៦H​នោះ​ក៏​មានការ​សង្ស័យ​ថា​ជា​ផ្ទះ​ដែល​ជន​ត្រូវ​ឃាត់ខ្លួន និង​ជន​ដៃដល់​ស្នាក់​នៅ​ជាមួយ​គ្នា​ទៀត​ផង ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​ចោរ​ខាងលើ​បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​កាបូប​លុយ​ពី​ជនជាតិ​ចិន​ដូច​គ្នា នៅ​ក្នុង​បណ្ណាគារ យីហោ ស៊ី​ន ហួរ ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ  កាលពី​វេលា​ម៉ោង​១​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​៦ វិច្ឆិកា ។

ជនជាតិ​ចិន​ដែល​ជា​ម្ចាស់​បណ្ណាគារ​ត្រូវ​ចោរប្លន់​យក​កាបូប​លុយ​នោះ​ឈ្មោះ លូ បាយ​ហេង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ។ ជន​រង​គ្រោះ​ដែល​ស្លាប់ ឈ្មោះ យ៉េន រី​ណ​ង់ អាយុ​២៣​ឆ្នាំ​ជា​មន្ត្រី​យោធា​នៅ​កងពលតូច​លេខ​៧០ និង​ជា​សិក្ខាកាម​ផ្នែក​គីមី​សាស្ត្រ​មាន​ទីលំនៅ​ក្នុងភូមិ​សំរោង ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ហើយ​ក៏​ទើបតែ​មក​លេង​នៅ​កន្លែង​កើតហេតុ​បាន​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ ​ក៏​ត្រូវ​បាន​ស្លាប់ និង​អ្នក​រង​របួស​ឈ្មោះ យី សុខ​ហេង អាយុ​២៦​ឆ្នាំ​ជា​យោធា​នៅ​អង្គភាព​ជាមួយ​គ្នា​នោះ​ដែរ ។

ប្រភព​ពី​នគរបាល​បាន​បញ្ជាក់​សា​ជា​ថ្មី​ថា បើ​តា​មកា​របាយការណ៍​របស់​ជន​រង​គ្រោះ​ដែល​ជា​ជនជាតិ​ចិន​ម្ចាស់​បណ្ណាគារ​កើតហេតុ គឺ​ក្រុម​ចោរ​មាន​គ្នា​តែ​២​នាក់​ទេ ប៉ុន្តែ​ក្រោយ​ការ​ត្រួតពិនិត្យ​កាម​រ៉ា​សុវត្ថិភាព​គឺ ចោរ​មាន​គ្នា​ចំនួន​៣​នាក់​ក្នុង​នោះ​២​នាក់​ចូល​ធ្វើ​សកម្ម ភាព​ប្លន់​នៅ​ខាងក្នុង និង​សង្ស័យ​មាន​ម្នាក់​ទៀត​កាន់ឆត្រ​ឈរ​ចាំ​ផ្លូវ​នៅ​ខាងក្រៅ ។ មិនតែប៉ុណ្ណោះ​ពួក​ចោរ​បាន​ដើរ​ចូល​ទៅ​ធ្វើ​សកម្មភាព​ប្លន់​មិនមែន​ជិះ​ម៉ូតូ ឬ​រ៉ឺ​ម៉ក​កង់​បី​ទៅ​ប្លន់​ដូចដែល​ព័ត៌មាន​ទទួល​បាន​ដំបូង​ៗ​នោះ​ឡើយ ហើយ​ប្លន់​យក​បាន​តែ​កាបូប​លុយ​ចំនួន​៥០០​ដុល្លារ និង​ខ្សែ​ក​មាស​ជាង​១​តម្លឹង​ប៉ុណ្ណោះ ។