ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ពេល​ប្រកាស​សាលក្រម លើ​សំណុំរឿង​មេឃុំ ស៊ា​ង ចែត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦ លោក កោ វ​ណ្ឌី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​លោក

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦ លោក កោ វ​ណ្ឌី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​លោក ស៊ា​ង ចែត ជា​មេឃុំ​គណបក្ស សម រង្សី  មក​បន្ត​សវនាការ លើ​អង្គសេចក្តី​ពាក់ព័ន្ធ​ទៅ​នឹង​សំណុំរឿង​សូកប៉ាន់​សាក្សី តាម​បទបញ្ញត្តិ​មាន​ចែង​ក្នុង​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​។ នា​ពេល​សវនាការ លោក​ស៊ា​ង ចែត បាន​ឆ្លើយ​ប្រាប់​អង្គ​សវនាការ​ថា សំណុំរឿង​នេះ​គឺ​មាន​លោក ម៉ៅ មុនី​វណ្ណ ជា តំណាងរាស្ត្រ​ខេត្ត ត្បូងឃ្មុំ គណបក្ស សង្គ្រោះ​ជាតិ ជា​អ្នក​ផ្តើមគំនិត បាន​ឲ្យ​លោក ស៊ា​ង ចែត ទឹកប្រាក់​ចំនួន​២​លាន​រៀល​ទៅ​ម្តាយ ខុ​ម ច័ន្ទ​ដា​រ៉ា​ទី ហៅ​ស្រី​មុំ ដើម្បី​ទំនាក់ទំនង​ទៅ​កញ្ញា ខុ​ម ច័ន្ទ​ដា​រ៉ា​ទី ហៅ​ស្រី​មុំ ក្នុង​បំណង​ចង់​ឲ្យ​បញ្ចុះបញ្ចូល​ឲ្យ​ស្រី​មុំ​កំពុងនិយាយ​ចំនួន​៥​ចំណុច​។

ចំណុច​ទាំងនោះ​រួម​មាន ទី​១.​កុំ​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន នៅ​ដែល​ក្រសួងមហាផ្ទៃ ហៅ​ទៅ​សាកសួរ​។ ទី​២.​បើ​និយាយ​ជាមួយ​អ្នក​ព័ត៌មាន ត្រូវ​និយាយ​ពង្វាង កុំ​និយាយ​ពាក់ព័ន្ធ​រឿងអាស្រូវ​ស្នេហា​កញ្ញា​ស្រី​មុំ ជាមួយ​លោក កឹ​ម សុខា​។ ទី​៣.​បញ្ចុះបញ្ចូល​ឲ្យ​ស្រី​មុំ ត្រូវ​និយាយ​អ្វី​ដែល​ដូច​ទៅ​នឹង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​។ ទី​៤.​ត្រូវ​បញ្ចុះបញ្ចូល​ឲ្យ​ស្រី​មុំ ឲ្យ​ទៅ​ជួប​មន្ត្រី អង្គការ​លី​កាដូ និង​អង្គការ​អា​ដ​ហុ​ក ដើម្បី​ឲ្យ​អង្គការ​នោះ ជួយ​ឲ្យ​ស្រី​មុំ​បាន​ទៅ​ប្រទេស​ទី​៣ តាម​រយៈ អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​។ រីឯ​ចំនុច​ទី​៥.​លោក ស៊ា​ង ចែត បាន​ភ្លេច​។

លោក ស៊ា​ង ចែត បន្ត​ថា​សំណុំរឿង​នេះ​លោក​បានដឹង​នោះ​ទេ គឺ​លោក​បាន​ធ្វើ​តាមតែ​លោក​ម៉ៅ មុន្នី​វណ្ណ ដែល​ជា​អ្នក​ផ្តើមគំនិត និង​បញ្ជា​ឲ្យ​លោក​ធ្វើ​យ៉ាង​សកម្ម​។ លោក សៀង សុខ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើ​សេចក្ដីសន្និដ្ឋាន​ដោយ​រក្សា​ចោទប្រកាន់​លើ​លោក ស៊ា​ង ចែត ពី​បទ​សូកប៉ាន់​សាក្សី តាម​បទបញ្ញត្តិ​មាន​ចែង​ក្នុង​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​ដដែល និង​ស្នើ​ឲ្យ​តុលាការ​ផ្តន្ទាទោស​លោក ស៊ា​ង ចែត ទៅ​តាម​ច្បាប់​។ ទោះបីជា​យ៉ាងណា សំណុំរឿង​នេះ​ត្រូវ​បាន​លោក កោ វ​ណ្ឌី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ធ្នូ ២០១៦ ខាង​មុខ​នេះ​៕