ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុន សំខាន់ និង​ផង់ សុភាព មាន​ជំនឿ​ចិត្ត​រកបាន​3​ពិន្ទុ​បន្ថែម​ដូច​គ្នា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ទី​១២ វិច្ឆិកា ស្អែកនេះ​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៥​ហើយ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ទី​១២ វិច្ឆិកា ស្អែកនេះ​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៥​ហើយ ។ ឃុន សំខាន់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​ផង់ សុភាព មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ដែល​មាន​៦​ពិន្ទុ​នៅ​ក្នុង​ដៃ​រួច​ទៅ​ហើយ​នោះ សុទ្ធតែ​បង្ហាញ​ជំនឿ​ចិត្ត​រៀងខ្លួន​ក្នុង​ការ​ស្វែងរក​៣​ពិន្ទុ​បន្ថែម​ពី​ការ​ប្រកួត​លើក​នេះ​ដូច​គ្នា ។

ឃុន សំខាន់ ដែល​ធ្លាប់​ប្រកួត​បាន​៨៣​ដង ឈ្នះ​៦២​ដង ចាញ់​១៨​ដង ស្មើ​៣​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៣​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ចម​ភព ស​.​វិ​រ៉ា​វ៉ា​ន់ ដែល​ធ្លាប់​ប្រកួត​បាន​៨៧​ដង ឈ្នះ​៧៥​ដង ចាញ់​១០​ដង ស្មើ​២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង ។ កីឡាករ​ទាំង​ពីរ​ប្រកួត​បាន​២​លើក​រួច​មក​ហើយ​និង​ឈ្នះ​ទាំង​ពីរ​លើក​មាន​៦​ពិន្ទុ​ដូច​គ្នា​។ លើក​នេះ​ពួក​គេ​ទាំង​ពីរ​សុទ្ធតែ​មាន​បំណង​ចង់បាន​៣​ពិន្ទុ​បន្ថែម​ដូច​គ្នា​ដើម្បី​ឆ្លង​ផុត​ពី​វគ្គ​ជម្រុះ​នេះ ។ ដូច្នេះ ឃុន សំខាន់ អាច​នឹង​ជួប​ការ​លំបាក ព្រោះ​គូប្រកួត​របស់​គេ​គឺជា​ជើង​ខ្លាំង​ដែល​មាន​ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​មិន​អន់​នោះ​ទេ ។ ពេល​នេះ​អ្នក​ខ្លាំង​ជួប​អ្នក​ខ្លាំង​ហើយ ចាំ​មើល​អ្នក​ណា​ជា​អ្នកមាន​សំណាង​រកបាន​៣​ពិន្ទុ​បន្ថែម​ទៀត ។

ចំណែក​ផង់ សុភាព ដែល​ធ្លាប់​ប្រកួត​បាន​៧៧​ដង ឈ្នះ​៦២​ដង ចាញ់​១៣​ដង ស្មើ​២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៣​ដង  នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ត្រា​កាន ក​.​កា​មន្ត​វ៉ា​ត ដែល​ធ្លាប់​ប្រកួត​បាន​៩៧​ដង ឈ្នះ​៨១​ដង ចាញ់​១១​ដង ស្មើ​៥​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង ។ គូ​នេះ​ប្រកួត​បាន​២​លើក​ម្នាក់​រួច​មក​ហើយ ដោយ​​ផង់ សុភាព ឈ្នះ​ទាំង​២​លើក​មាន​៦​ពិន្ទុ រីឯ​ត្រា​កាន ក​.​កា​មន្ត​វ៉ា​ត ឈ្នះ​១ ចាញ់​១ មាន​៤​ពិន្ទុ​។ ប្រកួត​លើក​នេះ ផង់ សុភាព ប្រហែលជា​ពិបាក​បន្តិច​ហើយដោយ​សារ​កីឡាករ​ថៃ​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​មិន​អន់​នោះ​ទេ ។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​កីឡាករ​ថៃ​រូប​នេះ​មាន​កម្ពស់​ខ្ពស់​ជាង​រូបគេ​ទៀត​ផង ។ ទោះបី​យ៉ាងណា ផង់ សុភាព នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា​អាច​យកឈ្នះ​កីឡាករ​ថៃ​ដដែល ។

ចំណែក​គូប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​វិញ កីឡាករ​ខេ​ម ចាន់ មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡុ​ង វ៉ា​ន់​ត មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​គូ​ចុង​ក្រោយ​កីឡាករ ម៉ឺន ដា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ​ហ៊ែ​ល វ៉ា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ៕