ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ស្មៅ​ព្រះខ្លប»នៅ​តាម​ស្រែ​មាន​ច្រើន​ណាស់ តែ​​មិនដឹង​ថា​ វា​ជា​ឱសថ​ដ៏​អស្ចារ្យសោះ!

7 ឆ្នាំ មុន

ស្មៅ​ព្រះខ្លប ឬ ស្មៅ​ជើង​ក្រាប កែ​ខ្សោយតម្រងនោម រលាក​ផ្លូវ​នោម បន្ថយ​ជាតិ​ខ្លាញ់ ស្ករ​ក្នុង​ឈាម កែរោគ​ទឹកនោមផ្អែម ចែករំលែក​បន្ត​ជា​ចំណេះដឹង​! ប្រសិនបើ​តម្រងនោម​

(សម្រួលអត្ថបទដោយ ៖ អ៊ាង សុផល្លែត សូមចូលទៅចុច Like ផេកហ្វេសប៊ុកផ្ទាល់ អ៊ាង សុផល្លែត Sophalleth ដើម្បីទទួល​បានចំណេះ​ដឹងថ្មីៗអំពីបច្ចេកទេសកសិកម្ម និងការព្យាបាលជំងឺ តាមបែបធម្មជាតិ)

​ស្មៅ​ព្រះខ្លប ឬ ស្មៅ​ជើង​ក្រាប កែ​ខ្សោយតម្រងនោម រលាក​ផ្លូវ​នោម បន្ថយ​ជាតិ​ខ្លាញ់ ស្ករ​ក្នុង​ឈាម កែរោគ​ទឹកនោមផ្អែម ចែករំលែក​បន្ត​ជា​ចំណេះដឹង​!

ប្រសិនបើ​តម្រងនោម​មាន​បញ្ហា​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សេង​ៗ ​ក្នុង​រាង​កាយ​ទទួលផល​ប៉ះពាល់​ទៅ​តាមនឹង​ដែរ​ ។

* វិធី​ប្រើ​៖
– នាំ​យក​ស្មៅ​ព្រះខ្លប​គ្រប់​ផ្នែក មក​ហាន់ រួច​លីង ​ត្រឡប់​ចុះឡើង​ដោយ​ប្រើ​ភ្លើង ខ្សោយ​ៗ ​រហូត​ទាល់តែ​ឡើង​ក្លិនក្រអូប​ឈ្ងុយ​រួច យក​ទៅ​ឆុង​ទឹក​ផឹក​ ជំនួស​ទឹកតែ​។
– បើ​បាន​ផឹកទឹក​ស្មៅ​ព្រះខ្លប ​ក៏នឹង​ទៅ​ជួយ​លាង​តម្រងនោម លាង​ជាតិ​ខ្លាញ់ កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម នៅ​ពេល​តម្រង នោម​ខ្លាំង​រាង​កាយ​ក៏​នឹង​រឹង​មាំ ​។
– វា​ជួយកាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល និងជាតិ​ស្ករ​ក្នុង​ឈាម ។ បើ​យក​មក​ប្រើ​ទាំង​ដើម​នឹង​មាន​ប្រសិទ្ធភាព​ជួយ ឱ្យ​បត់ជើងតូច​ស្រួល កែ​ពិការ​តម្រងនោម កែ​រលាក​ផ្លូវ​នោម បណ្តេញ​រដូវ​ស កែ​គេង​មិន​លក់ កែ​រលាក​ក្រពះ​អាហារ ជួយ​ឱ្យ​ប្រព័ន្ធ ប្រសាទ​ស្ងប់​ល្អ ​។
– តាម​ទិន្នន័យ​បន្ថែម ​ព្រះខ្លប​គឺជា​ស្មៅ ឱសថ​ធម្មជាតិ​មួយ​ប្រភេទ ​ដែល​អាច​យក​ទៅ​ផ្សំ ជាមួយ​ដើម​គ្រង​ចក្រវាល (Abutilon Gravidens) រួច​ប្រើ​ធ្វើ​ជា​ថ្នាំ​កែ​ទឹកនោមផ្អែម​បាន ​ដោយយក​ដើម​ព្រះខ្លប​ទាំង​ឫស​ស្រស់​ៗ​ ជាមួយ​ដើម គ្រង​ចក្រវាល​ស្រស់​ដូច​គ្នា ចំនួន​ស្មើគ្នា ហាន់​ជាចំណិត​ហាល​ឱ្យ​ស្ងួត យក​ទៅ​ឆា​ត្រឡប់​ចុះឡើង ដោយ​ប្រើ​ភ្លើង​ខ្សោយ​ៗ រហូត​ទាល់តែ​ឡើង​លឿង យក​មក​ឆុង​ជាមួយ​ទឹក​ក្តៅ​ផឹក​រាល់ថ្ងៃ ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម ឬទឹកនោមផ្អែម​។
– ជួយ​កែ​រាគ​មួល ដោយ​យក​រុក្ខជាតិ​ទាំងមូល​ស្ងួត​មួយ​ក្តាប់ដៃ​ដាំទឹក​១​លី​ត្រ​ផឹក​ជំនួស​ទឹក​។
វា​ក៏​មាន​អត្ថ​ប្រ​យោ​ជ​ន៏​ជា​ច្រើន​ទៀត​ដូច​ជា ទប់ស្កាត់​ជម្ងឺ​ស្បែក ជួយ​ការពារ​ពី​ជម្ងឺហឺត ប​ងា្ករ​ជម្ងឺ​ស្បែក​របក ក្រហម​ផង​ដែរ ជំងឺ​រលាក​ទងសួត​។

*** សូម​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឱ្យ​បាន​ច្បាស់លាស់ និង​អស់​លទ្ធភាព​ជា​មុន​។ វិធី​នេះ​អាច​ប្រើ​សាកល្បង​នៅ​ពេល​ដែ​អ្នក​មិន​មាន​ជម្រើស​ផ្សេង​៕