ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ក្លែង Facebook ប្រើ​ឈ្មោះ​សម្តេច​តេ​ជោ​ បញ្ជូនទៅ​​សាលា​ដំបូង​​​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ក្នុង​នោះ​មាន​ម្នាក់ គឺជា​បុគ្គលិកស្ថាប័ន​មីក្រូហិរញ្ញវត្ថុ «​បំណងប្រាថ្នា​» ដែល​បាន​ក្លែង Facebook ដោយ​ប្រើ​ឈ្មោះសម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​កម្ពុជា ត្រូវ​​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេវរ​កម្ម​ក្រសួង​មហា​ផ្ទៃ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ម៉ោង​១០​ និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​១១ វិច្ឆិកា ​ដែល​សំណុំ​រឿង​​នោះ ​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ក្នុង​នោះ​មាន​ម្នាក់ គឺជា​បុគ្គលិកស្ថាប័ន​មីក្រូហិរញ្ញវត្ថុ «​បំណងប្រាថ្នា​» ដែល​បាន​ក្លែង Facebook ដោយ​ប្រើ​ឈ្មោះសម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​កម្ពុជា ត្រូវ​​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេវរ​កម្ម​ក្រសួង​មហា​ផ្ទៃ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ម៉ោង​១០​ និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​១១ វិច្ឆិកា ​ដែល​សំណុំ​រឿង​​នោះ ​លោក​សៀង សុខ ព្រះរាជអាជ្ញា​រង បាន​ចុះ​អនុវត្ត​ផ្ទាល់ សម្រេច​ចោទប្រកាន់​លើ​ជន​ត្រូវ​ចោទ​ចំនួន​២​បទល្មើស ១-ក្លែង​លិខិត​សាធារណ​: និង​២​-​ប្រើប្រាស់​លិខិត​សាធារណ​:​ក្លែង​ បទ​ចោទ​នេះ​ តាម​មាត្រា​៦២៩.៦៣០ នៃ​ក្រមព្រហ្មទណ្ឌ ។

គួរ​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​១០ វិច្ឆិកា សមត្ថ​កិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវ​​កម្ម​បាន​ធ្វើការ​បង្ហាញ​មុខជា​សាធារណៈ  បន្ទាប់​​ពី​ជនសង្ស័យ​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា ។ ជនសង្ស័យ​ទាំង​២​នាក់ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សាលាដំបូង រាជធានី​ភ្នំពេញ ក្រោយ​ពេល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋ​ឆ្លង​ដែន បំពេញ​សំណុំ​បែបបទ​ចប់  ។

នៅ​ក្នុង​សន្និសីទកាសែត​ ដែល​ធ្វើ​ឡើង​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រព្រឹត្ត​ទៅ ​ក្រោម​វត្តមាន​លោក​ឧត្តមសេនីយ៍ឯក អ៊ី​ សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋ​ឆ្លង​ដែន ព្រមទាំង​មានការ​ចូលរួម​ពី​លោក​សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​សម្របសម្រួល​តាម​ផ្លូវច្បាប់ ។

នៅ​ក្នុង​សន្និសីទកាសែត លោក​ឧត្តមសេនីយ៍ឯក អ៊ី​ សុខ​ឃី បាន​ថ្លែង​ថា ជនសង្ស័យ​ទី​១​-​ឈ្មោះឈួ​ន សា​រុន អាយុ​៣៩​ឆ្នាំ មានស្រុក​កំណើត​នៅ ភូមិ​ដីក្រហម ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្ន​ជា​បុគ្គលិក​នៅ​ស្ថាប័ន មីក្រូហិរញ្ញវត្ថុ «​បំណង​ប្រាថ្នា​» ត្រូវ​បាន​ចាប់ខ្លួន ​នៅ​ភូមិ​សែន​សុខ​៣ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ នៅ​ថ្ងៃ​ទី​៩ ​វិច្ឆិកា​ និង​ជនសង្ស័យ​ទី​២​-ឈ្មោះសួន ចាន់​រតនៈ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ទី​៣ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ត្រូវ​បាន​ចាប់ខ្លួន​ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​វិច្ឆិកា ​នេះ ។

លោក​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​២​នាក់​បាន​បង្កើត Account Facebook ដោយ​ប្រើ​ឈ្មោះ​ប្រមុខ​រាជរដ្ឋាភិបាល ដាក់​ថា «​សម្តេចហ៊ុន សែន​» ហើយ​បាន​ឧទ្ទេស​ខ្លួនឯង​ថា ជាទី​ប្រឹក្សា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយ​បាន​ក្លែង​ត្រា និង​ហត្ថ​លេខ​សម្តេច​តេ​ជោ ហ៊ុន សែន ទៀត​ផង​ ។ ​