ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់រួចទម្លាក់​ទឹកទន្លេវ៉ៃគោ គឺ​​ជា​ករណី​ពាល​ស៊ីពាល !

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ​៖​ ទីបំផុត ​សមត្ថកិច្ច​បាន​បើក​ការ​ស៊ើបអង្កេត​រក​ការ​ពិត ​នូវ​មូលហេតុ​ឃាតករ​សម្លា.ប់​ជនជាតិ​វៀតណាម​ម្នាក់យក​​សពទៅ​​​ទម្លាក់​ទឹកទន្លេ​វ៉ៃ​គោ​នោះ​ គឺជា​រឿង​ពាល​ស៊ី​ពាល​​ក្នុង​ករណី​ជួញដូរ​គ្រឿងញៀ.ន​ឆ្លង​ដែន ​ហើយ​ស៊ីដាច់​យក​ប្រាក់​មក​លេង​ល្បែង​ ក្នុង​កាស៊ីណូ​ចាញ់​អស់ ហើយ​ត្រូវ​គូ​​កន​ដែល​ជា​អ្នក​ជួញដូរ​គ្រឿងញៀ.ន​ជាមួយ​គ្នា​ចាប់​គ្រៀក​ចូល​ក្នុង​រថយន្ត ខណៈ​​កំពុង​

ខេត្តស្វាយរៀង ​៖​ ទីបំផុត ​សមត្ថកិច្ច​បាន​បើក​ការ​ស៊ើបអង្កេត​រក​ការ​ពិត ​នូវ​មូលហេតុ​ឃាតករ​សម្លាប់​ជនជាតិ​វៀតណាម​ម្នាក់យក​​សពទៅ​​​ទម្លាក់​ទឹកទន្លេ​វ៉ៃ​គោ​នោះ​ គឺជា​រឿង​ពាល​ស៊ី​ពាល​​ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន ​ហើយ​ស៊ីដាច់​យក​ប្រាក់​មក​លេង​ល្បែង​ ក្នុង​កាស៊ីណូ​ចាញ់​អស់ ហើយ​ត្រូវ​គូ​​កន​ដែល​ជា​អ្នក​ជួញដូរ​គ្រឿងញៀន​ជាមួយ​គ្នា​ចាប់​គ្រៀក​ចូល​ក្នុង​រថយន្ត ខណៈ​​កំពុង​ដើរ​ចេញពី​ក្នុង​កាស៊ីណូ នៅ​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​សំរោង យក​មក​វាយ​សម្លាប់​ចោល​នៅ​ស្ពាន​ហា​យ​វ៉េ​ក្រុង​ស្វាយ​រៀង ​។

ក្រោយ​​ពី​ការ​បើក​ស៊ើបអង្កេត​ និង​សាកសួរ​ចម្លើយ​ជនសង្ស័យ​ អស់​រយៈពេល​៤​ថ្ងៃ ​ចាប់ពី​ថ្ងៃ​ទី​៧​ វិច្ឆិកា​ ដល់​ថ្ងៃ​ទី​១០​ វិច្ឆិកា​ វេលា​ម៉ោង​០៥​ល្ងាច លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្វាយរៀង​ បាន​ធ្វើការ​ចោទប្រកាន់​ជន​ស​ង្ស័យ​​​៣​នាក់ ​ដោយ​​បញ្ជូន​ជន​សង្ស័យ​​២​នាក់ ​ទៅ​លោក​ចៅក្រម​ស៊ើបសួរ​ចេញ​ដី​កា​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ នៅ​ពន្ធនាគារ​ខេត្ត​ និង​ចេញ​ដីកា​ តាម​ចាប់ខ្លួន​ជន​ជា​ឃាតករ​ម្នាក់​ទៀត ​ដែល​កំពុង​គេច​ខ្លួន​ឱ្យ​ខាង​តែ​បាន​ ។

គួរ​​រំលឹក​ផង​ដែរ មាន​ប្រជា​នេសាទ​ម្នាក់​បាន​ប្រទះ​ឃើញ​សាកសព​អណ្ដែត​ទឹក ​កាលពី​ថ្ងៃ០៤ ​វិច្ឆិកា​​ ម៉ោង​០៨​ និង​១០​ព្រឹក ក្នុង​ទន្លេ​វ៉ៃ​គោ​ស្ថិត​នៅភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​ហើយ​ពុំ​មាន​អ្នក​ណា​ម្នាក់​ស្គាល់​អត្តសញ្ញាណ​ឡើយ ​។ ​ក្រោយ​ពី​សមត្ថ​កិច្ច​បើក​ការ​ស៊ើបអង្កេតស្រាវជ្រាវ​ ក៏​បាន​រក​ឃើញ​មុខសញ្ញា​ជន​ស​ង្ស័យហើយ សមត្ថកិច្ច​​​បាន​ចាប់​ឃាត់ខ្លួន​មក​សាកសួរ​ចម្លើយ ​ទើប​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ថា សាក​សព​នេះ ជា​ជនជាតិ​វៀតណាម មានឈ្មោះឡេ វ៉ា​ន់​ទ្រុង អាយុ៣៣ឆ្នាំ ភេទ​ប្រុស​ ជា​​ជួញដូរ​គ្រឿងញៀន រស់នៅ​ឃុំ​មី​គ្វី​តី ស្រុក​ឌឹ​ក​វ៉េ ខេ​ត្តឡុង​អាន​បាន​ចេញចូល​មក​លេងល្បែង​នូវ​ក្នុង​កាស៊ីណូ​នៅ​ស្រុក
​ច​ន្ទ្រា ។ ​