ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គ្រូ​​​វ័យ​​៧៨​​ឆ្នាំហើយ​​ តែ​រឹង​​មាំ​​​ណាស់ កំពុង​បង្រៀន​សិស្ស​ត្រៀម​​ប្រកួត​​​ស៊ី​​ហ្គេ​ម

7 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ «មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែនកំពង់ចាម» មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់កំពង់ចាម ក្រុង​កំពង់ចាម ដែល​បាន​សាងសង់​ឡើង ដោយ​មាន​លក្ខណៈ​ស្តង់ដា​rអន្តរជាតិ​ ត្រូវ​​បាន​គេ​មើលឃើញ​មានពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី ​កំពុង​តែ​ចាប់​អារ​ម្មណ៍ នាំ​គ្នា​​មក​ហែល​ទឹក​លេង ដើម្បី​ឱ្យ​បាន​​សុខភាព​​​មាំមួន ។

ខេត្តកំពង់ចាម​ ៖  «មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែនកំពង់ចាម» មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់កំពង់ចាម ក្រុង​កំពង់ចាម ដែល​បាន​សាងសង់​ឡើង ដោយ​មាន​លក្ខណៈ​ស្តង់ដា​rអន្តរជាតិ​ ត្រូវ​​បាន​គេ​មើលឃើញ​មានពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី ​កំពុង​តែ​ចាប់​អារ​ម្មណ៍ នាំ​គ្នា​​មក​ហែល​ទឹក​លេង ដើម្បី​ឱ្យ​បាន​​សុខភាព​​​មាំមួន ។

លោកគ្រូម៉ក់ អោម​ ក្នុង​វ័យ​៧៨​ឆ្នាំ ជាគ្រូបង្រៀនហែលទឹក ​​មានស្រុក​កំណើត​នៅ​ភូមិ​រកា​ធំ ឃុំ​ជី​រោ​ទ៏​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​មាន​​​ប្រសាសន៍​​ថា កាលពី​ពេល​ដែល​រូប​គាត់​​បាន​ឈប់​សិក្សា​ក្នុង​វ័យ​២២​ឆ្នាំ​ ក៏​បានស្រលាញ់​ចូល​ចិត្ត​វិស័យ​កីឡាហែលទឹក  មាន​ពេល​មួយ​មិត្តភក្តិ​បាន ​ហៅ​ឲ្យ​ចូល​រៀន​ហែល​ទឹក​នៅ​មន្ទីរ​ទេសចរ​ណ៍​ចាស់​បាន​៣​ទៅ​៤​ខែ  ក៏​ចាប់ផ្តើម​បាន​ចូលរួម​ប្រលង​ប្រណាំង​ជា​បន្តបន្ទាប់  ។​

ដោយសារតែ​មាន​ភាព​លេចធ្លោ​នោះ​ រូប​គាត់​ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​ប្រទេស​ចិនបន្ថែម​ទៀត​៧​ ទៅ​៨​ខែបំប៉ន​ជំនាញ​ហែល​ទឹក​ក្នុង​ចន្លោះ​ឆ្នាំ​១៩៦៤-១៩៦៥ បាន​ទៅ​ចូលរួម​ហែល​ទឹក​នៅ​ប្រទេសម៉ា​ឡេ​ស៊ី ​គឺ​ទទួល​បាន​មេដាយ​ប្រាក់​ចំនួន​២ មក​ជូន​ជាតិ​ផង​ដែរ ។

លោកគ្រូម៉ក អោម ទោះបីជា​មាន​វ័យ​រាង​ច្រើន​បន្តិច ​តែ​កម្លាំង​នៅ​រឹង​មាំ បានឱ្យ​ដឹងបន្ត​ថា​ លុះ​ពេល​ដែល​ប្រទេស​កម្ពុជា បាន​ឆ្លង​កាត់​ភ្លើងសង្គ្រាម​ក្នុង​របប​៣​ឆ្នាំ​៨​ខែ​ និង​២០​ថ្ងៃ​នោះ ​គ្រួសារ​គាត់​ត្រូវ​បានគេ​ចល័ត​ទៅ​ដល់​ខេត្តកំពង់ធំ ។  ដែល​សំណាង​មិន​ស្លាប់​លុះ​ក្រោយ​ឆ្នាំ​១៩៧៩ ពេល​ដែល​ប្រទេស​បាន​រំដោះ​ក៏​មក​រស់នៅ​ស្រុក​កំណើត​វិញ  ។

បន្ទាប់​មក​គាត់​បាន​ទៅ​ភ្នំពេញ   ជួប​មិត្តភក្តិ​ចាស់​ឈ្មោះ​ហែម ថុ​ន ក៏​បាន​រៀន​វិស័យ​កីឡា​បន្ថែម ដល់​ឆ្នាំ​១៩៨៥  ត្រឡប់​មក​ខេត្តកំពង់ចាម ទទួល​បង្ហាត់កីឡា​ហើយឆ្នាំ​​២០០៤​ចូល​និវត្ត​ន៏ ។ តែ​កីឡា​គាត់​នូវ​តែ​ចូល​ចិត្ត​ដដែល​មិន​បាន​បោះបង់​នោះ​ទេ ក្នុង​ពេល​ដែល​អាងហែល​ទឹក​ក្រុង​កំពង់ចាម មិន​ទាន់​បាន​សាងសង់​នោះ  គាត់​បាន​បង្រៀន​សិស្ស​ក្នុង​ពេល​ខែប្រាំង​ត្រូវបង្រៀន​ឲ្យ​សិស្ស​ហែល​ទឹកទន្លេ​មេគង្គ  លុះ​ពេល​ដល់​រដូវវស្សា​ត្រូវ​ឲ្យ​សិស្ស​ហែល​នៅ​បឹង​ទន្សោង ។

ក្រោយ​ពី​មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែនកំពង់ចាម ​បាន​សម្ពោធ​ហើយ​គាត់​បាន​មក​ជួយ​បង្ហាត់បង្រៀន​សិស្ស​១៤​នាក់ ​ក្នុង​នោះ​មាន​២​នាក់ បាន​ប្រកួត​ជាប់​មេដាយ​ជាតិ និង​កំពុង​តែ​បង្ហាត់​​ឱ្យសិស្ស​កាន់តែ​មាន​ជំនាញ​ល្អ​ប្រសើរ​ឡើង ត្រៀម​នឹង​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ក្នុង​ឆ្នាំ​២០២៣​ខាង​មុខ​ ដែល​នឹងត្រូវ​បាន​ប្រារ​ព្ធ​ឡើង នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។