ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ចង់​ពន្យារពេល​គម្រោង​វា​រី​អគ្គិសនី​នុយក្លេអ៊ែរ ខណៈ​កង្វះខាត​ថវិកា

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា គណបក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​បាន​បញ្ជា​ទៅ​កាន់​អាជ្ញាធរ​កាលពី​ខែតុលា ឲ្យ​ធ្វើ​កំណែទម្រង់​លើ​គម្រោង​សាងសង់​វា​រី​អគ្គិសនី​នុយក្លេអ៊ែរ

ប្រទេស​វៀតណាម ៖ ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា គណបក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​បាន​បញ្ជា​ទៅ​កាន់​អាជ្ញាធរ​កាលពី​ខែតុលា ឲ្យ​ធ្វើ​កំណែទម្រង់​លើ​គម្រោង​សាងសង់​វា​រី​អគ្គិសនី​នុយក្លេអ៊ែរ ដែល​ត្រូវ​បាន​ផ្តល់​ជំនួយ​ដោយ​ប្រទេស​រុ​ស្ស៊ី និង​ជប៉ុន ដើម្បី​ពន្យារពេល​គម្រោង​ទាំងនោះ ព្រោះ​រដ្ឋាភិបាល​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ ។

យោង​តាម​ប្រភព​ខាងលើ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កំពុង​តែ​ធ្វើការ​លើ​កំណែទម្រង់​គម្រោង​នេះ និង​មាន​បំណង​ស្នើ​សេចក្តីរាយការណ៍​ទៅ​កាន់​សភាជាតិ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១០ ប្រទេស​វៀតណាម​បាន​សម្រេច​ចុះ​កិច្ចសន្យា​ជាមួយ​ប្រទេស​ជប៉ុន លើ​ការ​សាងសង់​វា​រី​អគ្គិសនី​នុយក្លេអ៊ែរ​ពី​២​ទៅ​៤ ក្នុង​ខេត្ត Ninh Thuan នៅ​ដើមឆ្នាំ​២០២០ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះខាត​ថាមពល ។

យោង​តាម​គម្រោង​អភិវឌ្ឍន៍​ថាមពល​ជាតិ ដែល​បាន​សម្រេច​កាលពី​ខែមីនា ឱ្យ​ដឹង​ថា ការ​ចាប់​ដំណើរការ​នៃ​វា​រី​អគ្គិសនី​នុយក្លេអ៊ែរ​ដំបូង​គេ ត្រូវ​បាន​ពន្យារពេល​រហូត​ដល់​ឆ្នាំ​២០២៨​វិញ ។

យ៉ាងណា​ក្តី សមាជិក​មួយ​ចំនួន​នៃ​គណបក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម ក៏​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​លើ​ការ​សាងសង់​វា​រី​អគ្គិសនី​នុយក្លេអ៊ែរ​នេះ​ដែរ ដោយសារ​បំណុល​សាធារណៈ​បន្ត​នៅ​ខ្ពស់ និង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ថាមពល ។ ក្នុង​ការ​ប្រជុំ​សភា​លើក​ទី​៤ ក្នុង​ខែតុលា​នេះ សភា​បាន​សម្រេច​ថា នឹង​ពិចារណា​លើ​គម្រោង​នេះ​ម្តងទៀត​ថា នឹង​ពន្យារពេល​ឬ​យ៉ាងណា ។

ទោះ​យ៉ាងណា មន្ត្រី​ក្នុង​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​និយាយ​ថា នឹង​គ្មាន​ការ​រំសាយ​គម្រោង​សាងសង់​នេះ​ទាំងមូល​ឡើយ ។ ជំនួយ​សម្រាប់​គម្រោង​នេះ​រឹង​មាំ​នៅឡើយ​ក្នុង​រដ្ឋាភិបាល ព្រោះតែ​មានការ​កើនឡើង​នៃ​តម្រូវការ​អគ្គិសនី និង​បញ្ហា​បរិស្ថាន​ពាក់ព័ន្ធ​នឹង​វា​រី​អគ្គិសនី​ប្រើប្រាស់​ធ្យូងថ្ម​ផង​ដែរ ។

គួរ​បញ្ជាក់​ថា តាម​គម្រោង​បច្ចុប្បន្ន វា​រី​អគ្គិសនី​នុយក្លេអ៊ែរ​ទី​១​របស់​វៀតណាម គឺ Ninh Thuan 1 Nuclear Power Plant នឹង​ត្រូវ​បាន​សាងសង់​ដោយ​ប្រទេស​រុ​ស្ស៊ី ហើយ​ចាប់ផ្តើម​ដំណើរការ​ក្នុង​ឆ្នាំ​២០២៨ ។ ចំណែក​រោងចក្រ​ទី​២ នឹង​ត្រូវ​បាន​សាងសង់​ដោយ​ប្រទេស​ជប៉ុន ហើយ​ចាប់​ដំណើរការ​ក្នុង​ឆ្នាំ​២០២៩ ប៉ុន្តែ​មិន​ទាន់​សម្រេច​ពី​ពេល​ចាប់ផ្តើម​សាងសង់​ទេ ៕