ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​កើនឡើង​ក្នុងអំឡុងពេល​បោះ​ឆ្នោត​នៅ​សហរដ្ឋអាមេរិក

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ តម្លៃ​ប្រេង​បាន​កើនឡើង​កាលពី​ថ្ងៃ​ពុធ ដោយ​ទីផ្សារ​បាន​ផ្តោត​ទៅ​លើ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ក្នុង​សហរដ្ឋអាមេរិក ។ អ្នកលក់​បង្កើន​តម្លៃ​ព្រោះ​គិត​ថា លោកស្រី Hillary Clinton

សហរដ្ឋអាមេរិក ៖ តម្លៃ​ប្រេង​បាន​កើនឡើង​កាលពី​ថ្ងៃ​ពុធ ដោយ​ទីផ្សារ​បាន​ផ្តោត​ទៅ​លើ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ក្នុង​សហរដ្ឋអាមេរិក ។ អ្នកលក់​បង្កើន​តម្លៃ​ព្រោះ​គិត​ថា លោកស្រី Hillary Clinton នាំមុខ​លោក Donald Trump ។ ប៉ុន្តែ​ទីបំផុត លទ្ធផល​បោះ​ឆ្នោត គឺ​លោក Donald Trump បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក ។

ប្រេង​របស់​ក្រុមហ៊ុន Brent បាន​កើនឡើង​១៦​សេន មក​ស្មើ​៤៦,២០​ដុល្លារ​ក្នុង​មួយ​ធុង ។ ចំណែកឯ​តម្លៃ​ប្រេង​ក្រុមហ៊ុន West Texas Intermediate (WTI) របស់​សហរដ្ឋអាមេរិក​វិញ​បាន​កើនឡើង​១៣​សេន មក​ស្មើ​៤៥,១១​ដុល្លារ​ក្នុង​មួយ​ធុង​ផង​ដែរ ។

ប៉ុន្តែ​ពាណិជ្ជករ​និយាយ​ថា បរិមាណ​ការ​លក់ គឺ​ពិតជា​តិច​ណាស់ ដោយ​ទីផ្សារ​នៅ​ទន្ទឹម​រង់ចាំ​មើល​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក ។
លោក Gary Huxtable អ្នក​ប្រឹក្សា​យោបល់​ក្នុង Atlantic Pacific Securities និយាយ​ថា ៖ « បរិមាណ​ការ​ទិញ​លក់​ពិតជា​តិច​ណាស់ មាន​ន័យ​ថា វិនិយោគិន​ជា​ច្រើន​នៅ​តែ​រង់ចាំ​មើល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ក្នុង​សហរដ្ឋអាមេរិក​ជា​មុន​សិន » ។

លោក Jeffrey Halley ឧត្តម​អ្នកវិភាគ​ទីផ្សារ​ក្នុង OANDA នៅ​ប្រទេស​សិង្ហ​បុរី និយាយ​ថា ៖ « ព្រឹត្តិការណ៍​ដ៏​សំខាន់​ជាងគេ គឺ​ការ​បោះ​ឆ្នោត​ក្នុង​សហរដ្ឋអាមេរិក » ។
ចំណែកឯ​ធនាគារ ANZ ក៏​បាន​និយាយ​ផង​ដែរ​ថា ៖ « សកម្មភាព​ក្នុងថ្ងៃនេះ គឺ​នឹង​ត្រូវ​សម្រប​តាម​ការ​បោះ​ឆ្នោត​របស់​សហរដ្ឋអាមេរិក​» ។

ប៉ុន្តែ​ក្នុង​ទីផ្សារ​ប្រេង​អាស៊ី​វិញ អ្នកវិភាគ​នៅ​តែ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ ។ ទិន្នន័យ​ពី​ប្រទេស​ចិន​កាលពី​ថ្ងៃ​អង្គារ​បង្ហាញ​ថា មានការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចូល​ប្រេង​ឆៅ និង​ការ​កើនឡើង​នៃ​ការ​នាំ​ចេញ​ប្រេង​កែ​ច្នៃ​ដូច​ជា ប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូត​ជាដើម ៕