ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ភាគ​ថៃ « ផ្កា​យ​ព្រឹក » ត្រូវ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​5 ថត​ជា​ថ្មី​សម្តែង​ដោយ​តារា​ខ្មែរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខ្សែភាពយន្ត​ភាគ​ថ្មី​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន​រៀបចំ​ពិធី​ក្រុង​ពលី​ថត​រឿង​«​ចន្ទ​វង្វេង​មេឃ​»​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា រាជធានី​ភ្នំពេញ ដោយ​មាន​ផលិតករ​

រាជធានី​ភ្នំពេញ ៖ ខ្សែភាពយន្ត​ភាគ​ថ្មី​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន​រៀបចំ​ពិធី​ក្រុង​ពលី​ថត​រឿង​«​ចន្ទ​វង្វេង​មេឃ​»​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា រាជធានី​ភ្នំពេញ ដោយ​មាន​ផលិតករ​តារា​សម្តែង​ក្នុង​សាច់​រឿង​ជា​ច្រើន​ដួង​ចូលរួម ។ ខ្សែភាពយន្ត​នេះ​ជា​ការ​សម្តែង​លើក​ដំបូង​រវាង​កញ្ញា​ព្រះ​កាយ​ច័ន្ទ និង​លោក​ភឹ​ម តារា​វិបុល ដែល​ពួក​គេ​ទាំង​ពីរ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​ទេ ។

សម្រាប់​ខ្សែភាពយន្ត​ភាគ​របស់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ នេះ​ជា​ប្រភេទ​រឿង​ភាគ​ទី​បី​បន្ទាប់​ពី​រឿង​«​កូនក្រមុំ​លោក​មេ​ភូមិ​» «​ហង្ស​បាក់​ស្លាប​» និង​រឿង «​ចន្ទ​វង្វេង​មេឃ​» ដែល​បើក​ពិធី​ក្រុង​ពលី​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ ការ​រៀបចំ​ផលិត​ខ្សែភាពយន្ត​ភាគ​នេះ​ដើម្បី​តម្រូវ​តាម​ទីផ្សារ​កុន​ខ្មែរ​ឲ្យ​ទាន់​តម្រូវការ និង​ដើម្បី​យក​មក​ចាក់​ផ្សាយ​ក្នុង​ម៉ោង​ពិសេស ។

កញ្ញា​ព្រះ​កាយ​ច័ន្ទ តារា​សម្តែង​និង​ពិធី​ការិនី​វ័យក្មេង​សម្តែង​ជា​តួអង្គ​ឯក​ឈ្មោះ​ដួង​ចន្ទ ឲ្យ​ដឹង​ថា​នេះ​ជា​លើក​ទី​១ ដែល​នាង​សម្តែង​ជា​តួឯក​ស្រី​ឱ្យ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ។ ព្រះ​កាយ​រីករាយ​ដែល​បាន​ក្រុម​ផលិតករ​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​សម្រេចចិត្ត​ជ្រើសរើស​នាង​ជា​តួឯក​ស្រី​ក្រោម​ការ​ធ្វើតេស្ត​យ៉ាង​ផ្ចិតផ្ចង់​មិនមែន​ជា​ការ​រើស​ដាក់​តាម​ការ​នឹកឃើញ​ទេ ។

«​នេះ​ជា​រឿង​ពិសេស​មួយ​ដែល​នាង​ខ្ញុំ​បាន​ជួប​គ្នា​ប៉ះ​សម្តែង​ជាមួយ​លោក​ភឹ​ម តារា​វិបុល ជា​លើក​ដំបូង ព្រោះថា​មិនដឹង​ជា​យ៉ាងម៉េច​នោះ​ទេ ពួក​យើង​ទាំង​ពីរ​មិន​ធ្លាប់​ជួប​គ្នា​នៅ​ខាងក្រៅ​ឡើយ សូ​ម្បី​តែ​ទៅ​កម្មវិធី​នានា​ក៏​មិន​ដែល​បាន​ជួប​គ្នា ស្រាប់តែ​មក​ប៉ះ​គ្នា​លេង​កុន​ក្នុង​រឿង​ដែល​មាន​ឈុត​ឆាក​កាច់​កុង​គ្នា​ទៅ​វិញ ។ បើ​ទោះជា​មិន​ធ្លាប់​ជួប​គ្នា ប៉ុន្តែ​ក្នុង​នាម​ជា​តារា​សម្តែង​ត្រូវ​តែ​ខំ​ធ្វើ​ឲ្យ​បាន ហើយ​រំពឹង​ថា នាង​ខ្ញុំ​និង​លោក​ភឹ​ម តារា​វិបុល ពិតជា​រួម​សហការ​គ្នា​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ល្អ​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​» ។
ចំពោះ​លោក​ភឹ​ម តារា​វិបុល ដែល​មួយ​រយៈ​នេះ​ឡើង​កូដ​បាន​តំណែង​តួឯក​ច្រើន​រឿង​បញ្ជាក់​ថា លោក​មិន​ដែល​ជួប​សម្តែង​ជាមួយ​ព្រះ​កាយ​ចន្ទ​ទេ​កន្លង​មក សូ​ម្បី​តែ​នៅ​ខាងក្រៅ​ក៏​មិន​ដែល​ជួប​គ្នា​សោះ ។ «​តាម​រយៈ​បទ​ពិសោធន៍​សម្តែង​របស់​ព្រះ​កាយ​ចន្ទ លោក​យល់​ថា ពួក​យើង​ទាំង​ពីរ​ពិតជា​អាច​ធ្វើ​បាន ឆ្លងកាត់​ការ​សម្តែង​យូរ​ឆ្នាំ​កន្លង​មក​ដូច​គ្នា ហើយ​ពួក​យើង​នឹង​រៀបចំ​ខ្លួន​ឲ្យ​បាន​ស្និទ្ធស្នាល​គ្នា​ជា​មុន​ដើម្បី​សម្តែង​ឲ្យ​បាន​ល្អ » ។

ក្នុង​ខ្សែ​រឿង​«​ចន្ទ​វង្វេង​មេឃ​» លោក​ភឹ​ម តារា​វិបុល ជា​តួអង្គ​ឈ្មោះ​«​រាជ​» មានទ្រព្យ​សម្បត្តិ ទឹកចិត្ត​ល្អ ចេះ​ជួយ​អ្នក​ដទៃ ស្រឡាញ់​យុត្តិធម៌ ។ ការ​សម្តែង​កន្លង​មក​របស់​លោក​វិបុល​ធ្លាប់តែ​ជាមួយ​ភឹ​ន សុ​ដា​លី​ស កញ្ញា​បេ​ប៊ី និង​កញ្ញា​មាន សូ​នី​តា ពេល​នេះ​ជាមួយ​ព្រះ​កាយ​ចន្ទ ជាតា​រា​ស្រី​ល្បី ដូច្នេះ​លោក​រំពឹង​ថា ទស្សនិកជន​នឹង​គាំទ្រ​ខ្សែ​រឿង​ភាគ​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​នេះ ។

លោក​ភិ​មូ ជា​អ្នកដឹកនាំ​រឿង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ឱ្យ​ដឹង​ថា សម្រាប់​រឿង​«​ចន្ទ​វង្វេង​មេឃ​»​ដែល​ទស្សនិកជន​ខ្មែរ​ស្គាល់​ច្បាស់​កាលពី​ប្រហែល​ដប់​ឆ្នាំ​មុន​គឺ​រឿង​«​ផ្កាយព្រឹក​» បាន​ទិញ​សិ​ទ្ឋិ​ពី​ប្រទេស​ថៃ យក​មក​រៀបចំ​ថត​ជា​ថ្មី​ឲ្យ​មាន​លក្ខណៈ​ជា​សាច់​រឿង​ខ្មែរ​បង្ហាញ​ពី​ជីវិត​បច្ចុប្បន្ន​នេះ ។ រឿង​នេះ​នឹង​ផលិត​ឱ្យ​ល្អ​ជាង​មុន បើ​មិនល្អ​ដូច​ក៏​ឲ្យ​ស្មើ​ដែរ ។ ចំពោះ​តារា​ខ្មែរ​ចូលរួម​សម្តែង​រំពឹង​ថា​សម្តែង​បាន​ល្អ​ព្រោះ​ជ្រើសរើស​ក្នុង​រយៈពេល​យូរ ។ ភាពយន្ត​រឿង «​ចន្ទ​វង្វេង​មេ​េ​ឃ​» មាន​៤៩​ភាគ ដំណើរការ​ថត​ប្រមាណ​៦​ទៅ​៨​ខែ និង​ត្រៀម​ចាក់​បញ្ចាំង​នៅ​ដើមឆ្នាំ​ក្រោយ​៕