ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Sánchez អាច​នឹង​អវត្តមាន​ពេល​ស៊ី​លី​ប៉ះ​កូ​ឡុំ​ប៊ី

7 ឆ្នាំ មុន

ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ស៊ី​លី Alexis Sánchez អាច​នឹង​ខកខាន​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup នៅ​តំបន់​អា​មេ​រិ​ក​ខាងត្បូង​នៅ​រាត្រី​នេះ ដោយសារ​តែ​មាន​បញ្ហា​របួស​សាច់ដុំ អំឡុង​ពេល​ហ្វឹកហាត់​នា​ពេល​កន្លង​មក​។

ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ស៊ី​លី Alexis Sánchez អាច​នឹង​ខកខាន​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup នៅ​តំបន់​អា​មេ​រិ​ក​ខាងត្បូង​នៅ​រាត្រី​នេះ ដោយសារ​តែ​មាន​បញ្ហា​របួស​សាច់ដុំ អំឡុង​ពេល​ហ្វឹកហាត់​នា​ពេល​កន្លង​មក​។ អវត្តមាន​របស់​ខ្សែប្រយុទ្ធ​វ័យ 27​ឆ្នាំ​រូប​នេះ អាច​ជា​ឧបសគ្គ​មួយ​ផ្នែក​សម្រាប់​ស៊ី​លី​ក្នុង​ការ​បំ​បោង​សំណាញ់​ទី​របស់​កូ​ឡុំ​ប៊ី​។ ម្យ៉ាងទៀត សម្រាប់​ក្លិប Arsenal ដែល​នឹង​ត្រូវធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ទឹកដី​បិសាច​ក្រហម Man Utd នៅ​ថ្ងៃ​ទី​១៩​ខាង​មុខ​នេះ ក៏​កំពុង​ព្រួយបារម្ភ​ពី​ការ​ខកខាន​របស់​តារា​ឆ្នើម​របស់​ខ្លួន​ផង​ដែរ ខណៈ​ការ​សម្រាក​ព្យាបាល​របួស​អាច​នឹង​អូស​បន្លាយ​រយៈពេល​យូរ​។

ទោះជា​យ៉ាងណា បុគ្គលិក​ពេទ្យ​របស់​ក្រុម​ស៊ី​លី បាន​និយាយ​ថា Sánchez អាច​នឹង​ជា​សះស្បើយ​ទាន់​ពេល ខណៈ​ស៊ី​លី​ធ្វើ​ជា​ម្ចាស់ផ្ទះ​ពេល​ប្រកួត​ជាមួយ​អ៊ុយ​រូ​ហ្គា​យ​នៅ​ថ្ងៃ​អង្គារស​ប្តា​ហ៍​ក្រោយ​៕