ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត់ប្រាណ​ដើម្បី​ជំនួយការ​ព្យាបាល​ជំងឺ​សន្លាក់ឆ្អឹង

7 ឆ្នាំ មុន

ជា​ការ​ពិត​ណាស់​ប្រជាជន​ខ្មែរ​យើង​សព្វ​ថ្ងៃនេះ​ភាគច្រើន​មិន​ទាន់​បាន​ជ្រាប​ច្បាស់​នោះ​ទេ អំពី​ការ​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ត្រឹមត្រូវ និង​សម​ស្រប​ទៅ​តាម​សុខភាព​របស់​ខ្លួន ជា​ពិសេស​សម្រាប់​អ្នកមាន​ជំងឺ​សន្លាក់ឆ្អឹង​

ជា​ការ​ពិត​ណាស់​ប្រជាជន​ខ្មែរ​យើង​សព្វ​ថ្ងៃនេះ​ភាគច្រើន​មិន​ទាន់​បាន​ជ្រាប​ច្បាស់​នោះ​ទេ អំពី​ការ​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ត្រឹមត្រូវ និង​សម​ស្រប​ទៅ​តាម​សុខភាព​របស់​ខ្លួន ជា​ពិសេស​សម្រាប់​អ្នកមាន​ជំងឺ​សន្លាក់ឆ្អឹង​ទ្រុឌទ្រោម​នេះ​តែ​ម្ដង​។

វិធី​លំ​ហាត់ប្រាណ​សម្រាប់​អ្នកជំងឺ​សន្លាក់ឆ្អឹង​នេះ មិនមែន​ចេះ​តែ​ហាត់​ទៅ​តាម​ការ​នឹកឃើញ​នេះ​ទេ គឺ​ត្រូវ​តែ​ធ្វើ​លំ​ហាត់ប្រាណ​ទៅ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ឯកទេស ទើប​ធ្វើ​ឱ្យ​សន្លាក់ឆ្អឹង​របស់​លោក​អ្នកមាន​សុខភាព​ល្អ​ឡើង​វិញ​។ តែ​ប្រសិនបើ​លោក​អ្នក​មិន​អនុវត្ដន៍​តាម​ការ​ណែនាំ ឬ​ក៏​ចេះ​តែ​ហាត់​ឲ្យ​តែ​បាន​នោះ ប្រាកដជា​មាន​បញ្ហា​ប៉ះពាល់​ដល់​សន្លាក់ឆ្អឹង​ជា​មិន​ខាន​។

វិធី​ហាត់ប្រាណ​សម្រាប់​អ្នកជំងឺ​សន្លាក់ឆ្អឹង ៖
– វិធី​ហែល​ទឹក​៖

នេះ​គឺ​វិធី​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​សន្លាក់ ព្រោះ​វិធី​ហែល​ទឹក​នេះ​អាច​ធ្វើ​ឲ្យ​ទម្ងន់​របស់​អ្នកជំងឺ​នេះ មិន​សង្កត់​ទៅ​លើ​សរីរៈ ដូច​ជា​ជង្គង់ ក​.​ជើង ឬ​ឆ្អឹងត្រគាក​នោះ​ទេ​។

– វិធី​ជិះ​កង់​៖

បើសិនជា​លោក​អ្នក​មិន​អាច​ធ្វើ​ដូច​វិធី​ខាងលើ​នេះ​បាន មាន​វិធី​មួយទៀត គឺ​ជិះ​កង់ ប៉ុន្ដែ​វិធី​នេះ​មាន​ប្រសិទ្ធភាព​ទាប​ជាង​វិធី​ខាងលើ​។

– វិធី​លើកជើង​៖

ប្រ​សិន​អ្នកជំងឺ​កំពុង​ឈឺ ហើយ​មិន​អាច​ធ្វើ​លំ​ហាត់ប្រាណ​បាន​ដូច​ជា​វិធី​ខាងលើ អ្នកជំងឺ​គួរតែ​ឧស្សាហ៍​លើកជើង​ឲ្យ​បាន​ច្រើន​ដង ជា​ពិសេស​គឺ​នៅ​ពេល​ព្រឹក​។  អ្នកជំងឺ​ត្រូវ​តែ បរិភោគ​អាហារ​ឱ្យ​បាន​គ្រប់គ្រាន់ និង​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម វីតាមីន D ជាតិ​ប្រូតេអ៊ីន នេះ​គឺជា វិធី​ជួយ​ឱ្យ​សុខភាព​ឆ្អឹង​រឹង​មាំ​ល្អ ។

ក្រៅពី​នោះ បើសិន​លោក​អ្នក​នាង​កញ្ញា​ដែល​កើត​មានការ​ឈឺសន្លាក់ គួរតែ​ប្រញាប់​មក​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា ដើម្បី​ការពារ​កុំ​ឲ្យ​ជំងឺ​នេះ​វិវឌ្ឍន៍​បន្ដ​ទៅ​ទៀត ដែល​មិន​អាច​ព្យាបាល​បាន ហើយ​ឈាន​ទៅ​ដល់​ការ​វះកាត់​ដែល​ត្រូវ​ចំណាយ​ថវិកា​ច្រើន ហើយ​អាច​ប៉ះពាល់​ទៅ​ដល់​ជីវភាព​គ្រួសារនេះ គឺជា​រឿង​មួយ​មិនល្អ​នោះ​ទេ​។

ចំពោះ​លោក​អ្នក​ដែល​មិន​ទាន់​កើត​មាន​ជំងឺ​សន្លាក់ លោក​អ្នក​គួរតែ​មាន​វិធានការ​ការពារ ដើម្បី​កុំឱ្យ​កើត​មាន​ជំងឺ​នេះ ដូច​ជា ប្រ​សិន​លោក​អ្នក​លើស​ទម្ងន់ គួរតែ​សម្រក​ទម្ងន់​។ ហើយ​ចំពោះ​លោក​អ្នក​ដែល​ចូល​ចិត្ដ​ទទួលទាន​គ្រឿង​ស្រវឹង ឬ​ក៏​បារី លោក​អ្នក​គួរតែ​កាត់​បន្ថយ ជា​ពិសេស​គួរតែ បរិភោគ​អាហារ​ឱ្យ​បាន​គ្រប់គ្រាន់ ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម វីតាមីន D ជាតិ​ប្រូតេអ៊ីន នេះ​គឺជា វិធី​ជួយ​ឱ្យ​សុខភាព​ឆ្អឹង​រឹង​មាំ​ល្អ ។ អ្វី​ដែល ល្អ​ជាង​នេះ គឺ​ត្រូវ​តែ​ស្វែងរក​គ្រូពេទ្យ អ្នកជំនាញ​ច្បាស់លាស់ ដើម្បី​ធ្វើការ​ព្យាបាល​។

ទន្ទឹម​នឹង​នោះ លោក​អ្នក​អាច​ប្រើ​បន្ថែម​ផលិតផល​អាហារ​បំប៉ន Arthro Max ដើម្បី​ជួយ​បណ្តុះ​កោសិកា​ឆ្អឹងខ្ចី​, បង្កើន​ភាព​មាំមួន​ដល់​ឆ្អឹង​។ Arthro Max ជួយ​បន្ថយ​និង​ព្យាបាល​រាល់​ការ​ឈឺ​និង​រលាក​សន្លាក់ឆ្អឹង​ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ​, ធ្វើ​ឲ្យ​ជំងឺ​សន្លាក់ឆ្អឹង​មានការ​ថយ​ចុះ​បន្តិច​ម្តង​ៗ​។