ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​តែដោះស្រាយរឿងកក​ស្ទះ​នៅរង្វង់មូល​ចោម ទៅព្រំប្រទល់ខេត្ត​​​កណ្តាល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣០​ អាណត្តិ​ទី​២​ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​០៨ ​វិច្ឆិកា ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​ម៉ប់ សា​រិ​ន បាន​ណែនាំ​ទៅ​មន្ត្រី​ជុំនាញ​សាធារណការ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ដែនដី​

រាជធានី​ភ្នំពេញ ​៖ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣០​ អាណត្តិ​ទី​២​ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​០៨ ​វិច្ឆិកា ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​ម៉ប់ សា​រិ​ន បាន​ណែនាំ​ទៅ​មន្ត្រី​ជុំនាញ​សាធារណការ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ដែនដី​ពាក់​ព​ន្ធ័​ឲ្យ​រក​វិធានការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចាប់ពី​រង្វង់​មូល​ចោម​ចៅ​ ដល់​ព្រំប្រទល់​ខេត្តកណ្តាល ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​កម្មករ និង​រថយន្ត​ធុន​ធំ​មួយ​ចំនួន​ទៀត បាន​ឈប់ ​ឬ​ចត​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​​ ។

លោកម៉ប់ សា​រិ​ន បានឱ្យ​ដឹង​ថា មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​តែ​មាន​វិធានការ​សម​ស្រប​ ចំពោះ​ការ​ប្រើប្រាស់​ផ្លូវ​មិន​ត្រឹម​ត្រូវ ជា​ពិសេស​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក ។​

លោក​បន្ត​ថា ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​ណ៍​ក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញបាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការពង្វាង​ចរាចរ​ក្នុង​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ទី​១៣-១៤-១៥ ​វិច្ឆិកា ដោយ​ហាម​រថយន្ត​ធុន​ធ្ងន់ រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ រថយន្ត​លាយ​បេតុង ចរាចរ​ចេញចូល​ក្នុង​រាជធានី​ភ្នំពេញ និង​ផ្អាក​ការដ្ឋាន​សំណង់​ទាំងអស់ ​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី១២ ​ដល់​ថ្ងៃ​ទី​១៦ ​វិច្ឆិកា ។

​លោក​​បញ្ជាក់​ថា ជាមួយ​គ្នា​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​ដាក់​បម្រាម​រថយន្តឈ្នួល​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ធ្វើ​ចរាចរចេញ-ចូល​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង​១០​ព្រឹក ​រហូត​ដល់​ម៉ោង​១០​យប់ ចាប់ពី​ថ្ងៃ​ទី​១២​ ដល់​ថ្ងៃ​ទី​១៦​ វិច្ឆិកា​ ។