ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo បន្ត​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្រុមហ៊ុន Nike

7 ឆ្នាំ មុន

បន្ទាប់​ពី​បាន​បន្ត​កិច្ចសន្យា​រួមរស់​ជាមួយ​ក្លិប​សំណព្វ​ស្តេច​.​ស Real Madrid រយៈពេល​៥​ឆ្នាំ​បន្ត​ទៀត​រួច​មក ថ្មី​ៗ​នេះ Cristiano Ronaldo ក៏​បាន​បន្ត​កុងត្រា​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​សម្ភារ​កីឡា​ម៉ាក Nike ផង​ដែរ ។

ទាក់ទិន​ទៅ​នឹង​ការ​បន្ត​កិច្ចព្រមព្រៀង​នេះ Ronaldo បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖ «​ខ្ញុំ​សម្រាប់ ផលិតផល​ក្រុមហ៊ុន Nike គឺ​ពិតជា​ល្អ​លើសគេ​។ ក្រុមហ៊ុន​នេះ​អាច​ផលិត​បាន​នូវ​អ្វី​ដែល​ក្រុមហ៊ុន​ដទៃ​មិន​អាច​ធ្វើ​បាន​។ ខ្ញុំ​មាន​ទំនាក់ទំនង​យ៉ាង​ល្អជា​មួយ Nike ក៏​ដូច​ជា​មាន​មិត្ត​ភ​កិ្ត​ល្អ​ៗ​ជា​ច្រើន​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​ផង​ដែរ​។ ពួក​យើង​បាន​សហការ​គ្នា​ធ្វើការ​ដូច​គ្រួសារ​តែ​មួយ​អ​ញ្ជឹ​ង​»​។

យ៉ាងណាមិញ​ចំពោះ​ការ​បន្ត​កិច្ចសន្យា​មួយ​នេះ ពុំ​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ពី​ចំនួន​សាច់ប្រាក់​ដែល Ronaldo នឹង​ទទួល​បាន​នោះ​ទេ​។ ទោះជា​យ៉ាងណា បើ​យោង​តាម​សារ​ព័ត៌​មាន​​អេ​ស្ប៉ា​ញ Marca ដែល​បាន​ចេញផ្សាយ​កន្លង​មក​ថា ក្រុមហ៊ុន Nike អាច​នឹង​ចំណាយ​ទៅ​លើ​កីឡាករ Ronaldo ប្រមាណ​៥៦​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។

គួរ​រំលឹក​ថា Ronaldo បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុម Nike តាំងពី​ឆ្នាំ ២០០៣ មក​ម្ល៉េះ​។