ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Osasuna តែងតាំង​លោក Caparros ជា​គ្រូបង្វឹក​ថ្មី

7 ឆ្នាំ មុន

បន្ទាប់​ពី​បណ្តេញ​លោក​Enrique Martin ចេញពី​តំណែង​គ្រូបង្វឹក​កាលពី​ថ្ងៃ​ចន្ទ​រួច​មក នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ក្លិប​Osasuna បាន​សម្រេច​តែងតាំង​អតីត​គ្រូបង្វឹក​ក្លិប​Sevilla លោក Joaquin Caparros

បន្ទាប់​ពី​បណ្តេញ​លោក​Enrique Martin ចេញពី​តំណែង​គ្រូបង្វឹក​កាលពី​ថ្ងៃ​ចន្ទ​រួច​មក នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ក្លិប​Osasuna បាន​សម្រេច​តែងតាំង​អតីត​គ្រូបង្វឹក​ក្លិប​Sevilla លោក Joaquin Caparros ជា​គ្រូបង្វឹក​ថ្មី​របស់​ក្លិប ។ គួរ​បញ្ជាក់​ថា ការ​បង្ខំចិត្ត​បញ្ឈប់​លោក Enrique Martin ពី​តំណែង​គ្រូបង្វឹក​នេះ ដោយ​ហេតុតែ​លោក​ដឹកនាំ​ពុំ​បាន​ល្អ ពោល​គឺ​ក្នុង​ចំណោម​១១​ប្រកួត​ឈ្នះ​តែ​១​ប្រកួត​ប៉ុណ្ណោះ ធ្វើ​ឱ្យ​ក្លិប​Osasuna ឈរ​នៅ​លេខ​រៀង​ទី​១៩​ក្នុង​ក្របខ័ណ្ឌ​La Liga របស់​អេ​ស្ប៉ា​ញ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ លោក​Joaquin Caparros បាន​លើក​ឡើង​ថា​៖ «​បើ​ទោះជា​ក្លិប​Osasuna​ជួប​នូវ​ឧបសគ្គ​ជា​ច្រើន​ចាប់តាំងពី​បើក​រដូវ​កាល​ក្តី ក៏​ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ចិត្ត ។ ក្លិប​នេះ​អាច​នឹង​វិ​វត្ត​ខ្លួន​បាន​យ៉ាង​ល្អ​ព្រោះ​នៅ​ទី​នេះ​យើង​មាន​កីឡាករ​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ជា​ច្រើន​រូប ។ ម្យ៉ាងទៀត ខ្ញុំ​ពិតជា​សប្បាយ​រីករាយ​ណាស់​ដែល​បាន​មក​ដឹកនាំ​ក្លិប​នេះ​» ។

គួរ​បញ្ជាក់​ថា Osasuna បាន​ចុះ​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ​ជាមួយ​លោក​Joaquin Caparros រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ ៕