ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ជំរុញ​ឱ្យ​រក​វិធី​ទប់ស្កាត់​ផល​ប៉ះពាល់​ពី​ភាព​អន់​ថយ​នៃ​សេដ្ឋកិច្ច​ចិន

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ប្រភព​មួយ​ពី​ក្រសួង​ហិរញ្ញវត្ថុ​ថៃ​និយាយ​ថា ប្រទេស​ថៃ​ត្រូវ​តែ​ពង្រឹង​សេដ្ឋកិច្ច​ក្នុងស្រុក​របស់​ខ្លួន និង​ស្វែងរក​ទីតាំង​សម្រាប់​នាំ​ចេញ​ថ្មី​ទៀត​ដើម្បី​ទប់ស្កាត់​ការ​ប៉ះពាល់​ពី​ការ​អន់​ថយ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ។

ប្រទេស​ថៃ ៖ ប្រភព​មួយ​ពី​ក្រសួង​ហិរញ្ញវត្ថុ​ថៃ​និយាយ​ថា ប្រទេស​ថៃ​ត្រូវ​តែ​ពង្រឹង​សេដ្ឋកិច្ច​ក្នុងស្រុក​របស់​ខ្លួន និង​ស្វែងរក​ទីតាំង​សម្រាប់​នាំ​ចេញ​ថ្មី​ទៀត​ដើម្បី​ទប់ស្កាត់​ការ​ប៉ះពាល់​ពី​ការ​អន់​ថយ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ។

ប្រភព​នេះ​និយាយ​ថា ការ​អន់​ថយ​នៃ​ល្បឿន​លូតលាស់​របស់​សេដ្ឋកិច្ច​ធំ​ជាងគេ​លេខ​២​របស់​ពិភពលោក និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​លេខ​២​របស់​ថៃ គឺ​មិនមែន​កើតឡើង​ក្នុង​រយៈពេល​ខ្លី​ទេ ។ ដូច្នេះ​ហើយ​ថៃ​ត្រូវ​តែ​ពង្រឹង​សេដ្ឋកិច្ច​របស់​ខ្លួន និង​ស្វែងរក​ទីផ្សារ​នាំ​ចេញ​ថ្មី​ទៀត ដើម្បី​កាត់​បន្ថយ​ការ​ប៉ះពាល់​ពី​ការ​អន់​ថយ​នៃ​សេដ្ឋកិច្ច​ចិន ។
គួរ​បញ្ជាក់​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ប្រហែលជា​អាច​កើនឡើង​៦,៧%​ក្នុងឆ្នាំនេះ តិច​ជាង​ឆ្នាំ​មុន​ដែល​ស្មើនឹង​៦,៨% ។

ការ​លូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​ដ៏​ធំ​មួយ​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​ការ​កើនឡើង ១០%​ក្នុង​រយៈពេល​៣​ទសវត្សរ៍​កន្លង​មក ដោយសារ​ប្រទេស​នេះ​បាន​ផ្លាស់​ប្តូរ​ពី​ការ​ពឹងផ្អែក​លើ​ឧស្សាហកម្ម​ធុន​ធ្ងន់ ទៅ​ពឹងផ្អែក​លើ​សេវាកម្ម និង​ការ​ចំណាយ​ក្នុងស្រុក​វិញ​ដើម្បី​បន្ត​ការ​លូតលាស់ ។

ធនាគារពិភពលោក​ព្យាករណ៍​ថា GDP របស់​ប្រទេស​ចិន នឹង​កើន​ឡើងជា​មធ្យម​៥,៥% រហូត​ដល់​ឆ្នាំ​២០៣០ ។ ប្រទេស​ថៃ​មាន​ប្រាក់​តម្កល់​ទុក​ប្រមាណ​១៨០,៥​ប៊ី​លាន​ដុល្លារ​ក្នុង​ខែកញ្ញា និង​មានការ​ធ្លាក់​ទាប​នៃ​បំណុល​សាធារណៈ​ផង​ដែរ ។

លើស​ពី​នេះ ការ​លូតលាស់​យ៉ាង​លឿន​ក្នុង​ប្រទេស​កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀតណាម ក៏​បាន​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ការ​អន់​ថយ​នៃ​សេដ្ឋកិច្ច​ចិន​ផង​ដែរ ។

ប្រភព​បន្ត​ថា ក្នុង​រយៈពេល​វែង​ខាង​មុខ ប្រទេស​ថៃ​ត្រូវ​តែ​ងាក​ទៅ​រក​វិស័យ​គោលដៅ​ទាំង​១០​ដើម្បី​បង្កើន​ការ​លូតលាស់ ក្នុង​នោះ​មាន រថយន្ត​ជំនាន់​ថ្មី អេ​ឡិច​ត្រូ​និក​បៃតង ទេសចរណ៍​មានគុណ​ភាព កសិកម្ម​និង​ការ​ផលិត​អាហារ មនុស្ស​យន្ត អាកាសចរណ៍ ជីវគីមី សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​ផ្នែក​សុខាភិបាល ៕