ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebook ប្រកួត​ជាមួយ LinkedIn លើ​ការ​ផ្សព្វផ្សាយ​ពី​ការងារ​ថ្មី

7 ឆ្នាំ មុន

Facebook Inc បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ពួក​គេ​កំពុង​សាកល្បង​លក្ខណៈ​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ចាត់ចែង Page (Admin) អាច​បង្កើត​ការ​ផ្សព្វផ្សាយ​ពី​ការងារ និង​ទទួល​លិខិត​សុំ​ការងារ​ពី​បេក្ខជន ។ នេះ​ជា​ជំហាន

ក្រុមហ៊ុន Facebook Inc បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ពួក​គេ​កំពុង​សាកល្បង​លក្ខណៈ​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ចាត់ចែង Page (Admin) អាច​បង្កើត​ការ​ផ្សព្វផ្សាយ​ពី​ការងារ និង​ទទួល​លិខិត​សុំ​ការងារ​ពី​បេក្ខជន ។ នេះ​ជា​ជំហាន​មួយ​អាច​ដាក់​សម្ពាធ​ដល់​អាជីវកម្ម​ស្វែងរក​បុគ្គលិក​របស់​ក្រុមហ៊ុន LinkedIn Corp ។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​និយាយ​ថា​៖ «​តាម​ដែល​ពួក​យើង​សង្កេត​ឃើញ​នៅ​លើ Facebook មាន​អាជីវកម្ម​តូច​ៗ​ជា​ច្រើន​បាន​ផ្សព្វផ្សាយ​ពី​ការងារ​លើ Page របស់​ខ្លួន ។ ពួក​យើង​កំពុង​សាកល្បង​សម្រាប់ Admin អាច​ផ្សព្វផ្សាយ​ពី​ការងារ និង​ទទួលយក​លិខិត​សុំ​ការងារ​ពី​បេក្ខជន​ផង​ដែរ » ។

គួរ​បញ្ជាក់​ថា ប្រាក់​ចំណូល​របស់ LinkedIn មួយ​ភាគ​ធំ​បាន​មក​ពី​អ្នក​ស្វែងរក​ការងារ និង​អ្នក​ស្វែងរក​បុគ្គលិក ដែល​បង់ប្រាក់​ប្រចាំខែ​ដើម្បី​ផ្សព្វផ្សាយ​ពី​ប្រ​វ​តិ្ត​រូបការ​ងារ​របស់​ខ្លួន ។

ជាមួយនឹង​លក្ខណៈ​ពិសេស​ថ្មី​របស់ Facebook មួយ​នេះ ក្រុមហ៊ុន​ដទៃ​អាច​ទាក់ទាញ​អ្នក​ចូល​មើល​ជា​ច្រើន​ក្នុង Page របស់​ពួក​គេ​នៅ​លើ Facebook និង​អនុញ្ញាត​ឲ្យ​មានការ​បង់ប្រាក់​ទៅ​កាន់ Facebook ដើម្បី​ទទួល​បាន​ឱកាស​ការងារ​នេះ​មុន​បេក្ខជន​ដទៃ​ទៀត ។

កាលពី​ខែតុលា Facebook បាន​ចាប់​ដំណើរការ Marketplace ដែល​អនុញ្ញាត​ឲ្យ​មានការ​ទិញ និង​លក់ទំនិញ​ក្នុងស្រុក ។ នេះ​ជា​ផ្នែក​មួយ​បន្ត​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​របស់​ខ្លួន​មាន​ចំណាប់អារម្មណ៍​ផង​ដែរ ៕