ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញថ្លៃ​លក់​ខោ​ស្ល៊ីប​ប្រពន្ធ​របស់​អីុទ្លែ​រ

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ខោ​ស្ល៊ី​ប​ពណ៌​ស៊ី​ជម្ពូ​របស់​លោកស្រី​Eva Braun ប្រពន្ធ​មេដឹកនាំ​ណា​ហ្ស៊ី ​Adolf Hitler បាន​ដាក់​ដេញថ្លៃ​លក់​នៅ​អង់គ្លេស និង​មាន​អតិថិជន​ចាប់អារម្មណ៍​ទិញ​ក្នុង​តម្លៃ​

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ខោ​ស្ល៊ី​ប​ពណ៌​ស៊ី​ជម្ពូ​របស់​លោកស្រី​Eva Braun ប្រពន្ធ​មេដឹកនាំ​ណា​ហ្ស៊ី ​Adolf Hitler បាន​ដាក់​ដេញថ្លៃ​លក់​នៅ​អង់គ្លេស និង​មាន​អតិថិជន​ចាប់អារម្មណ៍​ទិញ​ក្នុង​តម្លៃ​3.000​ផោន ។ ខោ​ស្លុ​ី​ប​នេះ​ជា​វត្ថុ​សន្សំ​បាន​ដាក់​ដេញថ្លៃ​ដោយ​ហាង «​ហ្វ៊ី​លី​ប​សើ​រ៉េ​ល​» នៅ​ក្រុង​ម៉េ​ល​វើ​ន ចក្រភព​អង់គ្លេស​ជា​លើក​ដំបូង​ដោយ​ប៉ាន់​ប្រមាណ​ថា លក់​បាន​តម្លៃ​៤០០​ផោន ប៉ុន្ដែ​ចុង​ក្រោយ​លក់​បាន​ក្នុង​តម្លៃ​ខ្ពស់​ដល់​២.៩០០​ផោន​ឯណោះ ។

ខោ​ស្ល៊ីប​នោះ​មាន​គែម​ប៉ាក់​រូប​បាច់ផ្កា និង​ខ្សែបូ​រួម​ជាមួយ​អក្សរ «EB» ស​ម្ដៅ​លើ​ពាក្យ​Eva Braun ។ ហាង​ដែ​ញ​ថ្លៃ​បញ្ជាក់​ថា វត្ថុ​គ្រប់​ប្រភេទ​បាន​ដាក់​លក់​ឱ្យ​ក្រុម​អ្នក​សន្សំ​ម្នាក់​នៅ​អង់គ្លេស ។

លោកស្រី​សូ​ហ្វ៊ី ចូ​ន អ្នកដឹកនាំ​ការ​ដេញថ្លៃ និង​ជា​អ្នក​ប៉ាន់​ប្រមាណ​ថ្លៃ និយាយ​ថា មាន​មនុស្ស​ជា​ច្រើន​បាន​ស្នើ​តម្លៃ​ដើម្បី​ទិញ​វត្ថុ​សន្សំ​នេះ និង​ភាគច្រើន​ជា​អ្នក​សន្សំ​វត្ថុ​បុរាណ​ឯកជន​។

លោកស្រី​បញ្ជាក់​ថា «​មនុស្ស​ភាគច្រើន​រមែង​មាន​ក្ដី​រំភើប​លើ​ប្រវត្ដិសាស្ដ្រ ក្នុង​ពេល​បច្ចុប្បន្ន​» ។

វត្ថុ​សន្សំ​គ្រប់​ប្រភេទ រួម​ទាំង​ខោ​ស្ល៊ី​ប​របស់​លោកស្រី​Eva Braun មាន​ប័ណ្ណធានា​ពី​អ្នកលក់​ថា ជា​របស់​ពិតប្រាកដ​ ៕