ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពីផ្ទះ​បាត់​មួយ​យប់ ស្រាប់តែ​ប្រទះ​ឃើញ​ចង.ក​ស្លា.ប់​នៅ​ដើម​អម្ពិល

7 ឆ្នាំ មុន

ខេត្តកំពត ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង.ក​ស្លា.ប់​នៅ​លើ​ដើម​អម្ពិល​ខាងកើត​ផ្ទះ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។

ខេត្តកំពត ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចងក​ស្លាប់​នៅ​លើ​ដើម​អម្ពិល​ខាងកើត​ផ្ទះ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។ បុរស​ដែល​បាន​ចងក​សម្លាប់​ខ្លួន​នេះ​ឈ្មោះ ឡាយ ធឿ​ន អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ស្នាយ​អ​ញ្ចិ​ត ឃុំ​ស្នាយ​អ​ញ្ចិ​ត ស្រុក​ជុំ​គី​រី​ខេត្តកំពត​។

បងស្រី ឈួ​ន សុ​ផុ​ន អាយុ​៥០​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​នគរបាល​ថា ប្ដី​របស់​គាត់​មិន​បាន​ខឹង​រឿង​អ្វី​ទេ​បាន​ដើរ​ចេញ​បាត់​ពី​ផ្ទះ​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ ពេល​បាត់​ប្តី គាត់​បាន​ខំ​ដើរ​ក​ដែរ​តែ​រក​មិនឃើញ លុះ​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា​នេះ គាត់​បន្ត​ដើរ​ក​ទៀត ស្រាប់តែ​ឃើញ​ចងក​ស្លាប់​នៅ​លើ​ដើម​អម្ពិល​នៅ​ក្នុងភូមិ​ចាស់ ខាងកើត​ផ្ទះ​ចម្ងាយ​ជិត​៣០០​ម៉ែត្រ​។

បន្ទាប់​មក​នគរបាល​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ ហើយដោយ​រក​ឃើញ​ថា​គ្មាន​ពាក់ព័ន្ធ​ទៅ​នឹង​ឃាតកម្ម​ក្នុង​ករណី​ណា​នោះ​ទេ ក៏​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុម​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕