ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា សាទរ លោក​ដូ​ណា​ល់ ត្រាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​បង្ហោះ​

រាជធានី​ភ្នំពេញ ៖ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​មាន​ខ្លឹមសារ​ដូច​តទៅ​៖ «​ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​ជ័យ​ជំនះ​ដ៏​ធំធេង​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​សហរដ្ឋអាមេរិក ដែល​ឈ្នះ​ទាំង​ក្នុង​រដ្ឋសភា ទាំង​ក្នុង​ព្រឹទ្ធសភា ជា​ពិសេស​ជ័យ​ជំនះ​របស់​លោក ដូ​ណា​ល់​ត្រាំ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី ស​.​រ​.​អា ទី ៤៥ នេះ​។

មុន​នេះ​បន្តិច​លោកស្រី ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ដែល​ជា​បេក្ខជន​ប្រធានាធិបតី មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រកាស​ទទួល ស្គាល់​ជ័យ​ជំនះ​របស់ លោក​ត្រាំ​ហើយ​។​ខ្ញុំ​ជឿជាក់​ថា គោលនយោបាយ​របស់​គណបក្ស​សាធារណរដ្ឋ​ដែល​អោយ​តម្លៃ​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​មនុស្ស ជា​ពិសេស​ដែល​ខ្ញុំ​ផ្ទាល់​ធ្លាប់​បាន​ទទួល​នូវ​កិច្ច​សហប្រតិបត្តិការ​តាំងពី​ខ្ញុំ​នៅ​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​រហូត​មក​នោះ ប្រាកដជា​នឹង​បន្ត​អោយ​កាន់តែ​កក់ក្តៅ និង​រឹង​មាំ​ថែម​ទៀត​ជា​មិន​ខាន​សម្រាប់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​នៅ​ប្រទេស​កម្ពុជា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​»