ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរទៅ​រុញទ្វារបន្ទប់ ប្រទះសាកសព​មាន​ម្ជុលថ្នាំញៀនចាក់.ក​ដៃ​​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់ ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​ទាំង​ម្ជុលចាក់​ជាប់​.​កដៃ នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យី ហោ «៨៨» ព្រោះតែ​បុរស​រូប​នោះ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ច្រើន​ហួស​កម្រិត ទើប​បណ្តាល​ឱ្យ​គាំងបេះដូង​ស្លា.ប់​បែប​នេះ ។ ហេតុ​ការណ៍​នេះ​បាន​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ វិច្ឆិកា ស្ថិត​នៅ​ក្នុង​បន្ទប់​POD ជាន់​ទី​១ ផ្ទះ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់ ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ទាំង​ម្ជុលចាក់​ជាប់​.​កដៃ នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យី ហោ «៨៨» ព្រោះតែ​បុរស​រូប​នោះ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ច្រើន​ហួស​កម្រិត ទើប​បណ្តាល​ឱ្យ​គាំងបេះដូង​ស្លាប់​បែប​នេះ ។ ហេតុ​ការណ៍​នេះ​បាន​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ វិច្ឆិកា ស្ថិត​នៅ​ក្នុង​បន្ទប់​POD ជាន់​ទី​១ ផ្ទះ សំណាក់​យីហោ​៨៨ ផ្លូវ​លេខ​៨៨ ភូមិ​១០ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

បុរស​រង​គ្រោះ​ឈ្មោះ CHRISTENSEN JORDANCALER អាយុ​៣៥​ឆ្នាំ ជនជាតិ​អា​មេ​រិ​ក​ជា​អ្នក​ទេសចរណ៍ ស្នាក់​នៅ​តែ​ម្នាក់ឯង ។​មុន​ពេល​ផ្អើល​នោះ គឺ​មាន​បុរស​ជា​មិត្តភក្តិ​ជនជាតិ​អា​មេ​រិ​ក​ដូច​គ្នា​ដោយ​បាត់​បុរស​រង​គ្រោះ​មិនឃើញ​ចេញពី​ក្នុង​បន្ទប់​ដូច​សព្វមួយ ដង​នោះ ក៏​ដើរទៅ​គោះ​ទ្វារ​បន្ទប់ តែ​មិន​មាន​អ្នក​ណា​ម្នាក់​ឆ្លើយ ឬ​បើកទ្វារ​ឡើយ ។

លុះ​មើល​ទ្វារ​បន្ទប់​បិទ​ជិត មិន​មាន​អ្នក​មក​បើក​នោះ បុរស​ជា​មិត្តភក្តិ​ខាងលើ ក៏​បាន​រុញ​ទ្វារ​បើក​ចូល ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ផ្កាប់មុខ ដោយ​មាន​ម្ជុលចាក់​ជាប់​នឹង​.​កដៃ​ខាងឆ្វេង បង្ករ​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង ។