ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zotac បង្ហាញ VR Go Mini PC ដែល​មាន​ខ្សែ​ស្ពាយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក Zotac បាន​ដាក់​បង្ហាញ​ផលិត Mini PCs ថ្មី​ដែល​មាន VR និង​អាច​ស្ពាយ​ដូច​កា​តាប​ស្ពាយ​ពីក្រោយ​ខ្នង​ដែរ ។ ប៉ុន្តែ​ក្រុមហ៊ុន​គ្រោង​នឹង​បញ្ចេញ​កុំព្យូទ័រ​ហើយ​អាច​បំពាក់​ខ្សែ​ស្ពាយ​បាន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក Zotac បាន​ដាក់​បង្ហាញ​ផលិត Mini PCs ថ្មី​ដែល​មាន VR និង​អាច​ស្ពាយ​ដូច​កា​តាប​ស្ពាយ​ពីក្រោយ​ខ្នង​ដែរ ។ ប៉ុន្តែ​ក្រុមហ៊ុន​គ្រោង​នឹង​បញ្ចេញ​កុំព្យូទ័រ​ហើយ​អាច​បំពាក់​ខ្សែ​ស្ពាយ​បាន នេះ​បើ​តាម​សារព័ត៌មាន Anandtech ។

ផលិតផល​ថ្មី​នោះ​មាន​កម្លាំង​ដំណើរការ​ម៉ាស៊ីន Intel Core i7 មាន​កាត​រូបភាព GeForce GTX 1070 មាន​ថ្ម​អាច​ដោះ​ដូរ​បាន​មាន​រន្ធ​ដោត USB ចំនួន​២ និង​មាន​ប្រព័ន្ធ Proprietary Cooling System មាន DDR4 SO-DIMMs មាន Wifi ហើយ​វា​មាន​ទម្ងន់​ស្រាល​ត្រឹមតែ​4,5Kg មាន Ram ទំហំ​8MB មាន​កម្លាំង​ថ្ម 9,000 mAh ចំនួន​2 និង​មាន Bluetooth​ជាដើម ។

ក្រុមហ៊ុន​បាន​ដាក់​រន្ធ USB រន្ធ HDMI និង​រន្ធ​ភ្ជាប់​ថាមពល​នៅ​ជ្រុង​ម្ខាង​ដែល​មាន​ភាព​ងាយស្រួល​ក្នុង​កា​រត​ភ្ជាប់ ។ ជា​ការ​ពិត​ណាស់ វា​មាន​អ្វី​គ្រប់យ៉ាង​នៅ​ពេល​យើង​ទិញ​តែ​វា​មួយ តែ​ក្រុមហ៊ុន​នៅ​មិន​ទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទ ច្បាស់លាស់​ទាក់ទង​នឹង​ការ​ដាក់​លក់​ជា​ផ្លូវការ​ក្នុង​ទីផ្សារ តម្លៃ និង​កម្លាំង​ថ្ម​ថា​តើ​វា​អាច​កាន់​ថ្ម​បាន​ប៉ុន្មាន​ថ្ងៃ​នៅឡើយ ។
មហិច្ឆតា​នៃ​ការ​បង្កើត​កុំព្យូទ័រ​ស្ពាយ​លើ​ស្មា​នេះ​មិនមែន​មាន​តែ​ក្រុមហ៊ុន Zotac​ទេ នៅ​មាន​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ដែល​មានគំនិត​បែប​នេះ​ដូច​ជា​ក្រុមហ៊ុន​កុំព្យូទ័រ  Dell ក្រុមហ៊ុន​HP ក្រុមហ៊ុន MSI ជាដើម ។

នា​ពេល​កន្លង​ទៅ​ក្រុមហ៊ុន​ក៏​បាន​ដាក់​បង្ហាញ​ផលិតផល Mini VR-Ready PC ថ្មី​មួយ​ដែល​មានឈ្មោះ​ថា Magnus ERX480 ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ Windows 10 ៕​