ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​កាំ​បិត​ភ្ជង់​គំ​រា​.​ម​បើ​មិន​អោយ​កា​.​ប់​ទាំង​យប់ លុះ​ព្រឹក​ឡើង​អស់លក្ខណ៍​ម្នាក់

1 ឆ្នាំ មុន
  • កណ្តាល

ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ស្អាង​ភ្នំ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ស្អាង ធ្វើការ​ឃាត់ខ្លួន​បាន បន្ទាប់​ពី

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ស្អាង​ភ្នំ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ស្អាង ធ្វើការ​ឃាត់ខ្លួន​បាន បន្ទាប់​ពី​យក​កាំបិត​ភ្ជង់​ប្លន់​ពលរដ្ឋ​យក​ទូរស័ព្ទ​បាន​សម្រេច ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​២០​និង​៥០​នាទី​យប់ ចំណុច​ភូមិ​តា​នូ ក្នុង​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល ។

នគរបាល​ស្រុក​ស្អាង បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​០២​នាក់ ទី​១- ឈ្មោះ គ្រុយ សៀ​ក​ហេង ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល និង​ទី​២-​ឈ្មោះ ផល លី​ន​ដា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល​។ ចំណែក​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​០២​នាក់​វិញ ១- ឈ្មោះ ពយ ផានិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​គោក​អណ្ដែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល ត្រូវ​ឃាត់ខ្លួន​បាន (​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្ដាល​ចំនួន​០១​លើក ពី​បទ «​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​ម៉ា​ទឹកកក​យៈ​ពេល​១២​ខែ​) និង​២- ឈ្មោះ តឹង បញ្ញា ភេទ​ប្រុស រត់គេច​ខ្លួន​បាត់​។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​២០​និង​៥០​នាទី​យប់ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​កម្មវិធី​បុណ្យ​នៅ​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ​វិញ លុះ​ពេល​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រាប់តែ​មាន​ជនសង្ស័យ​ឈ្មោះ ពយ ផានិត និង​ឈ្មោះ តឹង បញ្ញា បាន​ជិះ​ម៉ូតូ​ម៉ាក C125 តាម​មក​ឈប់​ពីមុខ​ម៉ូតូ​របស់​ជន​រង​គ្រោះ ដោយ​ឈ្មោះ​តឹង បញ្ញា កាន់​កាំបិត​បុ័ងតោ​ភ្ជង់​ជន​រង​គ្រោះ រួច​ស្រែក​គំ​រា​.​មកា​.​ប់ បើ​មិន​ឱ្យ​ទូរស័ព្ទ និង​កាបូប​លុយ​ទេ​នោះ ។

ប្រភព​ដដែល​បន្ត​ថា ដោយ​មានការ​ភ័យ​ខ្លាច ជន​រង​គ្រោះ​បាន​ឲ្យ​ទូរ​សព្ទ​ដៃ​ចំនួន​០២​គ្រឿង និង​កាបូប​លុយ​ឱ្យទៅ​ជនសង្ស័យ លុះ​ពេល​យក​បាន​ហើយ ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ទៅ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្អាង​ភ្នំ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ខាងលើ​នេះ​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​ស្អាង​ភ្នំ បាន​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា រួច​បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ពយ​ផានិត មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ