ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះ​កាច​សាហា.វ​មែន បា​.​ញ់​គោ​ងាប់​អស់​​៥​ក្បាល

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ នគរបាល​បាន​ស្រុក​ថ្មពួក​បាន​ឲ្យដឹង​ថា ​សត្វ​គោ​ចំនួន០៥ក្បាល បាន​ងា.ប់​ក្រោយ​រន្ទះមកបាញ់ ​កើតឡើង​នៅ​វេលា​ម៉ោង០៣និង៤០នាទី​រសៀល​ថ្ងៃទី៣១ ខែឧសភា​ ស្ថិត​នៅ​​ភូមិ​កាប់​ចោរ ឃុំ​ភូមិថ្មី ស្រុក​ថ្មពួក…


ខេត្តបន្ទាយមានជ័យ ៖ នគរបាល​បាន​ស្រុក​ថ្មពួក​បាន​ឲ្យដឹង​ថា ​សត្វ​គោ​ចំនួន០៥ក្បាល បាន​ងា.ប់​ក្រោយ​រន្ទះមកបាញ់ ​កើតឡើង​នៅ​វេលា​ម៉ោង០៣និង៤០នាទី​រសៀល​ថ្ងៃទី៣១ ខែឧសភា​ ស្ថិត​នៅ​​ភូមិ​កាប់​ចោរ ឃុំ​ភូមិថ្មី ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ។

នគរបាល​បាន​បញ្ជាក់​ថា ​កាលពី​វេលា​ម៉ោង០៣និង៤០នាទី​រសៀល​ស្ថិតនៅ​ភូមិសាស្ត្រ ស្រុក​ថ្មពួក មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ា​ង​ធំ​លាយឡំ​ជា​មួយ​ខ្យល់ ផ្គរ និង​រន្ទះ​យ៉ាង​ខ្លាំង នៅ​ឃុំ​ចំនួន០៤ មាន​៖​ឃុំ​គំ​រូ ,ឃុំ​ថ្មពួក,ឃុំ​ភូមិថ្មី​ និង​ឃុំ​គោកកឋិន បាន​បាញ់សត្វ​គោ​ទាំង០៥ក្បាល​ងា.ប់​តែម្តង។

នគរបាល​បាន​បញ្ជាក់​ទៀត​ ​ម្ចាស់​គោ​ទី​០១-ឈ្មោះ គត់ សេង​គី ភេទប្រុស អាយុ៣៧ឆ្នាំ សត្វ​គោ​ងាប់​ចំនួន០៤ក្បាល (​មេ២) ។ ទី២-ម្ចាស់​ឈ្មោះ​គុន កន ភេទប្រុស អាយុ៤០ឆ្នាំ​ សត្វ​គោ​ងាប់​ ចំនួន​០១​ក្បាល(ញី) ។​

តាម​ការ​បំភ្លឺ​ពី​ម្ចាស់​គោ​ទាំង០២នាក់បាន​រៀបរាប់​ថា ​នៅមុន​ពេល​កើ​តហេ​តុ គាត់​បាន​យក​​វ​គោ​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​ខាងលិច​ភូមិ នៅពេល​ឃើញ​មេ​ក្តៅ​ខ្លាំង​ក៏​​​យក​គោ​ទៅ​ចង​នៅ​ក្រោម​ដើមឈើ ក្រោយមក​ក៏​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង លាយឡំ​ជា​មួយ​ខ្យល់ ​និង​ផ្គរ​រន្ទះ បាន​បាញ់​គោ​ទាំង​០៥ក្បាលនោះ​ងា.ប់​តែម្តង​ ​ចំពោះ​មនុស្ស​ពុំ​មានគ្រោះ​ថ្នាក់​អ្វី​នោះ​ទេ ។


ទាក់ទិន​​​នឹង​បា​តុ​ភូមិ​ដ៏​អាក្រក់​​នេះ លោក​ឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ នេះ​ជារ​ដូវ​វស្សា បើ​ទៅ​ធ្វើស្រែចម្ការ ឃើញ​មេឃ​រក​កល​នឹង​ភ្លៀង ត្រូវ​រត់រក​ទីកន្លែង​ដែល​មាន​សុវត្ថិ​ភាព ព្រោះ​មាន​ភ្លៀង​ភាគច្រើន ​គឺ​លាយឡំ​ជា​មួយ​ខ្យល់ និង​ផ្គរ​រន្ទះ ​។

អត្ថបទសរសេរ ដោយ