ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​និយាយថា វាយសន្លប់ រួច​បោះ​ចូល​ក្នុង​ទន្លៃ​វ៉ៃគោ

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ទីបំផុត សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ស៊ើបអង្កេត​ករណី​សាកសព​អណ្ដែត​ទឹក​ក្នុង​ទន្លេ​វ៉ៃ​គោ​ហើយ ដោយ​បាន​ស្គាល់​អត្តសញ្ញាណ​សាកសព គឺជា​ជនជាតិ​វៀតណាម​មានឈ្មោះ​ឡេ វ៉ា​ន់​ទ្រុង អាយុ​៣៣​ឆ្នាំ

ខេត្តស្វាយរៀង ៖ ទីបំផុត សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ស៊ើបអង្កេត​ករណី​សាកសព​អណ្ដែត​ទឹក​ក្នុង​ទន្លេ​វ៉ៃ​គោ​ហើយ ដោយ​បាន​ស្គាល់​អត្តសញ្ញាណ​សាកសព គឺជា​ជនជាតិ​វៀតណាម​មានឈ្មោះ​ឡេ វ៉ា​ន់​ទ្រុង អាយុ​៣៣​ឆ្នាំ ភេទ​ប្រុស មាន​ទីលំនៅ​ឃុំ​មី​គ្វី​តី ស្រុក​ឌឹ​ក​វ៉េ ខេ​ត្តឡុង​អាន ។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​តាម​ការ​ពិនិត្យ​របស់​ក្រុមការងារ​បច្ចេកទេស និង​គ្រូពេទ្យ​ជំនាញ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ករណី​ឃាតកម្ម ទើប​ឈាន​ដល់​ស៊ើបអង្កេត​ស្រាវជ្រាវ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍​កឹង ឃ​ន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ដាក់​បទបញ្ជា​មក រហូត​គិត​ត្រឹម​វេលា​ម៉ោង​០៧ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ វិច្ឆិកា បាន​ធ្វើការ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ១-​ឈ្មោះ​សួ​ស ចាន់​រ៉ា (​ហៅ​ងោ​យ​) ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា និង​២-​ឈ្មោះ​ឆា ក្រី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ដូន​ទៃ ឃុំ​ទួល​ស្តី ស្រុក​ច​ន្ទ្រា ។

ប្រភព​ដដែល​បន្ត​ទៀត​ថា តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​សារភាព​ថា បក្សពួក​របស់​គេ​មាន​គ្នា​៣​នាក់ បាន​ធ្វើ​សកម្មភាព​ចាប់ ជន​រង​គ្រោះ​ដាក់​ក្នុង​រថយន្ត​នៅ​ចំណុច​មុខ​កាស៊ីណូ​ដា​លី​ន ស្ថិត​នៅ​ក្នុងភូមិ​ចេក ឃុំ​សំរោង ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង ហើយ​ដឹក​យក​មក​វាយ​ឱ្យ​សន្លប់​រួច​បោះ​ក្នុង​ទឹកទន្លេ​វ៉ៃ​គោ ស្ថិត​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង នៅ​វេលា​ម៉ោង​០១ និង​១០​នាទី​រំលង​អា​ធ្រា​ត​ចូល​ថ្ងៃ​ទី​០៣ វិច្ឆិកា ២០១៦ ពិតប្រាកដ​មែន ។ 

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ពីរ​នាក់ កំពុង​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​កំពុង​តាម​រក ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ។

គួរ​រំលឹក​ថា មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ទៀត​ហើយ ដោយ​សាកសព​មនុស្ស​ប្រុស​ម្នាក់ បាន​អណ្តែត​ទឹក​ក្នុង​អាង​ទន្លេ​វ៉ៃ​គោ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ វិច្ឆិកា ស្ថិត​នៅ​ចំណុច​ខាង​មុខទ្វារ​ទឹក​ស្ពាន​តា​ហោ ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ពោធិ​តា​ហោ ក្រុង​ស្វាយ​រៀង ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ។

បើ​តាម​កា​រស​ន្និ​ដ្ឋា​នា​ពី​សមត្ថកិច្ច​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា សាកសព​ជន​រង​គ្រោះ អាច​ធ្លាក់ទឹក​លង់​ស្លាប់ ក្នុង​អំឡុង​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៦ ដោយ​សព​អណ្តែត​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក គឺ​អាច​ស្លាប់​២៤​ម៉ោង ទើប​អណ្តែត ។ ហើយ​ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃើញ​ពេល​ទៅ​ដោះ​មង ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​មក​ពិនិត្យ​មើល ក៏​ប៉ុន្តែ​ពុំ​មាន​អ្នក​ណា​ម្នាក់​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។

ក្រោយ​ពី​ក្រុម​គ្រូពេទ្យ និង​អ្នកបច្ចេកទេស​ស្នងការ​នគ​បាល​ខេត្ត​ពិនិត្យ​រួច​មក លទ្ធផល​ឃើញ​ថា មាន​របួស​ក្បាល​ពីក្រោយ  ដែល​សង្ស័យ​អាច​ជា​អំពើ​ឃាតកម្ម ឬ​ក៏​ធ្លាក់ទឹក​ហូរ​កួច​បោក និង​ទ្វារ​ទឹក បណ្តាល​ឲ្យ​របួស​ក្បាល​ធ្ងន់ធ្ងរ សន្លប់​គ្មាន​អ្នក​បានឃើញ ក៏​លង់ទឹក​ស្លាប់ ។

សមត្ថកិច្ច​នៅ​ពុំ​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា ជា​អំពើ​ឃាតកម្ម ឬ​ក៏​លង់ទឹក​ស្លាប់​ទេ ។ សព​មានកំ​ពស់​១​ម៉ែត្រ​៧៣ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ សម្បុរ​សមាន​ស្លៀកពាក់​ខោ​ខូ​វ​ប៊​យ ពណ៌​ខៀវ ខ្សែ​ក្រ​វ៉ា​ត់​ទាហាន ពាក់អាវ​តេត​តា​រ៉ុ​ង​ដៃ​វែង ពណ៌​ផ្កាឈូក ស្លៀក​ខោខ្លី​ពណ៌​ក្រហម​។