ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​លឿន​បុក​ពីក្រោយ​រថយន្ត​យី​ឌុ​ប​ឈប់​អែប​ស្តាំ បោក​ផ្ទប់ក្បាល​ស្លា.ប់​ភ្លាម​ៗ

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​យី​ឌុ​ប​ពីក្រោយ​លាន់​ដូច​រន្ទះ​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង​កាល

ខេត្តស្វាយរៀង ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​យី​ឌុ​ប​ពីក្រោយ​លាន់​ដូច​រន្ទះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៥​និង​១៥​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ខាង​មុខ​វិទ្យាល័យ​ហ៊ុន​សែន​ចេក ស្ថិត​ក្នុងភូមិ​ស្វាត សង្កាត់​ចេក ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង ពាក់​ស្លាក​លេខ ស្វាយ​រៀង 3A 0718 បើក​មក​ពី​ទិស​ខាងកើត​ទៅ​លិច ពី​ក្រុង​បា​វិត បើកបរ​ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ ហើយ​បាន​ខូច​(​ដាច់​កាឡេ​) រួច​ក៏​បាន​ឈប់​អែប​ស្តាំ នៅ​លើ​ចិញ្ចើម​ផ្លូវ​ម៉ូតូ មួយសន្ទុះ​ក្រោយមក ក៏​មាន​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1CM 9086 បើក​ពី​ទិស​ខាងកើត​ទៅ​លិច​(​ស្រប​ទិស​គ្នា​) លុះដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​បុក​ពីក្រោយ​រថយន្ត​យី​ឌុ​ប​ពេញទំហឹង លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​ជន​រង​គ្រោះ ហោះ​ផ្លោង​បុក​ក្បាល​ទៅ​គូថ​រថយន្ត​យី​ឌុ​ប​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​គួរ​ឲ្យ​ស​ង្វេ​ក ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​មានឈ្មោះ នាង ឡា​វី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទន្លៀ​ង ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ។ ចំណែក​ម្ចាស់​រថយន្ត​និង​ជា​អ្នកបើកបរ មានឈ្មោះ វ៉ា​ន់ សុ​ភី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ កណ្តៀង​រាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ។

ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​ចុះ​មក​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍ ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ហើយ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជួន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច មូលហេតុ​ម្ចាស់​រថយន្ត​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​គ្មាន​ដាក់​ស្លាក​សញ្ញា ហើយ​អ្នក​បើក​ម៉ូតូ ជិះ​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ៕