ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​អា​មេ​រិ​ក​ធ្លាក់​ចុះ​មុន​ថ្ងៃ​បោះ​ឆ្នោត

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ និយោជក​អា​មេ​រិ​កបាន​បន្ថែម​ការងារ​ចំនួន​១៦១.០០០​ទៀត​កាលពី​ខែ​មុន ដោយ​អត្រា​គ្មាន​ការងារ​ធ្វើ​បាន​ធ្លាក់​ចុះ​មក​ត្រឹម​៤,៩% ពី​៥% ។ វា​ជា​របាយការណ៍​ចុង​ក្រោយ​សំខាន់​ចំពោះ​សេដ្ឋកិច្ច

សហរដ្ឋអាមេរិក ៖ និយោជក​អា​មេ​រិ​កបាន​បន្ថែម​ការងារ​ចំនួន​១៦១.០០០​ទៀត​កាលពី​ខែ​មុន ដោយ​អត្រា​គ្មាន​ការងារ​ធ្វើ​បាន​ធ្លាក់​ចុះ​មក​ត្រឹម​៤,៩% ពី​៥% ។ វា​ជា​របាយការណ៍​ចុង​ក្រោយ​សំខាន់​ចំពោះ​សេដ្ឋកិច្ច មុន​ពេល​ជនជាតិ​អា​មេ​រិ​ក​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ស​ប្តា​ហ៍​ក្រោយ ។

ក្រសួង​ការងារ​ឱ្យ​ដឹង​ថា ប្រាក់​ឈ្នួល​ប្រចាំ​ម៉ោង​ជា​មធ្យម​បាន​កើនឡើង​ខ្ពស់​ជាង​ខែ​មុន ១០​សេន​ក្នុង​១​ម៉ោង ឬ​ស្មើនឹង​២៥,៩២​ដុល្លារ​។ វា​ខ្ពស់​ជាង​១​ឆ្នាំ​មុន​ចំនួន​២,៨% និង​ជា​ការ​កើនឡើង​១២​ខែ​ច្រើន​ជាងគេ​ក្នុង​រយៈពេល​៧​ឆ្នាំ​មកនេះ ។

បន្ទាប់​ពី​ការ​ដំឡើង​ប្រាក់បៀវត្សរ៍​ធ្លាក់​ចុះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ជាមួយ​អត្រា​គ្មាន​ការងារ​ធ្វើ​បាន​ខិត​ជិត​កម្រិត​មួយ​ដែល​ល្អ អាជីវកម្ម​ជា​ច្រើន​ទំនងជា​ព្យាយាម​កាន់តែ​ខ្លាំង​ក្នុង​ការ​ទាក់ទាញ​កម្មករ ។

ការ​ជួល​មាន​ស្ថិរភាព និង​អត្រា​គ្មាន​ការងារ​ធ្វើ​ទាប​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ធនាគារកណ្តាល​របស់​សហរដ្ឋអាមេរិក ដែល​មានឈ្មោះ​ថា Federal Reserve នឹង​បង្កើន​អត្រា​ការ​ប្រាក់​លើក​ដំបូង​នៅ​ខែ​ក្រោយ ។ ប៉ុន្តែ​សេដ្ឋកិច្ច​កំពុង​លូតលាស់​ក្នុង​កម្រិត​ទាប​បំផុត ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២ មក ៕