ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​សុខភាព​ផ្លូវភេទ​ដោយ​ការ​ទទួលទាន​អាហារ​បំប៉ន​មួយ​ចំនួន

7 ឆ្នាំ មុន

តើ​អ្នកមាន​បញ្ហា​ផ្លូវភេទ​ដែរ​ឬទេ ? ចូរ​ផ្លាស់​ប្តូរ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ នោះ​អ្នក​នឹង​ឃើញ​ពី​ភាព​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់សម្គាល់​។ ខាងក្រោម​នេះ ជា​អាហារ​បែប​ធម្មជាតិ​បំប៉ន​សុខភាព​ផ្លូវភេទ ៖

តើ​អ្នកមាន​បញ្ហា​ផ្លូវភេទ​ដែរ​ឬទេ ? ចូរ​ផ្លាស់​ប្តូរ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ នោះ​អ្នក​នឹង​ឃើញ​ពី​ភាព​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់សម្គាល់​។ ខាងក្រោម​នេះ ជា​អាហារ​បែប​ធម្មជាតិ​បំប៉ន​សុខភាព​ផ្លូវភេទ ៖

១-​ផ្លែ​ទទឹម ៖ ផ្លែ​ទទឹម​អាច​ជួយ​បង្កើន​កម្រិត​អ័រម៉ូន testosterone ទាំង​បុរស​និង​ស្ត្រី​។ ជា​ធម្មតា​អ័រម៉ូន testosterone ត្រូវ​បាន​គេ​ស្គាល់​ថា​ជា អ័រម៉ូន​ភេទ​របស់​បុរស ប៉ុន្តែ​ក្នុង​រាង​កាយ​របស់​ស្ត្រី​ក៏​ផលិត​និង​ត្រូវការ​អ័រម៉ូន​នេះ​មួយ​ចំនួន​ផង​ដែរ​ដើម្បី​គ្រប់គ្រង​អារម្មណ៍ រក្សា​ចំណង់​ផ្លូវភេទ និង​រក្សា​ថាមពល​រាង​កាយ ។

អ្នក​នឹង​ឃើញ​ថា អារម្មណ៍​របស់​អ្នក​នឹង​មាន​ភាព​ប្រសើរ​ឡើង​ជាមួយនឹង​ការ​បរិភោគ​អាហារ​នេះ​ព្រោះ​វា​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ ដូច្នេះ​អ្នក​គួរតែ​បន្ថែម​វា​នៅ​ក្នុង​សាឡាដ និង​សាច់​របស់​អ្នក ឬ​ទទួលទាន​ទឹក​ផ្លែ​ទទឹម​ស្រស់ ។

២-​ប្រេងដូង​និង​ប្រេង​អូ​លីវ​អាច​ជំរុញ​អ័រម៉ូន testosterone ៖ ប្រេងដូង​សុទ្ធ​អាច​ជួយ​ក្នុង​ការ​ផលិត​អ័រម៉ូន testosterone ដោយ​បន្ថយ​ភាព​តានតឹង​អុកស៊ីតកម្ម​ក្នុង​រាង​កាយ​របស់​អ្នក​។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា វា​ថែម​ទាំង​អាច​ជួយ​អ្នក​ដែល​មាន​បញ្ហា​ទទួលទាន​គ្រឿង​ស្រវឹង​ដែល​មាន​ទំនាក់ទំនង​ជាមួយនឹង​ភាព​តានតឹង​អុកស៊ីតកម្ម​នៅ​ក្នុង​ពងស្វាស ។ ប្រេង​អូ​លីវ​ក៏​មាន​ឥទ្ធិពល​ស្រ​ដៀង​គ្នា​ផង​ដែរ តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា វា​អាច​បង្កើន​កម្រិត​អ័រម៉ូន testosterone បាន​ប្រហែល ១៧,៤ ភាគរយ​ក្នុង​រយៈពេល​បី​ស​ប្តា​ហ៍ ។

៣-​ការ​ធ្វើ​លំ​ហាត់ប្រាណ ៖ ការ​មាន​រាង​ស្លី​ម ការ​ស្រក​ទម្ងន់ និង​ការ​មាន​រាង​កាយ​មាំមួន​ជា​គន្លឹះ​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវិត​ផ្លូវភេទ​។ អ្នក​នឹង​ឃើញ​ថា​ភាព​ស៊ូទ្រាំ​របស់​អ្នក​នឹង​មាន​ភាព​ប្រសើរ​ឡើង​ផង​ដែរ នៅ​ពេល​អ្នក​ស្រក​ទម្ងន់ ។

ប្រសិនបើ​អ្នកមាន​ទម្ងន់​រាង​កាយ​មួយ​ដែល​ល្អ​រួច​ទៅ​ហើយ ការ​ធ្វើ​លំ​ហាត់ប្រាណ​អាច​ជួយ​ឲ្យ​អ្នក​កាន់តែ​ខ្លាំង និង​អាច​ស៊ូទ្រាំ​បាន​កាន់តែ​យូរ​។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​អ្នក​កើន​ទម្ងន់ អ្នក​នឹង​ឃើញ​ប៉ារ៉ាម៉ែត្រ​មេជី​វិត​ឈ្មោល (​ទាំង​កំហាប់ និង​លទ្ធភាព​ជោគជ័យ​)​ធ្លាក់​ចុះ​ដែល​នឹង​ប៉ះពាល់​ដល់​ការ​មានកូន​របស់​អ្នក ។

៤-​ការ​ទទួលទាន​ជាតិ​ដែក (​ប្រសិនបើ​អ្នកជា​ស្ត្រី​)​ ៖ រាង​កាយ​របស់​អ្នក​ត្រូវការ​ជាតិ​ដែក​ដើម្បី​បង្កើន​ចំណង់​ផ្លូវភេទ និង​ធានា​បាន​ថា​អ្នកមាន​សម្រើប​ដ៏​ត្រឹមត្រូវ មាន​ជាតិ​រំអិល​គ្រប់គ្រាន់ និង​អារម្មណ៍​រីករាយ​នៃ​ការ​ឈាន​ដល់​ចំណុចកំពូល​។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ថ្នាំ​គ្រាប់​ជាតិ​ដែក​ជួយ​ស្ត្រី​យកឈ្នះ​ការ​ខូច​មុខងារ​ផ្លូវភេទ និង​ជំងឺ​ថប់​អារម្មណ៍​ដែល​មាន​ទំនាក់ទំនង​ជាមួយនឹង​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ដោយសារ​កង្វះ​ជាតិ​ដែក ។

៥-​ជៀសវាង​អាហារ​កែ​ច្នៃ​ដែល​មាន​ជាតិ​អំបិល​ខ្ពស់ ៖ ជាតិ​អំបិល​ខ្ពស់​នៅ​ក្នុង​របប​អាហារ​របស់​អ្នក​អាច​បង្ក​ឱ្យ​មានការ​កើនឡើង​ជាតិ​សូ​ដ្យូ​ម​នៅ​ក្នុង​ឈាម បង្ក​ឲ្យ​សម្ពាធ​ឈាម​កើនឡើង​។ ហើយ​វា​ធ្វើ​ឲ្យ​សុខភាព​ផ្លូវភេទ​ចុះ​ខ្សោយ​ដោយសារ​ការ​រំខាន​នៃ​លំហូរ​ឈាម​ទៅ​តំបន់​ប្រដាប់​ភេទ​។ ប្រសិនបើ​អ្នកជា​បុរស វា​ថែម​ទាំង​អាច​បណ្ដាល​ឱ្យ​មាន​ជំងឺ​ងាប់​លិង្គ​ទៀត​ផង ៕