ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយ័ត្ន​ ! ចាប់ពី​ថ្ងៃ​ទី​១ ​ដល់​៧​មិថុនា ​នៅ​រាជធានីខេត្ត​មាន​ភ្លៀងលាយឡំ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ជ្រលង​នៃ​សម្ពាធ​ទាប​នៅ​ភាគ​ខាងលើ​ប្រទេស​ឡាវ វៀតណាម ដែល​អាច​ធ្វើ​ឲ្យ​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​តាម​បណ្ត​រាជធានី​ខេត្ត​នានា​លាយឡំ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ជ្រលង​នៃ​សម្ពាធ​ទាប​នៅ​ភាគ​ខាងលើ​ប្រទេស​ឡាវ វៀតណាម ដែល​អាច​ធ្វើ​ឲ្យ​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​តាម​បណ្ត​រាជធានី​ខេត្ត​នានា​លាយឡំ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ព្យាករ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២២ របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​៣១ ឧសភា បាន​ឲ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​នៃ​សម្ពាធ​ទាប​ដែល​ស្ថិត​នៅ​ភាគ​ខាងលើ​ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម​ជាមួយ និង​ខ្យល់មូសុង​និរតី​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥​អង្សា​សេ ។ បណ្តា​រាជធានី​ខេត្ត​នានា​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ទៅ​ដោយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៣-២៥ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣២-៣៤​អង្សា​សេ ។ នឹង​អាច​មាន​ភ្លៀង​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ដោយឡែក នៅ​តំបន់​មាត់សមុទ្រ ៖ សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៤-២៦ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១-៣៣ អង្សា​សេ ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ។ នៅ​លើ​ផ្ទៃសមុទ្រ​នឹង​អាច​មាន​ភ្លៀង ខ្យល់ ផ្គរ រន្ទះ និង​រលក​សមុទ្រ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ