ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ក៏​ឆែក មនុស្ស​ក៏​ចាប់​ ឱ្យ​តែ​ខុសច្បាប់

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​០៧ វិច្ឆិកា ២០១៦ នេះ កម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​កម្លាំង​ស្នងការ​ខេត្ត បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ឈើ

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​០៧ វិច្ឆិកា ២០១៦ នេះ កម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​កម្លាំង​ស្នងការ​ខេត្ត បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ឈើ និង​ស្វែងរក​ជនជាតិ​វៀតណាម ដែល​ស្នាក់​នៅ និង​ធ្វើការ​ខុសច្បាប់ ។

ប្រភព​ឱ្យ​ដឹង​ថា ជា​គោលការណ៍​របស់​កម្លាំង​សមត្ថកិច្ច នឹង​ត្រូវ​ចុះ​ទៅ​សង្កាត់​ចំនួន​៣ គឺ​មាន​សង្កាត់​ចំការ (​មាន​២​កន្លែង​) សង្កាត់​រតនៈ (​មាន​៤​កន្លែង​) និង​សង្កាត់​ព្រៃ​ព្រះ​សម្តេច (​មាន​២​កន្លែង​) ដោយ​គិត​មក​ត្រឹម​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​២៩​នាក់ (​ស្រី​៥) ដោយ​កំពុងធ្វើការ​ត្រួតពិនិត្យ និង​សាកសួរ ប្រសិនជា​គ្មាន​ឯកសារ​ត្រឹមត្រូវ​នោះ​ទេ នឹង​ត្រូវ​បញ្ជូន​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត ។

បច្ចុប្បន្ន កម្លាំង​កំពុងធ្វើការ​រុករក​បន្ត​ទៀត ។