ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានរឿងអី! បានជាថៃបិទច្រករបៀងទាំង​អស់​

7 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ នៅ​​ច្រក​របៀង​តាម​បណ្តា​ស្រុក​-ក្រុង​ក្នុង​ខេត្តបន្ទាយមានជ័យ​ ឈម​ទឹកដី​ថៃ​ ខេត្ត​ស្រះ​កែវ​ ត្រូវ​បាន​ប្រភព​ពី​មន្ត្រី​​សមត្ថកិច្ច​ជូរ​មុខ​កម្ពុជា​ រាយ​ការ​ណ៍​ថា​ ត្រូវ​បាន​ភាគី​ថៃ​ធ្វើការ​បិទ​ទាំងអស់ ​ទោះជា​ពលរដ្ឋ​ដែល​ឆ្លង​ទៅ​មក​ព្រឹក ​វិល​ល្ងាច​ក៏​ដោយ​ ។​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ នៅ​​ច្រក​របៀង​តាម​បណ្តា​ស្រុក​-ក្រុង​ក្នុង​ខេត្តបន្ទាយមានជ័យ​ ឈម​ទឹកដី​ថៃ​ ខេត្ត​ស្រះ​កែវ​ ត្រូវ​បាន​ប្រភព​ពី​មន្ត្រី​​សមត្ថកិច្ច​ជូរ​មុខ​កម្ពុជា​ រាយ​ការ​ណ៍​ថា​ ត្រូវ​បាន​ភាគី​ថៃ​ធ្វើការ​បិទ​ទាំងអស់ ​ទោះជា​ពលរដ្ឋ​ដែល​ឆ្លង​ទៅ​មក​ព្រឹក ​វិល​ល្ងាច​ក៏​ដោយ​ ។​

​តាម​ច្រករបៀង​ខាង​ជើង​ផ្លូវជាតិ​លេខ​៥ ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ ​ស្រុក​អូរ​ជ្រៅ​​​ ស្រុក​ស្វាយចេក​ និង​ស្រុក​ថ្មពួក ​គេ​ឃើ​ញ​​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ ខុស​សព្វមួយដង​ ។ ហើយនៅ​​តាម​បា​រ៉ា​ស់ប៉ុ​ស្តិ៍​​ឈរជើង​របស់​យោធា​ និង​នគរបាល​ការពារ​ព្រំដែន​គោក​ត្រូវ​បាន​ទាញ​បិទ​ និង​កន្លែង​ខ្លះ​មាន​ទាំង​ស​សេរ​អក្សរ​ ជា​បំរាម​នៅ​ពាក្យ​ខ្លី​ចង​ភ្ជាប់​ និង​បា​រ៉ា​ស់​(​បិទ​)​ ខណៈ​ខាង​ទឹកដី​ថៃ​កន្លែង​ខ្លះ ​ទាញ​បិទ​ដោយ​លួស​បន្លា​ ឯ​កន្លែង​ណា​មាន​ទ្វា​រព្រំដែន​ គេ​ចាក់សោតែ​ម្តង​ ។

​មន្ត្រី​កម្ពុជា​ប្រចាំ​នៅ​ច្រករបៀង​អូរ​បី​ជាន់​ ក្នុងស្រុក​អូរ​ជ្រៅ បាន​​ប្រាប់​កោះសន្តិភាព​ថា ​ការ​បិទ​ច្រករបៀង​ ធ្វើឡើង​ដោយ​ភាគី​ថៃ​ចាប់​ផ្តើម ​នៅ​ថ្ងៃ​៧​ វិច្ឆិកា នេះ ហើយថា​ ការ​បិទ​លើលនេះ​ ក៏ខុស​ពី​ពេល​មុន​ៗ​ផង​ដែរ​ ។ សូ​ម្បី​តែ​ពលរដ្ឋ​ដែល​ត្រូវ​ឆ្លង​ទៅ​មក​រកគ្នា​ឬ​រក​ការងារ​ធ្វើ​ព្រឹក​វិល​ល្ងាច ក៏​គេ​មិន​អនុញ្ញាត​ដែរ ​។

​ជុំវិញ​បញ្ហា​ខាង​លើនេះ ​ប្រភព​ពី​សមត្ថកិច្ច​ជួរមុខ​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ​ក្នុងស្រុក​ម៉ា​ឡៃ​ម្នាក់​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​តាម​ទូរស័ព្ទ​ថា​ យោង​ជំនួប​ប្រជុំ​ជាមួយ​កម្លាំង​ទាហាន​ឈុត​ខ្មៅ​ថៃ​នៅ​ស្រុក​ខ្ល​ង​ហាត​ខេត្ត​ស្រះ​កែវ​ កាលពី​រសៀល​ថ្ងៃ​ទី​៥ ​វិច្ឆិកា ​ខាង​ភាគី​ថៃ​អះអាង​ថា​ នឹងមានការ​បិទ​ច្រករបៀង​ទាំងអស់ ​ក្នុងភូមិ​សាស្ត្រ​ភូមិភាគ​១​ របស់​គេ​ឈម​ និង​ភូមិភាគ​៥​កម្ពុជា​ ដោយ​មិន​បញ្ជាក់​ពី​មូលហេតុឡើយ​ ។​ ​