ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​អាហារ​ត្រឹមត្រូវ និង​មិន​លើស​ចំណុះ​ធ្វើ​ឱ្យ​ជប៉ុន​មាន​​ប្រជាជន​65.692​នាក់​អាយុ​លើស​ពី​១០០​ឆ្នាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាជន​ជប៉ុន​មាន​ទម្លាប់​មួយ គឺ​មិន​បរិភោគ​ច្រើន ហើយ​អាហារ​ដែល​នៅ​លើ​តុ​ត្រូវ​បរិភោគ​កុំឱ្យ​សល់ ដូចនេះ​យូរ​ៗ​ទៅ​ជប៉ុន​បរិភោគ​មិន​ខ្ជះខ្ជាយ ឬ​មិន​លើស​ចំណុះ ។ បើ​តាម​ក្បួន​វិ​ជ្ជ​សាស្ត្រ

រាជធានី​ភ្នំពេញ ៖ ប្រជាជន​ជប៉ុន​មាន​ទម្លាប់​មួយ គឺ​មិន​បរិភោគ​ច្រើន ហើយ​អាហារ​ដែល​នៅ​លើ​តុ​ត្រូវ​បរិភោគ​កុំឱ្យ​សល់ ដូចនេះ​យូរ​ៗ​ទៅ​ជប៉ុន​បរិភោគ​មិន​ខ្ជះខ្ជាយ ឬ​មិន​លើស​ចំណុះ ។ បើ​តាម​ក្បួន​វិ​ជ្ជ​សាស្ត្រ បរិភោគ​គ្រប់គ្រាន់​នឹង​តម្រូវការ​លូតលាស់​របស់​សារពាង្គកាយ ។

តាម​អ្វី​ដែល​អ្នក​ធ្លាប់​ទៅ​ប្រទេស​ជប៉ុន​បាន​រៀបរាប់ និង​បានឃើញ​ច្បាស់​នោះ រៀង​រាល់ពេល​ញ៉ាំ​អាហារ​ប្រជាជន​ជប៉ុន​មិន​ចោល​ទេ​នូវ​បន្លែ និង​សាច់​ត្រី ហើយ​សាច់​ត្រី​ទៀត​សោត​ក៏​សុទ្ធសឹងតែ​ជា​ប្រភេទ​ត្រី​ដែល​ផ្ដល់​ប្រូតេអ៊ីន និង​វីតាមីន​សម្រាប់​ការ​លូតលាស់​ប្រព័ន្ធ​សារពាង្គកាយ ជាក់ស្ដែង​ប្រភេទ​ត្រី​សាល់​ម៉ុ​ន ដែល​មនុស្ស​ទូទៅ​ស្គាល់​ថា ជា​ប្រភេទ​ត្រី​ដែល​មាន​រសជាតិ​ឆ្ងាញ់​អាច​បរិភោគ​បាន​ទាំង​ឆៅ និង​ឆ្អិន ហើយ​នៅ​តាម​ភោជនីយដ្ឋាន​របស់​ជប៉ុន​មិន​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​ប្រទេស​ផ្សេង​ឡើយ តែងតែមាន​ប្រភេទ​ត្រី​នេះ ដូចនេះ​វា​អាច​ចាត់​ទុក​ថា ជា​អាហារ​សម្គាល់​របស់​ជនជាតិ​ជប៉ុន​ផង​ដែរ ។

មួយវិញទៀត សម្រាប់​អាហារ​របស់​ប្រជាជន​ជប៉ុន ចំពោះ​បាយ​វិញ គេ​មិនសូវ​បរិភោគ​ច្រើន​ទេ ក្នុង​មួយ​ពេល​ម្នាក់​ត្រឹម​១​កូនចាន​ប៉ុណ្ណោះ ខុស​ប្លែក​ពី​ប្រជាជន​ខ្មែរ ជាក់ស្ដែង​នៅ​តាម​ជនបទ​អ្នក​ទីក្រុង​មួយ​ចំនួន​បរិភោគ​បាយ​ច្រើន​ជាង​សាច់ និង​បន្លែ ។

អាហារ​ជប៉ុន​ភាគច្រើន​ជា​ប្រភេទ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ហ្វា​យ​ប៊ើ ដែល​អាច​សម្រួល​ដល់​ពោះវៀនធំ និង​ការ​បន្ទោ​របង់ ។ នៅ​ក្នុង​របប​អាហារ​របស់​ជប៉ុន​នេះ​ដែរ មិនសូវ​ជា​មាន​សារជាតិ​ខ្លាញ់​ដែល​បណ្ដាល​ធាត់ ឬ​បង្ក​ជា​បញ្ហា​សម្រាប់​សុខភាព​នោះ​ទេ ដូចនេះ​បញ្ជាក់​ថា ប្រជាជន​តែងតែ​គិត​ចំពោះ​សុខភាព​ខ្លួន​ជាប់​ជា​និច្ច​។ ក្រៅពី​របប​អាហារ​នេះ​ដែរ ប្រជាជន​ជប៉ុន​នៅ​ទីក្រុង​តែង​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ឬ​ជិះ​កង់​ពី​កន្លែង​ស្នាក់​នៅ​ទៅ​កន្លែងធ្វើការ​ដែល​នៅ​ជិត​ៗ ដូចនេះ​វា​ជា​ការ​ហាត់ប្រាណ​មួយ​ផង​ដែរ ដែល​ជំរុញ​ឱ្យ​សុខភាព​របស់​ពួក​គេ​នៅ​ល្អ​រឹង​មាំ ហើយ​បើ​មើល​ពី​ដំណើរ​របស់​ប្រជាជន​ជប៉ុន​វិញ​ហាក់​មានការ​ប្រ​ញ៉ាប់​រហ័សរហួន ហើយ​បើ​តាម​ក្បួន​វិ​ជ្ជ​សាស្ត្រ​វិញ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ដើរ​បាន​ច្រើន​ក៏​អាច​ជួយ​សុខភាព​បេះដូង​របស់​មនុស្ស​ផង​ដែរ ។ ដូចនេះ​ទាំង​របប​អាហារ ទាំង​កាយវិការ និង​ទម្លាប់​រស់នៅ​របស់​ប្រជាជន​ជប៉ុន សុទ្ធតែ​មាន​ប្រយោជន៍​ដល់​សុខភាព ដែល​ជា​កត្តា​គួប​ផ្សំ​មួយ​ជំរុញ​ឱ្យ​ប្រជាជន​ជប៉ុន​កាន់​ច្រើន​មាន​អាយុ​លើស​ពី​១០០​ឆ្នាំ​។

គួរ​បញ្ជាក់​ផង​ដែរ បើ​តាម​សាស្ត្រាចារ្យ Hideo Kimura ជា​សាស្ត្រាចារ្យ​មួយ​រូប​នៅ​ប្រទេស​ជប៉ុន​បានឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ ក្នុង​ចំណោម​ប្រជាជន​ទូ​ទាំង​ប្រទេស​ចំនួន​ជាង​១២៧​លាន​នាក់ មាន​ប្រជាជន​ចំនួន​65.692​នាក់ មាន​អាយុ​លើស​ពី​១០០​ឆ្នាំ ៕