ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែគំនុំ​ចាស់​សើរ​រើ ទើបឈានដល់យក​ដុំឥដ្ឋ​គប់ទៅលើគ្នារបួស​បែ.កក្បាល

1 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​យក​ដុំឥដ្ឋ​គប់​លើ​ជន​រង​គ្រោះ​បែកក្បាល ដោយសារ​គំនុំ​ចាស់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១៨​និង​០០​នាទី…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​យក​ដុំឥដ្ឋ​គប់​លើ​ជន​រង​គ្រោះ​បែកក្បាល ដោយសារ​គំនុំ​ចាស់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១៨​និង​០០​នាទី នៅ​ចំណុច​តាម​ផ្លូវ​មុខ​ផ្ទះ​ជនសង្ស័យ​ភូមិ​ក្បាលកោះ សង្កាត់​កោះអន្លង់ចិន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

នគរបាល​ក្រុង​តា​ខ្មៅ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ផូ​ន សុខុម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល​កោះ សង្កាត់​កោះអន្លង់ចិន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កសិករ (​រង​របួស​ក្បាល​និង​ថ្ងាស​)​។

ជនសង្ស័យ​ឈ្មោះ សឿ​ន វុ​ត្ថ​ថា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ក្បាលកោះ សង្កាត់​កោះអន្លង់ចិន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ ។

នគរបាល​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ និង​ជនសង្ស័យ​ធ្លាប់​មាន​ទំនាស់​ជាមួយ​គ្នា ។ លុះដល់​ថ្ងៃ​កើតហេតុ​ខាងលើ ពេល​ជនសង្ស័យ​ជិះ​កង់​ត្រឡប់​មក​ពី​លេង​បាល់​វិញ​បាន​ជួប​ជន​រង​គ្រោះ​នៅ​លើ​ទូកដរ ហើយ​បាន​ឌឺដង​ដាក់​គ្នា បន្ទាប​មក​ជនសង្ស័យ​បាន​ជិះ​កង់​មក​ផ្ទះ ។

ភ្លាម​នោះ​ជន​រង​គ្រោះ​ក៏​ជិះ​ម៉ូតូ​តាម​ពីក្រោយ លុះ​ជិះ​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​បាន​យក​ដុំឥដ្ឋ​ប្រហោង​គប់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​អោយរ​ងរ​បួស​រយះ​ក្បាល និង​ថ្ងាស រួច​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ទៅ ។

រហូត​ដល​ថ្ងៃ​ទី​២៩ ខែ​ឆ្នាំ​ដដែល ជន​រង​គ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​កោះអន្លង់ចិន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​រួម​ទាំង​វត្ថុ​តាង​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ រួច​បញ្ជូន​បន្ត​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ