ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់តែមនុស្សស្លា.ប់១ របួសធ្ងន់៣ ទើបធ្លាយថា ជា​សំណង់អត់ច្បាប់​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ កម្មករម្នាក់​បាន​ស្លា.ប់ ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ និង​៣​នាក់​ទៀតត្រូវ​បាន​សង្គ្រោះ​ទាន់ ខណៈ​​កំពុង​លើក​
អ​ន្ទា​រដែ​ក ស្រាប់​តែ​​ធ្លាក់​ព្រី​ភ្លើង​ចូល​ទឹកឆ្លង​ចរន្តអគ្គិសនី​ ។

រាជធានី​ភ្នំពេញ ​៖ កម្មករម្នាក់​បាន​ស្លាប់ ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ និង​៣​នាក់​ទៀតត្រូវ​បាន​សង្គ្រោះ​ទាន់ ខណៈ​​កំពុង​លើក​
អ​ន្ទា​រដែ​ក ស្រាប់​តែ​​ធ្លាក់​ព្រី​ភ្លើង​ចូល​ទឹកឆ្លង​ចរន្តអគ្គិសនី​ ។

​ហេតុការណ៍នេះ​ បង្កឱ្យ​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៧​ វិច្ឆិកា ​ស្ថិតត្រង់​ចំណុច​កា​រ​ដ្ឋា​ន​សំណង់ផ្ទះ​ជួល​ដ៏​​ធំ​ស្កឹមស្កៃ​អត់​ច្បាប់​មួយ​កន្លែង ​ក្នុងភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​​ឈ្មោះ​កៅ វិចិត្រ ហៅ​ចាប​ អាយុ​២៧​ឆ្នាំ​ ​ជា​កម្មករ​សំណង់​ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​ខាងលើ ​និង​មានស្រុក​កំណើតនៅ​​ភូមិ​រកា ឃុំ​អង្គ​តា​សូរ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។

បើ​តាម​ព័ត៌មាន​ពី​កម្មករ​ដូច​គ្នាឱ្យ​​ដឹង​​ថា នៅ​មុន​កើតហេតុ​ ជន​រង​គ្រោះ​ដែល​ស្លាប់និង​កម្មករ​ផ្សេង​ទៀត​មាន​៤​នាក់​ បាន​លើក​រំកិល​រន្ទារ​ដែ​ក​នៅ​ជាន់​ទី​២ ដើម្បី​សំអាត​បេតុង ស្រាប់តែ​ជើង​រន្ទារ​អូស​ខ្សែភ្លើងធ្លាក់​ព្រី​ចូល​ទឹក បណ្តាល​ឱ្យឆ្លង​ចរន្ត​ឆក់​កម្មករទាំង​៤​
នាក់ ។

ភ្លាម​ៗ​ កម្មករ​៣​នាក់​បាន​រត់គេច​ខ្លួនរួច នៅ​សល់​តែ​កម្មករ​ម្នាក់​​ត្រូវ​ខ្សែភ្លើង​ឆក់​ដូ​ល ហើយ​ត្រូវ​បាន​កម្មករ​ដូច​គ្នានាំ​គ្នា ជួយ​សង្គ្រោះ​យក​កប់​ដីខ្សាច់  និង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មៈ តែ​បាន​ដាច់​ខ្យល់ស្លាប់​បាត់​ទៅ​ហើយ ។ បន្ទាប់​ពី​គ្រោះថ្នាក់​មេការ​សំណង់​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​សាកសួរផងដែរ​ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា សំណង់ផ្ទះ​ជួលនោះ​ បាន​សាងសង់​រយៈពេល​ជិត​១​ឆ្នាំមក​ហើយ មាន​កម្ពស់​៥​ជាន់ ដែល​បាន​សង់​ជិត​រួចរាល់​ហើយ ។​ សំណង់​នេះ ​តាម​មន្ត្រី​សាលា​ខណ្ឌ​ម្នាក់​បានឱ្យដឹង​ថា សង់​ឡើង​អត់​ច្បាប់ ដោយ​មានការ​ត្រូវរ៉ូវ​គ្នា ជាមួយអភិ​បាល​ខណ្ឌ​ ។