ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ឈឺចាប់​តាំងពី​អាយុ​១០​ឆ្នាំ​មិន​អាច​រើបំរះ​ជាមួយ​​ឪពុក ក្រៅពី​សរសេរ​រៀបរាប់​ក្នុង​សំបុត្រ

1 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ សំបុត្រ​មួយ​សន្លឹក​ដែល​សរសេរ​បង្កប់ដោយការឈឺចាប់​ខ្លោច​ផ្សារ ​រក​អ្វី​ប្រៀប​ផ្ទឹម​មិនបាន​មួយ​សន្លឹកដែល​ក្មេងស្រី​វ័យ១៤ឆ្នាំម្នាក់ បាន​រៀបរាប់​ពី​សកម្មភាពរបស់ឪពុ​កបង្កើ​ត​ធ្វើ​ដាក់​នាង​តាំ​ងពី​អា​យុ១០ឆ្នាំ ហើយត្រូវ​បាន​មិត្ត​រួម​ថ្នាក់​ប្រទះឃើញ​ដោយចៃដន្យ ក៏បែកធ្លាយ​រហូត​ឈាន​ដល់​សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ចិត្តខ្មៅ​ម្នាក់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី ។ អធិការ​នគរបាល​ស្រុក​កែវសី​មា លោក…

ខេត្ត​មណ្ឌលគិរី ៖ សំបុត្រ​មួយ​សន្លឹក​ដែល​សរសេរ​បង្កប់ដោយការឈឺចាប់​ខ្លោច​ផ្សារ ​រក​អ្វី​ប្រៀប​ផ្ទឹម​មិនបាន​មួយ​សន្លឹកដែល​ក្មេងស្រី​វ័យ១៤ឆ្នាំម្នាក់ បាន​រៀបរាប់​ពី​សកម្មភាពរបស់ឪពុ​កបង្កើ​ត​ធ្វើ​ដាក់​នាង​តាំ​ងពី​អា​យុ១០ឆ្នាំ ហើយត្រូវ​បាន​មិត្ត​រួម​ថ្នាក់​ប្រទះឃើញ​ដោយចៃដន្យ ក៏បែកធ្លាយ​រហូត​ឈាន​ដល់​សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ចិត្តខ្មៅ​ម្នាក់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី ។

អធិការ​នគរបាល​ស្រុក​កែវសី​មា លោក ហេង អួង បាន​ឱ្យ​​ដឹ​ង​ថា កាលពី​វេលា​ម៉ោ​ង០៤និង​១០ នាទី​រសៀល​ថ្ងៃទី២៨ ឧសភា ថា កម្លាំង​ជំនាញ​នៃអធិការដ្ឋាន​នគរបាល​កែវសីមាបាន​ទទួល​ព័ត៌​មាន​ពី​លោកគ្រូ​អ្នកគ្រូ​នៅ​សាលាបឋមសិក្សា​អូ​រ​អាម តាម​ទូរស័ព្ទ​រាយការណ៍​ថា មាន​ក្មេងស្រី​ត្រូវ​ឪពុកបង្កើ​ត​បៀ.ត.បៀ.ន​ផ្លូវ​ភេទ​។

ក្រោយ​ទទួល​ដំណឹង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កែវសីមា​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រែ
​ខ្ទុ​ម​បាន​ចុះទៅ​ដល់​សាលារៀន​អូរ​អាម និង​បាន​នាំ​យក​ក្មេងស្រី​ជនរងគ្រោះ​មក​អធិការដ្ឋាន​នគរ​បាល​ស្រុក​កែវសីមា ដើម្បី​សួរនាំ ។

ក្រោយពី​សួរនាំ​រួច​កម្លាំង​អធិការដ្ឋាន​បាន​ធ្វើការ​ឃាត់ខ្លួន​ឪពុក​ក្មេងស្រី ជនសង្ស័យ​មានឈ្មោះ សិវ កុសល ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិ​ខ្មែរ មាន​លំនៅ​ភូមិ​កាឡៃ១ ឃុំ​កាឡៃ ស្រុក​អូរជុំ ខេត្តរតនគិរី​។ បច្ចុប្បន្ន ស្នា​ក់​ជៀ​ជ័រកៅស៊ូ ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវសីមា ខេត្តមណ្ឌល
គិរី​។

លោកស្រី​ឧត្តម​សេ​នីយ៏​ត្រី ហួន គី​មហេង ស្នងការ​រង​ទទួល​ផែន ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃទី៣០ ឧសភា ២០២២ ថា ករណី​រំលោ.ភ.​សេ.​ពស​ន្ថ​វៈ​លើ​អនីតិជន​អាយុ​ក្រោ​ម១៥ឆ្នាំ នៅក្នុង​កំឡុង​ឆ្នាំ២០១៩ រហូត​ឆ្នាំ២០២២ ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​រតនៈ​គិរី និងខេត្តមណ្ឌលគិរី ។

លោកស្រី​ស្នងការ​រង​បាន​បន្ត​ថា យោង​តាម​អង្គហេតុ​នៅ​ថ្ងៃ ខែមិន​ចាំ ក្នុងអំឡុងឆ្នាំ២០១៩ រហូត​ដល់​ឆ្នាំ២០២២ ឈ្មោះ កុសល ដែល​ជា​ឪពុកបង្កើត បាន​សារភាព ថា​ខ្លួន​បាន​ចាប់រំ.លោ.ភ​កូនស្រី​បង្កើត​របស់​ខ្លួន​ដែល​ជា​ជនរងគ្រោះ​រហូត​មក ​។

បច្ចុប្បន្ន កម្លាំង​ជំនាញ​របស់​អធិការ​ស្រុក​កែវ​សី​ម៉ា កំពុង​កសាង​សំណុំរឿង​បញ្ចូន​មក​ជំនាញ​នគរបាល​ខេត្ត​ដើម្បី​អនុវត្ត​និ​តិ​វិធី​បន្ត ។​ ក្មេងស្រី​រងគ្រោះ​មាន​អាយុ ១៤ឆ្នាំ ជា​សិស្ស​រៀន​នៅ​បឋមសិក្សា​អូរ​អាម ស្នាក់នៅ​ជាមួយ​ជនសង្ស័យ​។

ខ្លឹមសារ​សំបុត្រ​ទាំងស្រុង​ដែល​ក្មេងស្រី​អភ័ព្វរូបនេះ​​បាន​សរសេរ​លាក់​ទុកថា ៖ ទម្លាយ​រឿង​ក្នុងចិត្ត​ជា​យូរ​ណា​ស់​មក​ហើយ ដែល​ខ្ញុំ​បំភ្លេច​មិនបាន ​នៅចាំ​រឿង​ជាច្រើន មិនថា​រឿង​អ្វី​ឡើយ ខ្ញុំ​មិនដែល​បាន​ប្រាប់​អ្នកណា​ឲ្យដឹង ខ្ញុំ​ធ្លាប់​បាន​ឪពុក​បំពាន​រា​ង​កាយ កាលពី​ខ្ញុំ​អាយុ​ដប់​ឆ្នាំបាន​បីដង ដល់​ខ្ញុំ​អាយុ​ដប់មួយ​ឆ្នាំ ឪពុក​ខ្ញុំ បំពាន​រាងកាយ​ខ្ញុំ​ទៀត ដល់ពេល​ខ្ញុំ​អាយុ​ដប់ពី​រ​ឆ្នាំ ឪពុក ម្ដាយ​ខ្ញុំ ចូលចិត្ត​ស្តី​ឲ្យ​ខ្ញុំ​ខ្លាំង​ខ្លាំង ខ្ញុំ​ទៅជា​មនុស្សម្នាក់ ដែល​ទន់ខ្សោយ ឆ្កួ​ត​ឆ្កួត និយាយ​លែង​ដឹង​អ្វី​ខុស​អ្វី​ត្រូវ ខួរក្បាល គិតតែ​រឿង​ឆ្កួត​ឆ្កួត ចង់តែ​ធ្វើ​អត្តឃាត​ខ្លួន​ឯង ឲ្យតែ​ពេលយប់​មកដល់ ខ្ញុំ​មាន​អារម្មណ៍ ភ័យខ្លាច យំ​ស្ទើរតែ​ឆ្កួត បើ​ពេល​មេឃ​ធ្លាក់​ភ្លៀង​ម្ដង​ម្ដង ខ្ញុំ​យំ​ស្ទើរតែ​អស់កម្លាំង រងា ឯ​ការ ខ្វះ​ភាព​កក់ក្ដៅ ។

បង​ខ្ញុំ​ទីពីរ ខ្ញុំ​ស្រឡាញ់​បង​ណាស់ តែ​បង​បែរជា​ស្អប់​ខ្ញុំ​ទៅវិញ មិនថា​អ្វី​ទេ ខ្ញុំ​តែងតែ​ឲ្យ​បង​តែ​អ្វី​ដែល​ខ្ញុំ​ទទួល​បាន​មកវិញ គឺ​ការ​ស្អប់ ជេរស្ដីថា ​ឲ្យ​ខ្ញុំ​ទៅវិញ បង​ខ្ញុំទីបី​ទី​បួន​ទី​ប្រាំ​ក៏​ដូច​បង​ទីពីរ​ដែរ ខ្ញុំ​ដឹង​ថា​គ្មាន សមត្ថភាព​ធ្វើឲ្យ បង​ស្រឡាញ់​អូន​បាន​ទេ តែបើ​ថ្ងៃណា បាត់​ប្អូន​ទៅ បង​មិនបាច់​ហៅ​ទេ ព្រោះ​ប្អូន​និង​ទៅ​រហូត​គ្មាន​ថ្ងៃ​វិល​វិញ​ឡើយ នៅសល់​ត្រឹម​រូបថត ហត់​និង​ជីវិត​មួយ​នេះ​ណាស់ អស់កម្លាំង​ឈឺចាប់ ពិបាក​ណាស់ ពិភពលោក​នេះ​តូច​ណាស់​នៅក្នុង​ជីវិត​ខ្ញុំ តើមាន​អ្នកណា​ជួយ​ខ្ញុំ​បាន ទេ យក​ខ្ញុំ​ចេញពី​ពិភពលោក​ងងឹត​មួយ​នេះ​បាន​ទៅ សូម​ជួយ​ខ្ញុំ​ផង ចឹង​ហើយ​បាប​ខ្ញុំ​ខ្លាច​គ្រប់​អ្វី​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ