ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជននេះ​ធ្វើ​ឱ្យគ្រួសារ​លែង​​ស្រណោះ​ ព្រោះ​​ទង្វើ​ដ៏​ឆ្កួតៗ

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់ ជា​មុខសញ្ញា​ជក់​ថ្នាំ​ញៀន ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​យក​ភ្លើង​ទៅ​ដុត​ផ្ទះ​ខ្លួនឯង ពេល​ដែល​ថ្នាំ​ញៀន​ធ្វើទុក្ខ​ខ្លាំង ដោយនៅ​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា នេះ កម្លាំង​បាន​នាំ​ជនសង្ស័យ​ធ្វើ​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិ
វិធី ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​នៅ វណ្ណៈ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នក​គ្រាវជ្រូក មានស្រុក​កំណើត​ភូមិ​ទំលាប់ ឃុំ​ស្គុះ ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ក្រាំង​ពង្រ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ឃាត់ខ្លួន​ក្រោយ​ពី​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​គ្រួសារ (​ដុត​ផ្ទះ​ខ្លួនឯង​)​។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ បាន​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​រូបគេ​ប្រព្រឹត្ត​បែប​នេះ ព្រោះតែ​សារធាតុ​ញៀន​ក្នុង​ខ្លួន​ធ្វើទុក្ខ​ខ្លាំង​ពេក ។ ប្រភព​ពី​ក្រុម​គ្រួសារ​ជនសង្ស័យ ក៏​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ធ្វើ​យ៉ាងណា ចាត់ការ​ជន​នេះ​ឱ្យ​សម​ទៅ​តាម​អ្វី​ដែល​គេ​បាន​ប្រព្រឹត្ត​ព្រោះថា កន្លង​មក ក្រុម​គ្រួសារ​តែងតែ​អប់រំ​កុំឱ្យ​សេព​គ្រឿងញៀន តែ​គេ​នៅ​តែ​មិន​ស្តាប់ ហើយ​តែងតែ​គំរាម​យក​លុយ​ពី​អ្នក​ផ្ទះ ដើម្បី​ទៅ​ទិញ​ថ្នាំ​ញៀន​ជក់​ជា​រឿយ​ៗ បើ​មិន​ឱ្យ​គេ​នឹង​ដុត​ផ្ទះ​ចោល ។

ប្រភព​បន្ត​ថា ដោយសារ​តែ​ខ្លាច​គេ​ដុត​ផ្ទះ​ចោល មិន​មាន​ជម្រក​ស្នាក់​នៅ ក្រុម​គ្រួសារ​ក៏​ចេះ​តែ​ឱ្យ តែ​លើក​នេះ​មិន​មាន​អ្នក​ណា​ឱ្យ ទើប​រូបគេ​រករឿង​ដុត​ផ្ទះ​តែ​ម្តង​។