ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ល័​រ ស្វ៊ី​ស​ប្ដឹង DJ ម្នាក់​ពី​បទ​ចាប់​កំប៉េះគូទ​នាង

7 ឆ្នាំ មុន

តារាចម្រៀង​អា​មេ​រិ​ក នាង​ថៃ​ល័​រ ស្វ៊ី​ស បាន​ចោទ DJ ម្នាក់​លួច​ចាប់​កំប៉េះគូទ​នាង ប៉ុន្ដែ Dj បដិសេធ​ថា ការ​ចោទ​នោះ​មិន​ត្រឹមត្រូវ និង​ធ្វើ​ឱ្យ​រូបគេ​ខូច​កិត្ដិយស ។

ថៃ​ល័​រ ស្វ៊ី​ស បញ្ជាក់​ថា «​គេ​បាន​លូកដៃ​ទៅ​ខាងក្រោម​សំពត់

តារាចម្រៀង​អា​មេ​រិ​ក នាង​ថៃ​ល័​រ ស្វ៊ី​ស បាន​ចោទ DJ ម្នាក់​លួច​ចាប់​កំប៉េះគូទ​នាង ប៉ុន្ដែ Dj បដិសេធ​ថា ការ​ចោទ​នោះ​មិន​ត្រឹមត្រូវ និង​ធ្វើ​ឱ្យ​រូបគេ​ខូច​កិត្ដិយស ។

ថៃ​ល័​រ ស្វ៊ី​ស បញ្ជាក់​ថា «​គេ​បាន​លូកដៃ​ទៅ​ខាងក្រោម​សំពត់ ហើយ​ក៏​ចាប់​គូទ​ខ្ញុំ​ធ្វើ​ឱ្យ ខ្ញុំ​ភ័យ​ខ្លាច និង​ដកខ្លួន​ថយ​» ។ លើស​ពី​នេះ ថៃ​ល័​រ ស្វ៊ី​ស បញ្ជាក់​ប្រាប់​តុលាការ​ក្នុង​បណ្ដឹង​លើ​DJ ដែល​រស់នៅ​កូ​ឡូ​រ៉ា​ដូ សហរដ្ឋអាមេរិក គឺ​លោក​David Mueller ថា «​ខ្ញុំ​ស្ទើរតែ​មិន​អាច​និយាយ​អ្វី​បាន ហាក់ដូចជា​មាន​នរណា​ម្នាក់​ដាក់​សម្ពាធ​លើ​រូប​ខ្ញុំ រហូត​ធ្វើ​ឱ្យ​ប្រែប្រួល​ក្នុង​ចិត្ដ ខណៈ​ពេល​កំពុង​សំ​ណោះ​សំ​ណា​ល​លើ​វេទិកា ដោយ​គេ​លូកដៃ​ចូល​សំពត់ និង​ចាប់​កំប៉េះគូទ​ខ្ញុំ ។ មិនមែន​ជា​ឧប្បត្ដិហេតុ​អ្វី​ទេ គឺជា​ការ​តាំងចិត្ដ ហើយ​ខ្ញុំ​មិន​ធ្លាប់​ជួ​ួ​ប​បែប​នេះ​ពី​មុន​មក​ទេ​» ។

ហេតុការណ៍​នោះ​លើ​បាន​កើតឡើង​ក្នុង​ពេល​ថៃ​ល័​រ ស្វ៊ី​ស ថតរូប និង​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​ក្រោយ​ពេល​បញ្ចប់​ពិធី​ប្រគំ​តន្ដ្រី​«Pepsi Center» នៅ​ក្រុង​ដេ​ន​វើ កាលពី​ឆ្នាំ​២០១៣ ។ ការ​សម្រេចចិត្ដ​ប្ដឹង​តាម​ផ្លូវច្បាប់​របស់​ថៃ​ល័​រ ស្វ៊ី​ស ព្រោះ​នៅ​ពេល​មុន​នេះ លោក​David Mueller បាន​ប្ដឹង​នាង​ថៃ​ល័​រ ស្វ៊ី​ស ថា បាន​មួលបង្កាច់​រូបគេ​មុន​រហូត​ធ្វើ​ឱ្យ​គេ​បាត់បង់​ការងារ​នៅ​វិទ្យុ ដោយ​អ្នក​ចាប់​គូទ​នាង​ជា​អ្នក​ផ្សេង មិនមែន​ជា​រូបគេ​ទេ ។

ពី​ដំបូង​ថៃ​ល័​រ ស្វ៊ី​ស មិន​បាន​ប្ដឹង​ទេ ព្រោះ​អាច​ធ្វើ​ឱ្យ​នាង​ខូច​កេរ្ដិ៍ឈ្មោះ ប៉ុន្ដែ​រឿងហេតុ​កើតឡើង​ព្រោះ​DJ ប្ដឹង​នាង​ថា​ធ្វើ​ឱ្យ​រូបគេ​អាប់​ឱ្យ​ន​កេរ្ដិ៍ឈ្មោះ ៕