ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ូ​បូត​Yu mi​មាន​សមត្ថភាព​ឆ្លាត​វៃ

7 ឆ្នាំ មុន

មនុស្ស​គ្រប់​គ្នា​នៅ​លើ​ពិភពលោក​តែងតែ​គិត​ថា ថ្ងៃ​ណាមួយ​យើង​និង​មាន​រ៉ូ​បូត​មួយ​នៅ​ក្នុងផ្ទះ​។ ប៉ុន្តែ​មិនដឹង​វា​ជា​រ៉ូ​បូត​សម្រាប់​បំរើ​យើង ឬ​គ្រាន់តែ​ជួយ​កំដរ​យើង​នោះ​ទេ​។ ហេតុនេះ​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​បាន

មនុស្ស​គ្រប់​គ្នា​នៅ​លើ​ពិភពលោក​តែងតែ​គិត​ថា ថ្ងៃ​ណាមួយ​យើង​និង​មាន​រ៉ូ​បូត​មួយ​នៅ​ក្នុងផ្ទះ​។ ប៉ុន្តែ​មិនដឹង​វា​ជា​រ៉ូ​បូត​សម្រាប់​បំរើ​យើង ឬ​គ្រាន់តែ​ជួយ​កំដរ​យើង​នោះ​ទេ​។ ហេតុនេះ​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​បាន​គិត​ពី​សមត្ថភាព ពិសេស​រូបរាង​តែ​ម្តង​សម្រាប់​រូ​៉​ត​បូត ខ្លះ​គិត​ថា​វា​គួរតែ​មានមុខមាត់​ជា​សត្វ​ដែល​គួរ​ឲ្យ​ស្រលាញ់​មាន​ភ្នែក ធំ​ៗ ហើយ​ក៏​មាន​ក្រុមហ៊ុន​ជា​ច្រើន ផ្សេង​ៗ​ទៀត​បាន​ដាក់​បង្ហាញ​ពី​គំរូ​រ៉ូ​បូត​របស់​គេ​ដែរ ដូច​ជា​ក្រុមហ៊ុន​Asus ផលិត​រ៉ូ​បូត​ឈ្មោះ Zenbo ជាដើម តែ​មិន​ទាន់​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​នៅឡើយ​ទេ គ្រាន់តែ​អាច​បញ្ជា​ទិញ​មុន​បាន ។

ងាក​មក​ក្រុមហ៊ុន​Omate​វិញ​ក៏​បាន​បង្កើត​រ៉ូ​បូត​ដែរ ដែល​មានឈ្មោះ Yumi​ដែល​ដំណើរការ​ដោយ ប្រព័ន្ធ​Android ដែល​មាន​សម្ថ​ភាព​ស្រ​ដៀង​នឹង​ក្តារ​ចុច​ឆ្លាត​វៃ តែ​មាន​កង់​ដើម​ចល័ត ដែល​គ្រប់​គ្រ​ថង ដោយ​សំឡេង ។  Yumi មាន​អេ​ក្រង​៥​អី​ុ​ញ ដែល​ជា​ទំហំ​មុខមាត់​របស់​វា​ផង​ហើយ​មុខ​នោះ​អាច​បញ្ចេញ អារម្មណ៍​ផ្សេង​ៗ​បាន ។ វា​មាន​មេក្រូ មាន​ភ្លើង​បង្ហាញ​ពី​ការ​កត់ចំណាំ​ផ្សេង​ៗ មាន​ថ្ម​កម្លាំង​3,500mAh តែ​មិនដឹង​ថា ពេល​សាក ម្តង​ៗ​អាច​ប្រើប្រាស់​បាន​យូរ​បែប​ណា​ទេ ។ វា​មាន​កម្ពស់​២៧, ៤៩​ស​ទ្ទី​ម៉ែត្រ ។ សម្រាប់​រ៉ូ​បូត​មួយ​នេះ​មាន​តម្លៃ​ប្រហែល​៣៤៩​ដុល្លារ​អា​មេ​រិ​ក ថោក​ជាង​រ៉ូ​បូត Zenbo របស់​ក្រុមហ៊ុន​Asus ដែល​លក់​ក្នុង​តម្លៃ​៥៩៩​ដុល្លារ​អា​មេ​រិ​ក ។ Yumi​ក៏​មាន​កាមេរ៉ា​សម្រាប់ call តាម​វី​ដេ​អូ​ដែរ ៕