ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​ភាពយន្ដ​ជប៉ុន​នៅ​កម្ពុជា​ឆ្នាំ​2016 រយៈពេល​5​ថ្ងៃ​ចូល​ទស្សនា​ដោយ​សេរី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មហោស្រព​ភាពយន្ត​ជប៉ុន​នៅ​កម្ពុជា​ឆ្នាំ​២០១៦ រៀបចំ​ឡើងជា​លើក​ទី​២ កាលពី​រាត្រី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​រោង​ភាពយន្ត​Major Cineplex ស្ថិត​នៅ​ផ្សារ​ទំនើប​អុ​ី​អន​ម៉​ល​រាជធានី​ភ្នំពេញ ។

រាជធានី​ភ្នំពេញ ៖ មហោស្រព​ភាពយន្ត​ជប៉ុន​នៅ​កម្ពុជា​ឆ្នាំ​២០១៦ រៀបចំ​ឡើងជា​លើក​ទី​២ កាលពី​រាត្រី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​រោង​ភាពយន្ត​Major Cineplex ស្ថិត​នៅ​ផ្សារ​ទំនើប​អុ​ី​អន​ម៉​ល​រាជធានី​ភ្នំពេញ ។

ពិធី​នោះ​ក្រោម​អធិបតីភាព​លោក​ជំទាវ​ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោក​ខៀវ កា​ញា​រី​ទ្ឋ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ព្រមទាំង​មានការ​ចូលខ្លួន​ពី​លោក​ហូ​រី​ណូ​អ៊ុ​ឈិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​ទស្សនិកជន​ច្រើន​កុះករ ។  

លោក​ជំទាវ​ភឿ​ង ស​កុ​ណា ថ្លែង​ថា អតីតកាល​ក៏​ដូច​ជា​បច្ចុប្បន្ន​វិស័យ​ភាពយន្ត​ត្រូវ​បាន​ចាត់ទុកជា​ថា មានការ​ទាក់ទង​ទាំង​លើ​ផ្នែក​ប្រវត្តិសាស្ត្រ វប្បធម៌ សង្គម និង​ការ​ពិចារណា​គ្រប់​ជ្រង់ជ្រោយ ផ្សេង​ៗ ។ ក្នុង​ន័យ​នេះ​ភាពយន្ត​ពិតជា​មាន​សារសំខាន់​ក្នុង​កាលៈទេសៈ​ដែល​ជា​ឧបករណ៍​កំដរ​អារម្មណ៍​ផង និង​សម្រាប់​ពិចារណា​ផង ។ សម្តេច​ព្រះបាទ​ន​រោ​ត្ត ម​សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ​បាន​លះបង់​ព្រះ​កាយពល ព្រះ​បញ្ញាញាណ ព្រះរាជ​ទ្រព្យ ផលិត​ខ្សែភាពយន្ត​ខ្នាត​ខ្លី និង​ខ្នាត​វែង​ដែល​មានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​នៅ​គ្រប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ។ ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​នៅ​តែ​ដក់​ជាប់​ជា​និច្ច​ក្នុង​អារម្មណ៍​របស់​ទស្សនិកជន​កម្ពុជា​គ្រប់​រូប ។ ជាមួយ​នេះ​ដែរ​ការ​បើក​សម្ពោធ​មហោស្រព​ខ្សែភាពយន្ដ​ជប៉ុន​នៅ​កម្ពុជា​ឆ្នាំ​២០១៦ លើក​ទី​២​នេះ​ជា​ព្រឹត្តិការណ៍​រំលឹក​ខួប​អនុស្សាវរីយ៍​ចំណង​ការទូត​កម្ពុជា​-​ជប៉ុន​ដែល​មាន​រយៈពេល​ដ៏​វែង​កន្លង​មក ។ នេះ​ក៏​ជា​ការ​បង្កើត​ការ​ទាក់ទង​ការិយាល័យ​មជ្ឈមណ្ឌល​អាស៊ី​ជប៉ុន​នៅ​រាជធានី​ភ្នំពេញ ។

មហោស្រព​ភាពយន្ត​ជប៉ុន​នៅ​ឆ្នាំ​នេះ​មាន​ខ្សែភាពយន្ត​ចំនួន​១០​រឿង ដាក់​បញ្ចាំង​រយៈពេល​៥​ថ្ងៃ ។ រំពឹង​ថា កម្មវិធី​ភាពយន្ត​នេះ​នឹង​ផ្តល់​ព័ត៌មាន​ដល់​យុវវ័យ​កម្ពុជា ពិចារណា​លើ​ភាព​ត្រឹមត្រូវ​រកហេតុ​ផល​ល្អ​ក្នុង​ការ​ដឹកនាំ​ជីវិត​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ ។ សាច់​រឿង​បង្ហាញ​ពី​ទឹកចិត្ត​តស៊ូ​អត់ធ្មត់​ព្យាយាម​ម៉ឺង​មាត់ ។

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក​ហូ​រី​ណូ អ៊ុ​ឈិ ហ៊ី​ដេ​ហ៊ី​សា មាន​ប្រសាសន៍​ថា រយៈពេល​៥​ថ្ងៃ​នៃ​មហោស្រព​នឹង​មាន​ភាពយន្ត​ជប៉ុន​ចំនួន​១០​រឿង​រួម​មាន​ទាំង​រឿង​Anime បញ្ចាំង​នៅ​ភ្នំពេញ និង​សៀមរាប ។ ទស្សនិកជន​នឹង​ស្គាល់​ពី​ប្រទេស និង​ប្រជាជន​ជប៉ុន​តាម​រយៈ​ភាពយន្ត​ទាំងនេះ ។ ក្នុង​កម្មវិធី​បើក​មហោស្រព​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​មួយ​មាន​ចំណងជើង​ថា «​សណ្តែកក្រហម​» ដែល​ដឹកនាំ​ឡើង​ដោយ​លោកស្រី​Kawase Naomi ជា​ផលិតករ​ល្បីឈ្មោះ​មួយ​រូប​នៅ​ប្រទេស​ជប៉ុន ។

​អ្នកចូលរួម​ទស្សនា​អាច​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​ជប៉ុន និង​សំបុត្រ​ចូលរួម​ទស្សនា​មហោស្រព​អន្តរជាតិ​តូ​ក្យូ​បូក​រួម​ទាំង​ថ្លៃ​ស្នាក់​នៅ​ផង ដោយ​គ្រាន់តែ​វាយតម្លៃ​ទៅ​លើ​ខ្សែភាពយន្ត និង​កម្មវិធី​មហោស្រព​ភាពយន្ត​ជប៉ុន​នៅ​កម្ពុជា ។ ភាពយន្ត​ដែល​សម្រិតសម្រាំង​ទាំងអស់​រួម​មាន​ភាពយន្ត​គំនូរជីវចល ភាពយន្ត​បែប​មនោសញ្ចេតនា ភាពយន្ត​ឯកសារ ភាពយន្ត​បែប​ស៊ើបអង្កេត ហើយ​ក្នុង​នោះ​មាន​ខ្សែភាពយន្ត​ខ្លះ​ធ្លាប់​បាន​ទទួល​ពានរង្វាន់ ។ ភាពយន្ត​ទាំងនោះ​ឆ្លុះ​បញ្ចាំង​អំពី​ជីវិត​រស់នៅ​របស់​ជនជាតិ​ជប៉ុន និង​វប្បធម៌​ជប៉ុន ។ មហោស្រព​នេះ​ផ្តល់​ឱកាស​ដល់​អ្នក​ទស្សនា​ចូលរួម​ដោយ​សេរី ៕