ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ថា​មានរឿង​អ្វី? បុរស​ថៃ​ម្នាក់​របួសធ្ងន់ ក្រោយ​ផ្ទុះអាវុធ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បុរស​ជនជាតិ​ថៃ​ម្នាក់​បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ថៃ​ម្នាក់​បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២២ ក្រោយ​ពី​ផ្ទុះអាវុធ បណ្តាល​ឱ្យ​រង​របួស​ម្នាក់​នៅ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

ជន​រង​គ្រោះ​ខាងលើ​មិន​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​នៅឡើយ​ទេ ប៉ុន្តែ​ក្នុង​ករណី​សង្ស័យ​ផ្ទុះអាវុធ​នេះ បើ​តាម​ប្រភព​ព័ត៌មាន​ថា សមត្ថកិច្ច​នៃ​អង្គភាព​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ស្រី​ៗ​ជា​ជនជាតិ​ថៃ​ចំនួន​៣​នាក់ រួម​ជាមួយនឹង​ថ្នាំ​ញៀ​.​ន​មួយ​ចំនួន​ទៀត​ផង​។

ប្រភព​ដដែល​ថា ជនជាតិ​ថៃ​ចំនួន​៣​នាក់​ខាងលើ​នេះ ដែល​មាន​ម្នាក់​បាន​រង​របួស​ដែរ នោះ​សង្ស័យ​ពាក់ព័ន្ធ​រឿងរ៉ាវ​ខាងលើ ដែល​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ ក្រោយ​ពេល​កើតហេតុ​។

ទោះជា​យ៉ាងណា ករណី​ខាងលើ​នេះ កោះសន្តិភាព​មិន​អាច​សុំ​រក​កា​បំភ្លឺ​លម្អិត​ពី​អង្គភាព​ពាក់ព័ន្ធ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ព្រោះ​ការ​សាកសួរ​ទៅ​អង្គភាព​នេះ ឆ្លើយ​ដាក់​អង្គភាព​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ